ចោទិយកថា Chapter 24

For English

Read ចោទិយកថា Chapter 24 Online

Read ចោទិយកថា Chapter 24 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 24

ជំពូក 24

1. បើ​បុរស​ណា​យក​ប្រពន្ធ​រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា​ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ

2. កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន

3. រួច​បើ‌សិន​ជា​ប្ដី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លះ‌លែង​ប្រគល់​នៅ​ដៃ​នាង ឲ្យ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​បើ​ប្ដី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ស្លាប់​ទៅ

4. នោះ​ប្ដី​ដើម ដែល​បាន​បណ្តេញ​នាង​ហើយ គ្មាន​ច្បាប់​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​នាំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ជា​មរដក​មាន​បាន​សោះ​ឡើយ។

5. បើ​អ្នក​ណា​ទើប​នឹង​យក​ប្រពន្ធ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ឯ​ផ្ទះ​អស់​១​ឆ្នាំ ដើម្បី​នឹង​បណ្តាល​ឲ្យ​នាងដែល​ទើប​នឹសង​យក​ជា​ប្រពន្ធ​នោះ មាន​សេចក្ដី​រីក‌រាយ​ឡើង។

6. មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។

7. បើ​ឃើញ​អ្នក​ណា​កំពុង​តែ​ចាប់​អ្នក​ណា​មួយ​ក្នុង​ពួក​បង​ប្អូន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ទុក​ដូច​ជា​ខ្ញុំ​បម្រើ ឬ​លក់​ឲ្យ​ដល់​គេ​ក្តី នោះ​អ្នក​ដែល​ចាប់​លួច​យក​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ យ៉ាង​នោះ​ឯង​នឹង​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

8. ចូរ​ប្រយ័ត​ខាង​ឯ​រោគ​ឃ្លង់ ដើម្បី​ឲ្យ​បាន​ខំ​ប្រឹង​កាន់​ហើយ​ធ្វើ​តាម​គ្រប់​សេចក្ដី​ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ និង​បង្រៀន​ដល់​ឯង ត្រូវ​ឲ្យ​ប្រយ័ត​នឹង​ធ្វើ​តាម ដូច​ជា​អញ​បាន​បង្គាប់​ដល់​គេ​គ្រប់​Chapter

9. ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រព្រឹត្ត​នឹង​ម៉ារាម​តាម​ផ្លូវ ក្នុង​គ្រា​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ចុះ។

10. កាល​ណា​ឯង​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី​អ្វីៗ នោះ​មិន​ត្រូវ​ចូល​តាម​គេ​ទៅ​ក្នុង​ផ្ទះ ដើម្បី​នឹង​យក​របស់​បញ្ចាំ​ពី​គេ​នោះ​ឡើយ

11. ត្រូវ​ឈរ​ឲ្យ​នៅ​ខាង​ក្រៅ ចាំ​អ្នក​ដែល​ឯង​បាន​ឲ្យ​ខ្ចី​នោះ យក​របស់​បញ្ចាំ​ចេញ​មក​ឲ្យ​ឯង​ឯ​ខាង​ក្រៅ​វិញ

12. ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ

13. លុះ​ដល់​ថ្ងៃ​លិច ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​គេ​វិញ​ជា​កុំ​ខាន ដើម្បី​ឲ្យ​គេ​បាន​ប្រដាប់​ដេក​ដណ្តប់​ខ្លួន​ដែរ យ៉ាង​នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​ការ​នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។

14. មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​កូន​ឈ្នួល​ឯង ដែល​ទ័ល‌ក្រ ហើយ​កំសត់​ទុរគត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​ឯង​ក្តី

15. គឺ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ក្នុង​ពេល​កំណត់​កុំ​ខាន កុំ​ឲ្យ​ប្រាក់​នោះ​នៅ​នឹង​ឯង​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ដ្បិត​គេ​ទ័ល‌ក្រ ហើយ​មាន​ចិត្ត​សង្ឃឹម​ចង់​បាន​ប្រាក់​នោះ ក្រែង​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង នោះ​នឹង​រាប់​ជា​មាន​បាប​ដល់​ឯង​ហើយ។

16. មិន​ត្រូវ​សម្លាប់​ឪពុក​ដោយ​ព្រោះ​កូន ឬ​សម្លាប់​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ ដែល​ត្រូវ​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​ទេ។

17. មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេម៉ាយ​ដែរ

18. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ចេញ​មក ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។

19. កាល​ណា​ច្រូត​ចម្រូូត​នៅ​ស្រែ​របស់​ឯង បើ​ភ្លេច​ស្រូវ​១​កណ្តាប់​នៅ​ឯ​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ទេ ត្រូវ​ទុក​សម្រាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ​វិញ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​ដៃ​ឯង​ធ្វើ

20. កាល​ណា​ឯង​វាយ​ជំរុះ​ផល​ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សម្រាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ​វិញ

21. កាល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ហើយ​នោះ មិន​ត្រូវ​ទៅ​១​សា​ទៀត ដើម្បី​នឹង​បេះ​ចង្កោម​ដែល​នៅ​សល់​ទេ ត្រូវ​ទុក​សម្រាប់​ពួក​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ​វិញ

22. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។

About ចោទិយកថា Chapter 24

Read ចោទិយកថា Chapter 24 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 24
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 24?

ចោទិយកថា Chapter 24 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 24 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 12
  3. ចោទិយកថា Chapter 31
  4. ចោទិយកថា Chapter 29
  5. ចោទិយកថា Chapter 17
  6. ចោទិយកថា Chapter 34
  7. ចោទិយកថា Chapter 28

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 34
  2. អេសេគាល Chapter 28
  3. និក្ខមនំ Chapter 7
  4. បរិទេវ Chapter 1
  5. ជនគណនា Chapter 34
  6. ទំនុកដំកើង Chapter 132
  7. អេសាយ Chapter 47

Related Chapters & Readings

  1. ចោទិយកថា Chapter 1
  2. អេសាយ Chapter 53
  3. ចោទិយកថា Chapter 7
  4. ចោទិយកថា Chapter 33
  5. បរិទេវ Chapter 1
  6. លេវីវិន័យ Chapter 20
  7. ទំនុកដំកើង Chapter 99
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *