និក្ខមនំ Chapter 31

For English

Read និក្ខមនំ Chapter 31 Online

Read និក្ខមនំ Chapter 31 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 31

ជំពូក 31

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. មើល អញ​បាន​ហៅ​បេតសា‌លាល ជា​កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា

3. ហើយ​អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាង‌វៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់

4. ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ គឺ​ឲ្យ​ចេះ​ការ​ខាង​គ្រឿង​មាស ប្រាក់ ហើយ​និង​លង្ហិន

5. ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង

6. ហើយ​អញ​បាន​ហៅ​អូហូ‌លីអាប់ កូន​អ័ហ៊ី‌សាម៉ាក់ ជា​ពូជ​អំបូរ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា​មួយ​នឹង​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​នោះ​អញ​ក៏​បាន​បន្ថែម​ឲ្យ​មាន​តម្រិះ​ប្រាជ្ញា ដើម្បី​នឹង​ធ្វើ​អស់​ទាំង​របស់​ដែល​អញ​បាន​បង្គាប់​ដល់​ឯង

7. គឺ​ត្រសាល​ជំនុំ​១ ហឹប​នៃ​សេចក្ដី​បន្ទាល់​១ ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​១ ហើយ​និង​អស់​ទាំង​ប្រដាប់​សម្រាប់​ត្រសាល

8. គឺ​តុ និង​គ្រឿង​ប្រដាប់​នៃ​តុ ជើង​ចង្កៀង​មាស​សុទ្ធ និង​ប្រដាប់​របស់​ចង្កៀង អាសនៈ​គ្រឿង​ក្រអូប

9. អាសនៈ​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាសនៈ​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

10. អស់​ទាំង​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ គឺ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន ជា​អ្នក​ថ្វាយ​បូជា និង​អស់​ទាំង​សម្លៀក‌បំពាក់ របស់​ពួក​កូន​ចៅ​លោក ដែល​សម្រាប់​ការ‌ងារ​ជា​សង្ឃ

11. ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប សម្រាប់​ទី​បរិសុទ្ធ​ផង អ្នក​ទាំង​នោះ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង។

12. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ

13. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ថ្ងៃ​ឈប់​សម្រាក​របស់​អញ​ជា​កុំ​ខាន ដ្បិត​នោះ​ជា​ទី​សម្គាល់​ដល់​អញ ហើយ​និង​ឯង​រាល់​គ្នា នៅ​អស់​ទាំង​តំណ​ត​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

14. ដូច្នេះ ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទាំង​នោះ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​កន្លង​ចំពោះ​ថ្ងៃ​នោះ នឹង​ត្រូវ​សម្លាប់​ជា​មិន​ខាន ឯ​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ

15. ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​បាន តែ​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​វិញ គឺ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន

16. ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្មោះ‌ត្រង់​ដល់​ថ្ងៃ​ឈប់​សម្រាក​នោះ ដើម្បី​នឹង​កាន់​តាម​នៅ​អស់​ទាំង​តំណ​គេ​ត​រៀង​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប‌ជានិច្ច

17. នោះ​ហើយ​ជា​ទី​សម្គាល់​ដល់​អញ ហើយ​និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដរាប​រៀង‌រាប​ត​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ទ្រង់​ក៏​ឈប់​សម្រាក ហើយ​បាន​លំហើយ​ព្រះ‌អង្គ​វិញ។

18. កាល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។

About និក្ខមនំ Chapter 31

Read និក្ខមនំ Chapter 31 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 31
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 31 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 31?

និក្ខមនំ Chapter 31 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 31 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 3
  2. និក្ខមនំ Chapter 35
  3. និក្ខមនំ Chapter 29
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 18
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 7

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាស្តា Chapter 7
  2. ទំនុកដំកើង Chapter 36
  3. នាង អេសធើរ Chapter 2
  4. ទំនុកដំកើង Chapter 85
  5. ហូសេ Chapter 13
  6. ទំនុកដំកើង Chapter 44
  7. យេរេមា Chapter 50

Related Chapters & Readings

  1. ចោទិយកថា Chapter 15
  2. បរិទេវ Chapter 2
  3. លោកុប្បត្តិ Chapter 37
  4. យ៉ូស្វេ Chapter 14
  5. រ៉ូម Chapter 11
  6. ពង្សាវតារក្សត្រ ទី ១ Chapter 20
  7. លូកា Chapter 18
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *