Read ទំនុកដំកើង Chapter 83 Online
Read ទំនុកដំកើង Chapter 83 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 83
ជំពូក 83
1. ឱព្រះអង្គអើយ សូមកុំឲ្យទ្រង់នៅស្ងៀមឡើយ ឱព្រះអង្គអើយ សូមកុំឲ្យសំងំ ឬព្រងើយនៅឲ្យសោះ
2. ដ្បិតមើល ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែ ហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង
3. គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់ ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខាខាំង
4. គេបានថា ចូរយើងកាត់គេចេញ មិនឲ្យធ្វើជានគរទៀតបាន ហើយកុំឲ្យមានសេចក្ដីនឹកចាំពីឈ្មោះអ៊ីស្រាអែលទៀតឡើយ
5. ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយ គេបានតាំងសញ្ញាទាស់នឹងទ្រង់
6. គឺអស់ទាំងពួកសាសន៍អេដុម សាសន៍អ៊ីសម៉ាអែល សាសន៍ម៉ូអាប់ និងសាសន៍ហាការេន
7. សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
8. ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរ សាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
9. ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា និងយ៉ាប៊ីន នៅត្រង់ស្ទឹងគីសុន
10. ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរ ហើយបានត្រឡប់ដូចជាលាមកនៅដី
11. សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀប អើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះ បានដូចជាសេបា ហើយនិងសាលមូន៉ា
12. ជាអ្នកដែលនិយាយថា ចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះ ទុកជាកេរអាកររបស់យើងចុះ
13. ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួច ដូចជាកម្ទេចចំបើងដែលផាត់ទៅដោយខ្យល់
14. ដូចភ្លើងដែលឆេះព្រៃ ហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង
15. សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ ហើយធ្វើឲ្យគេភ័យញ័រ ដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង
16. សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ
17. សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតជាដរាប អើ សូមឲ្យគេត្រូវស្រឡាំងកាំង ហើយវិនាសទៅ
18. ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
About ទំនុកដំកើង Chapter 83
Read ទំនុកដំកើង Chapter 83 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 83
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 83 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 83?
ទំនុកដំកើង Chapter 83 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 83 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 146
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 149
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 34
- ពួក ចៅហ្វាយ Chapter 20
- ពួក ចៅហ្វាយ Chapter 9
- របាក្សត្រ ទី ១ Chapter 8
- របាក្សត្រ ទី ២ Chapter 29
- យេរេមា Chapter 27
- ចោទិយកថា Chapter 19