Read និក្ខមនំ Chapter 2 Online
Read និក្ខមនំ Chapter 2 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 2
ជំពូក 2
1. មានមនុស្សម្នាក់ក្នុងពូជលេវី បានទៅយកកូនស្រីរបស់ពួកលេវីម្នាក់ធ្វើជាប្រពន្ធ
2. នាងចាប់មានផ្ទៃពោះក៏សម្រាលបានកូនប្រុស១ នាងឃើញកូននោះថ្លោសល្អក៏លាក់ទុកនៅបាន៣ខែ
3. លុះដល់លាក់មិនកំបាំងទៀត នោះក៏យកកូនទូក ដែលធ្វើពីដើមបបុស មកពរជ័រលាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូក ទាំងនាំយកទៅបណែ្តតនៅកណ្តាលគុម្ពត្រែងនាមាត់ទន្លេ
4. ឯបងស្រីរបស់កូននោះក៏ឈរមើលពីចម្ងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេច។
5. ខណៈនោះ បុត្រីផារ៉ោននាងយាងចុះមក ដើម្បីនឹងស្រង់ព្រះគង្គាក្នុងទន្លេ ពួកភីលៀងរបស់នាងបាននាំគ្នាដើរលេងទៅតាមមាត់ច្រាំង ឯនាងក៏ឃើញកូនទូកនៅនាកណ្តាលគុម្ពត្រែង ទើបចាត់ភីលៀងម្នាក់ឲ្យទៅនាំយកមក
6. នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះហឫទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ
7. ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ
8. បុត្រីផារ៉ោនមានសវនីយ៍ថា អើ ទៅចុះ នាងក៏ទៅហៅម្តាយរបស់កូននោះមក
9. បុត្រីផារ៉ោនបង្គាប់ថា ចូរយកកូននេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក ម្តាយក៏យកកូនទៅបំបៅ
10. លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។
11. ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ
12. នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សម្លាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ
13. ដល់ថ្ងៃក្រោយទៀត លោកចេញទៅឃើញសាសន៍ហេព្រើរ២នាក់កំពុងតែឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកនដូច្នេះ
14. អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសម្លាប់អញដូចជាបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ
15. រីឯផារ៉ោន កាលទ្រង់បានឮ នោះទ្រង់ក៏រកសម្លាប់ម៉ូសេ តែលោករត់ពីចំពោះទ្រង់ចេញទៅឯស្រុកម៉ាឌាន ហើយក៏ឈប់អង្គុយនៅជិតអណ្តូងទឹក១។
16. រីឯសង្ឃនៅស្រុកម៉ាឌាននោះ លោកមានកូនស្រី៧នាក់ នាងទាំងនោះមកដងទឹកទៅចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកផឹក
17. តែពួកគង្វាលចៀមគេមកបណ្តេញនាងទាំងនោះវិញ នោះម៉ូសេក៏ក្រោកឡើងជួយរាំងរានាង រួចយកទឹកទៅឲ្យហ្វូងសត្វផឹក
18. លុះកាលនាងទាំងនោះទៅដល់រេហួលជាឪពុកខ្លួន នោះលោកសួរថា ថ្ងៃនេះដូចម្តេចបានជាឯងរាល់គ្នាត្រឡប់មកជាឆាប់ម៉្លេះ
19. នាងទាំងនោះឆ្លើយឡើងថា មានសាសន៍អេស៊ីព្ទម្នាក់បានជួយ ឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកអ្នកគង្វាល ហើយក៏ដងទឹកឲ្យយើងខ្ញុំសម្រាប់ហ្វូងសត្វដែរ
20. លោកក៏សួរកូនថា អ្នកនោះតើនៅឯណា ហេតុអ្វីបានជាឯងរាល់គ្នាមកចោលគេដូច្នេះ ចូរហៅគេមកបរិភោគសិន
21. ឯម៉ូសេ លោកក៏សុខចិត្តព្រមនៅជាមួយនឹងរេហួល ហើយរេហួលឲ្យកូនស្រីម្នាក់ ឈ្មោះសេផូរ៉ា ទៅធ្វើជាប្រពន្ធ
22. នាងបង្កើតបានកូនប្រុស១ ដែលម៉ូសេឲ្យឈ្មោះថា គើសំម ដោយគិតថា អញជាអ្នកស្នាក់នៅស្រុកដទៃ។
23. លុះយូរបន្តិចទៅ ស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ
24. ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនិងយ៉ាកុប
25. ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ។
About និក្ខមនំ Chapter 2
Read និក្ខមនំ Chapter 2 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 2?
និក្ខមនំ Chapter 2 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 2 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 27
- និក្ខមនំ Chapter 24
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 33
- ទំនុកដំកើង Chapter 104
- អេសាយ Chapter 55
- ទំនុកដំកើង Chapter 74
- ទំនុកដំកើង Chapter 140
- យ៉ូស្វេ Chapter 17
- របាក្សត្រ ទី ២ Chapter 25