Read និក្ខមនំ Chapter 34 Online
Read និក្ខមនំ Chapter 34 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 34
ជំពូក 34
1. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ
2. ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ
3. កុំឲ្យអ្នកណាឡើងមកជាមួយនឹងឯងឡើយ ក៏កុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀមឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ
4. នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។
5. ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង
6. ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ ជាបរិបូរ
7. ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង និងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤តំណផង។
8. នោះម៉ូសេក៏ប្រញាប់ប្រញាល់នឹងឱនខ្លួន ក្រាបចុះដល់ដីថ្វាយបង្គំ
9. រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
10. នោះទ្រង់មានព្រះបន្ទូលថា មើល អញតាំងសេចក្ដីសញ្ញាថា នៅមុខសាសន៍ឯងទាំងអស់គ្នា នោះអញនឹងធ្វើការអស្ចារ្យ ជាការដែលមិនដែលកើតមានយ៉ាងដូច្នោះនៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលអញនឹងប្រោសដល់ឯង នោះជាការគួរស្ញែងខ្លាច
11. ចូរប្រយ័ត និងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខឯងទៅ
12. ចូរប្រយ័តកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ
13. ត្រូវឲ្យឯងរាល់គ្នារំលំអាសនៈរបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ
14. ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
15. ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ
16. ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ
17. កុំឲ្យសិតរូបព្រះសម្រាប់ឯងឲ្យសោះ។
18. លុះដល់កំណត់នៅខែចេត្រ នោះត្រូវឲ្យឯងធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាង៧ថ្ងៃ ដូចជាអញបានបង្គាប់ឯងហើយ ដ្បិតគឺនៅខែចេត្រនោះហើយ ដែលឯងបានចេញពីស្រុកអេស៊ីព្ទមក។
19. អស់ទាំងកូនដែលកើតពីម្តាយមកមុនគេបង្អស់ នោះជារបស់ផងអញ ព្រមទាំងកូនច្បងរបស់សត្វឯងទាំងប៉ុន្មាន ដែលជាឈ្មោលផង ទោះបើជាគោ ឬជាចៀមក្តី
20. ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។
21. ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការចុះ តែដល់ថ្ងៃទី៧ ត្រូវឈប់សម្រាកវិញ ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្តី ក៏ត្រូវឈប់សម្រាកដែរ។
22. ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចម្រូូតស្រូវសាលី និងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ
23. អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
24. ដ្បិតអញនឹងបណ្តេញអស់ទាំងសាសន៍ដទៃពីមុខឯងចេញ ហើយនិងវាតព្រំស្រុករបស់ឯងឲ្យធំទូលាយឡើង កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ។
25. កុំឲ្យថ្វាយឈាមរបស់យញ្ញបូជាដែលថ្វាយដល់អញ ជាមួយនឹងនំបុ័ងមានដំបែឡើយ ឯយញ្ញបូជារបស់បុណ្យរំលង នោះក៏មិនត្រូវទុកឲ្យកន្លងដល់ព្រឹកដែរ។
26. ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
27. រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរកត់ពាក្យទាំងនេះចុះ ដ្បិតអញតាំងសេចក្ដីសញ្ញារបស់អញនឹងឯង ហើយនិងពួកអ៊ីស្រាអែលតាមន័យពាក្យទាំងនេះ
28. លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
29. រួចកាលម៉ូសេបានចុះពីលើភ្នំស៊ីណាយ មកវិញ ព្រមទាំងកាន់បន្ទះថ្មនៃសេចក្ដីបន្ទាល់ ទាំង២ផ្ទាំង នៅដៃមកផង នោះកំពុងដែលចុះមក លោកឥតបានដឹងជាស្បែកមុខលោកភ្លឺ ដោយបានទូលនឹងទ្រង់នោះទេ
30. លុះអើរ៉ុន និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានឃើញលោក នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ
31. តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន និងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ
32. រួចមកពួកកូនចៅអ៊ីស្រាអែលក៏ចូលមកជិតទាំងអស់គ្នា ហើយលោកបានប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោក នៅលើភ្នំស៊ីណាយ
33. លោកបានយកស្បៃមកបាំងមុខដរាបដល់ឈប់និយាយនឹងគេ
34. តែកាលណាម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា ដើម្បីទូលនឹងទ្រង់ នោះលោកបកស្បៃចេញវិញ ដរាបដល់ចេញមក លុះចេញមកវិញហើយ នោះក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមអស់ទាំងសេចក្ដីដែលទ្រង់បង្គាប់មក
35. ឯពួកកូនចៅអ៊ីស្រាអែល គេបានមើលមុខម៉ូសេ ឃើញស្បែកមុខលោកភ្លឺ បានជាលោកយកស្បៃមកបាំងមុខទៀត ទាល់តែចូលទៅទូលនឹងទ្រង់វិញ។
About និក្ខមនំ Chapter 34
Read និក្ខមនំ Chapter 34 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 34
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 34?
និក្ខមនំ Chapter 34 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 34 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 27
- និក្ខមនំ Chapter 24
Explore More from ព្រះគម្ពីរសញ្ញាចាស់
- របាក្សត្រ ទី ២ Chapter 36
- សាស្តា Chapter 11
- អេសេគាល Chapter 24
- អេសាយ Chapter 10
- ទំនុកដំកើង Chapter 6
- ពង្សាវតារក្សត្រ ទី ១ Chapter 9
- ជនគណនា Chapter 16