Read ជនគណនា Chapter 7 Online
Read ជនគណនា Chapter 7 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 7
ជំពូក 7
1. រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងអាសនៈ ហើយគ្រឿងនៃអាសនៈទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ
2. នោះពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល គឺជាពួកមេលើវង្សានុវង្សរបស់ឪពុកគេ បានថ្វាយតង្វាយ អ្នកទាំងនោះជាកំពូលលើពូជអំបូរទាំងប៉ុន្មាន ដែលបានត្រួតលើការរាប់ពួកបណ្តាជនទាំងឡាយ
3. គេក៏យកតង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ និងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកតង្វាយនេះ មកនៅមុខរោងឧបោសថ។
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ម៉ូសេថា
5. ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសម្រាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន
6. ដូច្នេះ ម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី
7. លោកឲ្យរទេះ២ និងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ
8. ហើយរទេះ៤ និងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ
9. តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។
10. ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយតង្វាយសម្រាប់បុណ្យឆ្លងអាសនៈ នៅថ្ងៃដែលលាបប្រេង គឺគេនាំយកតង្វាយគេមកនៅមុខអាសនៈ
11. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួកដែលជាកំពូលនេះថ្វាយតង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សម្រាប់បុណ្យឆ្លងអាសនៈ។
12. ឯអ្នកដែលថ្វាយតង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា
13. ហើយតង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
14. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
15. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
16. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
17. ហើយគោឈ្មោល២ ចៀមឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។
18. នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ
19. លោកថ្វាយតង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
20. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
21. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
22. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
23. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់នេថានេល ជាកូនស៊ូហារ។
24. នៅថ្ងៃទី៣ នោះត្រូវជាអេលាប ជាកូនហេល៉ូន ជាកំពូលលើពួកកូនចៅសាប់យូល៉ូន
25. តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសម្រាប់ជាតង្វាយម្សៅ
26. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
27. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាងតង្វាយដុត
28. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
29. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលាប ជាកូនហេល៉ូន។
30. នៅថ្ងៃទី៤ នោះត្រូវជាអេលីស៊ើរ ជាកូនសេដេអ៊ើរជាកំពូលលើពួកកូនចៅរូបេន
31. តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
32. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
33. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
34. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
35. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលីស៊ើរ ជាកូនសេដេអ៊ើរ។
36. នៅថ្ងៃទី៥ នោះត្រូវជាស៊្លូមាល ជាកូនស៊ូរីសាដាយ ជាកំពូលលើពួកកូនចៅស៊ីម្មាន
37. តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
38. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
39. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
40. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
41. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ស៊្លូមាល ជាកូនស៊ូរីសាដាយ។
42. នៅថ្ងៃទី៦ នោះត្រូវជាអេលាសាប់ ជាកូនដេហ៊ូអែល ជាកំពូលលើពួកកូនចៅកាឌ់
43. តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
44. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
45. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
46. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
47. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។
48. នៅថ្ងៃទី៧ នោះត្រូវជាអេលីសាម៉ា ជាកូនអាំមីហ៊ូត ជាកំពូលលើពួកកូនចៅអេប្រាអិម
49. តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
50. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
51. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
52. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
53. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលីសាម៉ា ជាកូនអាំមីហ៊ូត។
54. នៅថ្ងៃទី៨ នោះត្រូវជាកាម៉ាលាល ជាកូនផ្តាស៊ើរ ជាកំពូលលើពួកកូនចៅម៉ាន៉ាសេ
55. តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
56. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
57. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
58. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
59. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់កាម៉ាលាល ជាកូនផ្តាស៊ើរ។
60. នៅថ្ងៃទី៩ នោះត្រូវជាអ័ប៊ីដាន ជាកូនគីដាហូនី ជាកំពូលលើពួកកូនចៅបេនយ៉ាមីន
61. តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសម្រាប់ជាតង្វាយម្សៅ
62. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
63. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
64. ពពែឈ្មោះ១ សម្រាប់ជាតង្វាយលោះបាប
65. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អ័ប៊ីដាន ជាកូនគីដាហូនី។
66. នៅថ្ងៃទី១០ នោះត្រូវជាអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ជាកំពូលលើពួកកូនចៅដាន់
67. តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
68. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
69. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
70. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
71. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ។
72. នៅថ្ងៃទី១១ នោះត្រូវជាប៉ាគីហ៊ាល ជាកូនអុក្រាន ជាកំពូលលើពួកកូនចៅអេស៊ើរ
73. តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
74. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
75. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
76. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
77. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ប៉ាគីហ៊ាល ជាកូនអុក្រាន។
78. នៅថ្ងៃទី១២ នោះត្រូវជាអ័ហ៊ីរ៉ា ជាកូនអេណាន់ ជាកំពូលលើពួកកូនចៅណែបថាលី
79. តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
80. កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
81. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
82. ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
83. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អ័ហ៊ីរ៉ា ជាកូនអេណាន់។
84. នេះជាតង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សម្រាប់បុណ្យឆ្លងអាសនៈ នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២
85. ឯថាសប្រាក់នីមួយៗមានទំងន់១៣០ដំឡឹង ហើយចានគោមនីមួយៗមានទំងន់៧០ដំឡឹង បូករួមប្រាក់ក្នុងគ្រឿងទាំងនោះទៅ ត្រូវជា២ពាន់៤០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
86. ឯកូនចានមាស១២ដែលដាក់ពេញដោយកំញាន នោះនីមួយៗមានទំងន់១០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ រួមទំងន់មាសទាំងប៉ុន្មានក្នុងកូនចានទាំងនោះទៅត្រូវជា១២០ដំឡឹង
87. ឯសត្វទាំងប៉ុន្មានសម្រាប់ជាតង្វាយដុត នោះគឺគោឈ្មោល១២ ចៀមឈ្មោល១២ និងកូនចៀមឈ្មោល១២អាយុ១ខួប ព្រមទាំងតង្វាយម្សៅនោះផង ហើយពពែឈ្មោល១២ សម្រាប់ជាតង្វាយលោះបាប
88. ឯសត្វទាំងប៉ុន្មានសម្រាប់ជាតង្វាយមេត្រី នោះគឺគោឈ្មោល២៤ ចៀមឈ្មោល៦០ ពពែឈ្មោល៦០ និងកូនចៀមឈ្មោល៦០ អាយុ១ខួប នេះហើយជាតង្វាយសម្រាប់បុណ្យឆ្លងអាសនៈ ក្នុងពេលក្រោយដែលលាបប្រេងហើយ។
89. រួចកាលម៉ូសេបានចូលទៅទូលនឹងព្រះ ក្នុងត្រសាលជំនុំ នោះលោកឮសំឡេងមានព្រះបន្ទូលមកពីលើទីសន្តោសប្រោស ដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ គឺពីកណ្តាលចេរូប៊ីនទាំង២ ហើយលោកក៏ទូលតបនឹងទ្រង់។
About ជនគណនា Chapter 7
Read ជនគណនា Chapter 7 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 7?
ជនគណនា Chapter 7 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 7 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 9
- ជនគណនា Chapter 1
- ជនគណនា Chapter 31
- ជនគណនា Chapter 21
- ជនគណនា Chapter 15
- ជនគណនា Chapter 8
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូប Chapter 40
- ពួក ចៅហ្វាយ Chapter 6
- អេសេគាល Chapter 19
- របាក្សត្រ ទី ២ Chapter 35
- អែសរ៉ា Chapter 1
- ទំនុកដំកើង Chapter 68
- អេសាយ Chapter 47