និក្ខមនំ Chapter 22

For English

Read និក្ខមនំ Chapter 22 Online

Read និក្ខមនំ Chapter 22 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 22

ជំពូក 22

1. បើ​អ្នក​ណា​លួច​គោ ឬ​ចៀម​គេ ហើយ​កាប់​សម្លាប់​ឬ​លក់​ទៅ នោះ​ត្រូវ​សង​គោ​៥​ឲ្យ​ធួន​នឹង​គោ​១ ហើយ​ចៀម​៤​ឲ្យ​ធួន​នឹង​ចៀម​១

2. បើ​ចោរ​កំពុង​តែ​លួច ហើយ​គេ​បាន​ទាន់​វាយ​សម្លាប់​ទៅ នោះ​គេ​គ្មាន​ទោស​នឹង​ឈាម​វា​ទេ

3. តែ​បើ​ថ្ងៃ​រះ​ហើយ នោះ​ត្រូវ​មាន​ទោស​វិញ ដ្បិត​នឹង​ត្រូវ​ចាប់​ឲ្យ​សង បើ​ចោរ​គ្មាន​អ្វី​សោះ ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​បាន​លួច​យក​នោះ

4. បើ​របស់​ដែល​លួច​នោះ ទោះ​គោ លា ឬ​ចៀម​ក្តី ឃើញ​រស់​នៅ​ដៃ​វា​នៅ​ឡើយ នោះ​ត្រូវ​ឲ្យ​សង​១​ជា​២។

5. បើ​អ្នក​ណា​ធ្វើ​បំផ្លាញ​ចម្ការ ឬ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន​ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

6. បើ​កាល​ណា​មាន​ភ្លើង​ឆេះ​គុម្ព​បន្លា ហើយ​ខ្ទាត​ទៅ​ឆេះ​ដល់​ស្នឹម​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ណា​ដែល​ដុត​ភ្លើង ត្រូវ​តែ​សង​គេ​ជា​មិន​ខាន។

7. បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​ជា​របស់​អ្វី​ទុក​នឹង​អ្នក​ជិត​ខាង ហើយ​មាន​ចោរ​លួច​ពី​ផ្ទះ​អ្នក​នោះ​ទៅ បើ‌សិន​ជា​គេ​ចាប់​ចោរ​បាន នោះ​ចោរ​ត្រូវ​សង​១​ជា​២

8. តែ​បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ឯ​ចៅ‌ក្រម ដើម្បី​នឹង​ពិចារណា​មើល តើ​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ឬ​ទេ។

9. ក្នុង​គ្រប់​រឿង​រំលង​ច្បាប់​អ្វី ទោះ​ពី​គោ ពី​លា ពី​ចៀម ពី​ខោ​អាវ ឬ​ពី​របស់​ណា​បាត់​ក៏​ដោយ ដែល​គេ​នឹង​ប្រកាន់​ថា នេះ​ជា​របស់​ខ្ញុំ នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​នាំ​ទៅ​ឯ​ចៅ‌ក្រម បើ​អ្នក​ណា​ដែល​ចៅ‌ក្រម​បាន​កាត់​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​១​ជា​២។

10. បើ​អ្នក​ណា​ផ្ញើ​លា គោ ចៀម ឬ​សត្វ​ណា​ទុក​នឹង​គេ ហើយ​សត្វ​នោះ​ស្លាប់ ឬ​បាក់​ជើង ឬ​មាន​គេ​នាំ​ទៅ​បាត់ ឥត​អ្នក​ណា​ឃើញ

11. នោះ​អ្នក​ទាំង​២​ត្រូវ​ស្បថ​នឹង​គ្នា​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ដឹង​ជា​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ខ្លួន​ឬ​ទេ ហើយ​ម្ចាស់​សត្វ​នឹង​ត្រូវ​រង​សម្បថ​នោះ រួច​អ្នក​នោះ​មិន​ត្រូវ​សង​សំណង​ទេ

12. ប៉ុន្តែ បើ​មាន​គេ​លួច​សត្វ​នោះ​ទៅ​វិញ នោះ​នឹង​ត្រូវ​សង​សំណង​ទៅ​ម្ចាស់​ជា​ពិត

13. ឬ​បើ​ត្រូវ​សត្វ​ណា​ហែក​វា នោះ​ត្រូវ​យក​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​ត្រូវ​សង​សំណង​ពី​សត្វ​ណា​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។

14. បើ​អ្នក​ណា​ខ្ចី​សត្វ​របស់​គេ ហើយ​វា​បាក់​ជើង ឬ​ស្លាប់​ក្នុង​កាល​ដែល​ម្ចាស់​មិន​បាន​នៅ​ជា​មួយ នោះ​ត្រូវ​តែ​សង​សំណង​ជា​មិន​ខាន

15. បើ​ម្ចាស់​វា​នៅ​ជា​មួយ​ដែរ នោះ​មិន​ត្រូវ​សង​សំណង​ទេ បើ​ជា​សត្វ​ដែល​គេ​ជួល នោះ​ក៏​ល្មម​នឹង​ថ្លៃ​ឈ្នួល​ហើយ។

16. បើ​អ្នក​ណា​ល្បួង​លួង‌លោម​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​បាន​ដេក​នៅ​ជា​មួយ​នឹង​នាង នោះ​ត្រូវ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទៅ ព្រម​ទាំង​ចេញ​បណ្តា‌ការ​ឲ្យ​ផង

17. តែ​បើ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ទៅ​អ្នក​នោះ​សោះ នោះ​ត្រូវ​តែ​សង​ថ្លៃ​តាម​បណ្តា‌ការ​របស់​ស្ត្រី​ក្រមុំ​វិញ។

18. កុំ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19. អ្នក​ណា​ដែល​រួម​សង្វាស​ជា​មួយ​នឹង​សត្វ នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន។

20. អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។

21. កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

22. កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ

23. បើ​ធ្វើ​ទុក្ខ​ដល់​គេ ហើយ​គេ​អំពាវ‌នាវ​រក​អញ នោះ​អញ​នឹង​ឮ​សម្រែក​របស់​គេ​ជា​មិន​ខាន

24. ហើយ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្តៅ​ឡើង អញ​នឹង​សម្លាប់​ឯង​រាល់​គ្នា​ដោយ​ដាវ នោះ​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​មេម៉ាយ ហើយ​កូន​ឯង​នឹង​ទៅ​ជា​កំព្រា​ដែរ។

25. បើ​ឲ្យ​រាស្ត្រ​អញ​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ ដែល​នៅ​ជា​មួយ​នឹង​ឯង​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។

26. បើ​ទទួល​បញ្ចាំ​សម្លៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច

27. ដ្បិត​ជា​សំពត់​ដណ្តប់​តែ​១​របស់​អ្នក​នោះ ជា​សម្លៀក‌បំពាក់​ខ្លួន​គេ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាល​ដែល​ទៅ​ដេក បើ​គេ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឮ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​ដល់​គេ។

28. កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ។

29. កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ

30. ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។

31. ឯង​រាល់​គ្នា​ត្រូវ​បាន​ជា​មនុស្ស​បរិសុទ្ធ​ដល់​អញ កុំ​ឲ្យ​ស៊ី​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែក​នៅ​ឯ​វាល​ឡើយ ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​វិញ។

About និក្ខមនំ Chapter 22

Read និក្ខមនំ Chapter 22 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 22
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 22?

និក្ខមនំ Chapter 22 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 22 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 35
  3. និក្ខមនំ Chapter 31
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 23
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 4

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 83
  2. ទំនុកដំកើង Chapter 73
  3. ពួក ចៅហ្វាយ Chapter 1
  4. ទំនុកដំកើង Chapter 56
  5. នេហេមា Chapter 6
  6. សាំយូអែល ទី ១ Chapter 11
  7. និក្ខមនំ Chapter 6

Related Chapters & Readings

  1. របាក្សត្រ ទី ២ Chapter 17
  2. អេសាយ Chapter 27
  3. នេហេមា Chapter 13
  4. ចោទិយកថា Chapter 14
  5. អេសេគាល Chapter 11
  6. សាំយូអែល ទី ១ Chapter 25
  7. លេវីវិន័យ Chapter 25
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *