និក្ខមនំ Chapter 36

For English

Read និក្ខមនំ Chapter 36 Online

Read និក្ខមនំ Chapter 36 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

A+ A A-

និក្ខមនំ 36

ជំពូក 36

1. ដូច្នេះ បេតសា‌លាល និង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​និង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

2. ម៉ូសេ​ក៏​ហៅ​បេតសា‌លាល និង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ

3. ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​យក​មក​ថ្វាយ សម្រាប់​ការ​ស្អាង​ទី​បរិសុទ្ធ​ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​តង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច

4. នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា

5. ទៅ​ជម្រាប​ម៉ូសេ​ថា បណ្តា‌ជន​គេ​ចេះ​តែ​យក​តង្វាយ​មក​សម្រាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ

6. នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត

7. ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។

8. រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ និង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ

9. ឯ​សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​២៨​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់

10. គាត់​ក៏​ដេរ​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៥​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ

11. រួច​គាត់​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​សំពត់​ទី​១ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២

12. គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​ទី​១ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​៥០ នៅ​ចុង​ផ្ទាំង​ទី​២​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់

13. គាត់​ធ្វើ​ទំពក់​មាស​៥០ ហើយ​ភ្ជាប់​ផ្ទាំង​សំពត់​ទាំង​២​ជា​មួយ​គ្នា ដោយ‌សារ​ទំពក់​នោះ ដូច្នេះ រោង​ឧបោសថ​បាន​ភ្ជាប់​គ្នា​តែ​១។

14. រួច​គាត់​ធ្វើ​សំពត់​១១​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​លើ​រោង​ឧបោសថ

15. សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​៣០​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់

16. គាត់​យក​សំពត់​៥​ផ្ទាំង ដេរ​រួម​គ្នា​ជា​១​ផ្នែក ហើយ​៦​ទៀត​ក៏​ដេរ​រួម​គ្នា​ជា​១​ផ្នែក​ដែរ

17. គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០​តាម​ជាយ​សំពត់​នៅ​ចុង​ផ្ទាំង​ទី​១ ហើយ​ខ្សែ​ក្រវិល​៥០​ទៀត​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២

18. រួច​ធ្វើ​ទំពក់​លង្ហិន​៥០ សម្រាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​១។

19. គាត់​ក៏​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​លើ​ត្រសាល ហើយ​១​ទៀត​ពី​ស្បែក​ផ្សោត​សម្រាប់​នឹង​គ្រប​ពី​លើ​នោះ​ថែម​ទៀត។

20. គាត់​ធ្វើ​ក្តារ​សម្រាប់​រោង​ឧបោសថ ជា​ក្តារ​ឈើ​នាង‌នួន​ដាក់​បញ្ឈរ

21. ក្តារ​១​សន្លឹក មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ

22. នៅ​គ្រប់​តែ​ក្តារ មាន​ពន្លួញ​២ រៀង​តាម​ជួរ​ជញ្ជាំង គាត់​ធ្វើ​អស់​ទាំង​ក្តារ​សម្រាប់​រោង​ឧបោសថ​នោះ ឲ្យ​ដូចៗ​គ្នា

23. គឺ​ក្តារ​២០​សន្លឹក​សម្រាប់​ខាង​ត្បូង​រោង​ឧបោសថ

24. ក៏​ដាក់​ជើង​ធ្វើ​ពី​ប្រាក់​ទាំង​៤០ នៅ​ក្រោម​ក្តារ​ទាំង​២០​នោះ ក្រោម​ក្តារ​១​មាន​ជើង​២ សម្រាប់​ស៊ក​ពន្លួញ​ទាំង​២​ដែល​នៅ​ចុង​ក្តារ​នោះ

25. គាត់​ធ្វើ​ក្តារ​២០​ទៀត សម្រាប់​រោង​ឧបោសថ​ម្ខាង គឺ​ជា​ខាង​ជើង ហើយ​ជើង​ក្តារ​៤០​ដែរ

26. រាល់​តែ​ក្តារ មាន​ជើង​ពីរៗ

27. គាត់​ធ្វើ​ក្តារ​៦ សម្រាប់​ចុង​រោង​ឧបោសថ​ខាង​លិច

28. ក៏​ធ្វើ​ក្តារ​២ សម្រាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង

29. ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សម្រាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា

30. ដូច្នេះ មាន​ក្តារ​៨ និង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ

31. ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សម្រាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង

32. ហើយ​រនុក​៥​ទៀត សម្រាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត និង​រនុក​៥​ទៀត​សម្រាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច

33. ឯ​រនុក​កណ្តាល គាត់​ធ្វើ​ឲ្យ​ភ្ជាប់​ក្តារ​ពី​ចុង​ម្ខាង​រហូត​ទៅ​ដល់​ចុង​ម្ខាង

34. រួច​មក​គាត់​ស្រោប​ក្តារ​ទាំង​នោះ​ដោយ​មាស ក៏​ធ្វើ​កង ពី​មាស​ដែរ សម្រាប់​ប្រហក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន ក៏​ស្រោប​ដោយ​មាស​ដូច​គ្នា។

35. គាត់​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ

36. គាត់​ធ្វើ​សសរ​៤​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សម្រាប់​វាំង‌នន​នោះ ហើយ​មាន​ទំពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​គាត់​សិត​ជើង​ប្រាក់​៤​សម្រាប់​ទ្រ​សសរ​ទាំង​នោះ។

37. គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សម្រាប់​មាត់​ទ្វារ​ត្រសាល

38. ហើយ​គាត់​ធ្វើ​សសរ​៥ និង​ទំពក់​សម្រាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​៥ នោះ​ធ្វើ​ពី​លង្ហិន​វិញ។

About និក្ខមនំ Chapter 36

Read និក្ខមនំ Chapter 36 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 36
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 36 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 36?

និក្ខមនំ Chapter 36 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 36 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 31
  2. និក្ខមនំ Chapter 18
  3. និក្ខមនំ Chapter 3
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 40
  2. លោកុប្បត្តិ Chapter 26
  3. សាំយូអែល ទី ២ Chapter 9
  4. ទំនុកដំកើង Chapter 13
  5. ជនគណនា Chapter 27
  6. នេហេមា Chapter 7
  7. យ៉ូប Chapter 5

Related Chapters & Readings

  1. លេវីវិន័យ Chapter 3
  2. ហូសេ Chapter 5
  3. កូរិនថូសទី ១ Chapter 6
  4. លោកុប្បត្តិ Chapter 30
  5. យ៉ូហាន Chapter 21
  6. និក្ខមនំ Chapter 2
  7. ទំនុកដំកើង Chapter 44
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *