និក្ខមនំ Chapter 25

For English

Read និក្ខមនំ Chapter 25 Online

Read និក្ខមនំ Chapter 25 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 25

ជំពូក 25

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​គេ​យក​តង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​តង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

3. នេះ​ជា​តង្វាយ​ដែល​ឯង​ត្រូវ​ទទួល​ពី​គេ គឺ​ជា​មាស ប្រាក់ លង្ហិន

4. ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ

5. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន

6. ប្រេង​សម្រាប់​ដុត គ្រឿង​ក្រអូប​សម្រាប់​ប្រេង​ចាក់​លាប ហើយ​សម្រាប់​គ្រឿង​ដុត

7. ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង សម្រាប់​ដាំ​នៅ​អេផូឌ និង​នៅ​ប្រដាប់​បាំង​ទ្រូង

8. រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ

9. ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។

10. ត្រូវ​ឲ្យ​គេ​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ កំពស់​១​ហត្ថ​កន្លះ

11. រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ក្នុង​ទាំង​ក្រៅ ហើយ​ធ្វើ​កែម​មាស​នៅ​លើ​ហឹប​ជុំវិញ

12. ត្រូវ​ឲ្យ​សិត​កង​មាស​៤​សម្រាប់​ហឹប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​៤​ជ្រុង គឺ​២​ម្ខាងៗ

13. ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ

14. រួច​ប្រហក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហឹប​នោះ​សម្រាប់​សែង​ទៅ

15. ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហឹប មិន​ត្រូវ​ឲ្យ​ដក​ចេញ​ឡើយ

16. ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ

17. រួច​ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ

18. ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ

19. គឺ​ធ្វើ​រូប​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង ហើយ​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូប៊ីន​ទាំង​២​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា​មួយ​នឹង​ទី​សន្តោស​ប្រោស

20. ត្រូវ​ឲ្យ​ចេរូប៊ីន​ទាំង​២​នោះ ត្រដាង​ស្លាប​ពី​លើ​គ្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស

21. ត្រូវ​ឲ្យ​ដាក់​ទី​សន្តោស​ប្រោស​ទៅ​លើ​ហឹប ហើយ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ដល់​ឯង​ទៅ​ក្នុង​ហឹប​ដែរ

22. គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​និង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

23. ត្រូវ​ឲ្យ​ធ្វើ​តុ​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ

24. រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​កែម​មាស​នៅ​ជុំវិញ

25. ត្រូវ​ធ្វើ​គែម​តុ​កំពស់​១​ទះ ហើយ​ធ្វើ​កែម​មាស​ភ្ជាប់​នឹង​គែម​នៅ​ព័ទ្ធ​ជុំវិញ​ទៀត

26. ត្រូវ​ឲ្យ​ធ្វើ​កង​មាស​៤​សម្រាប់​តុ​ដែរ ដាក់​ភ្ជាប់​ទាំង​៤​ជ្រុង​នៅ​ត្រង់​តុ​ទាំង​៤

27. កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ សម្រាប់​ប្រហក​ឈើ​ស្នែង​នឹង​សែង​ទៅ

28. ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស ធ្វើ​ជា​ស្នែង​សម្រាប់​សែង​តុ

29. ត្រូវ​ឲ្យ​ធ្វើ​ថាស ផ្តិល ប៉ាន់ ហើយ​និង​ពែង​សម្រាប់​តុ​នោះ ដើម្បី​ប្រើ​ថ្វាយ​តង្វាយ​ច្រួច ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់

30. ហើយ​នៅ​លើ​តុ​នោះ ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក​នៅ​មុខ​អញ​ជានិច្ច។

31. រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា

32. ត្រូវ​មាន​មែក​៦​បែក​ចេញ​មក​ពី​គល់ គឺ​មែក​៣​ម្ខាងៗ

33. នៅ​មែក​១ ត្រូវ​មាន​នប់​៣​រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ផង ឯ​មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​គល់​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា ដូច​គ្នា​ទាំង​អស់​ដែរ

34. ឯ​គល់​ជើង​ចង្កៀង​ត្រូវ​មាន​នប់​៤​វិញ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ផង

35. នៅ​ក្រោម​មែក​២ ត្រូវ​មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​១​ដែរ មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​ជើង​ចង្កៀង​មក នោះ​ត្រូវ​មាន​ដូច​គ្នា​គ្រប់​ទាំង​អស់

36. កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន​នោះ ត្រូវ​ឆ្លាក់​ធ្វើ​ពី​មាស​សុទ្ធ​ភ្ជាប់​ជា​មួយ​គ្នា

37. ត្រូវ​ធ្វើ​ចង្កៀង​៧​សម្រាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ

38. ឯ​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ

39. ត្រូវ​យក​មាស​សុទ្ធ​១​ហាប​ធ្វើ​ជើង​ចង្កៀង ហើយ​និង​គ្រឿង​ប្រដាប់​ទាំង​អស់​នោះ

40. ហើយ​ត្រូវ​ប្រយ័ត​នឹង​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​ឯង​ឃើញ​នៅ​លើ​ភ្នំ​ស្រាប់។

About និក្ខមនំ Chapter 25

Read និក្ខមនំ Chapter 25 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 25
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 25?

និក្ខមនំ Chapter 25 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 25 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 31
  2. និក្ខមនំ Chapter 18
  3. និក្ខមនំ Chapter 3
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 41
  2. នាង អេសធើរ Chapter 7
  3. អេសាយ Chapter 63
  4. សាំយូអែល ទី ១ Chapter 4
  5. យេរេមា Chapter 2
  6. ទំនុកដំកើង Chapter 39
  7. សាំយូអែល ទី ១ Chapter 25

Related Chapters & Readings

  1. ទំនុកដំកើង Chapter 58
  2. ពង្សាវតារក្សត្រ ទី ២ Chapter 2
  3. យ៉ូប Chapter 17
  4. របាក្សត្រ ទី ១ Chapter 13
  5. លោកុប្បត្តិ Chapter 20
  6. លូកា Chapter 23
  7. ទំនុកដំកើង Chapter 20
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *