ចោទិយកថា Chapter 7

For English

Read ចោទិយកថា Chapter 7 Online

Read ចោទិយកថា Chapter 7 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 7

ជំពូក 7

1. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង

2. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ

3. ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ

4. ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់

5. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនៈ​របស់​គេ បំបាក់​បំបែក​បង្គោល​ដែល​សម្រាប់​គោរព ហើយ​បំផ្លាញ​អ្នក‌តា ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នៅ​ក្នុង​ភ្លើង​ទៅ

6. ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។

7. ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ឬ​រើស​ឯង ដោយ​ព្រោះ​ឯង​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ទេ ដ្បិត​ឯង​រាល់​គ្នា​ជា​សាសន៍​តិច​ជាង​សាសន៍​ទាំង​អស់

8. គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ និង​ពួក​អយ្យកោ​ឯង បាន​ជា​ទ្រង់​នាំ​ឯង​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​បាន​លោះ​ឯង​ពី​ផ្ទះ​ពួក​បាវ​បម្រើ គឺ​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក

9. ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ពិត​ជា​ព្រះ​ហើយ គឺ​ជា​ព្រះ​ស្មោះ‌ត្រង់ ដែល​ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​និង​សេចក្ដី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​តំណ របស់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់

10. ហើយ​ទ្រង់​ក៏​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​នៅ​ប្រទល់​មុខ​គេ ដើម្បី​នឹង​បំផ្លាញ​គេ​ចេញ ទ្រង់​មិន​បង្អង់​ដល់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ឡើយ គឺ​ទ្រង់​នឹង​សង​គេ​នៅ​ប្រទល់​មុខ​វិញ

11. ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ចុះ។

12. បើ‌សិន​ណា​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ព្រម​ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​ឯង ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​នៃ​ឯង

13. ទ្រង់​នឹង​ស្រឡាញ់​ឯង ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចម្រើន​ឲ្យ​ឯង​មាន​គ្នា​ច្រើន​ឡើង ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ដល់​ផល​ដែល​កើត​ពី​ពោះ​ឯង​មក និង​ផល​ពី​ដី​ឯង​ផង គឺ​ជា​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​និង​ប្រេង ព្រម​ទាំង​ផល​ចម្រើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា ទ្រង់​នឹង​ឲ្យ​ដល់​ឯង

14. ឯង​នឹង​បាន​ពរ​លើស​ជាង​អស់​ទាំង​សាសន៍​ឯ​ទៀត នៅ​ក្នុង​ពួក​ឯង​នឹង​គ្មាន​ប្រុស ឬ​ស្រី សត្វ​ឈ្មោល ឬ​ញី​ណា នៅ​ជា​អារ​ទេ

15. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដក​អស់​ទាំង​ជំងឺ​ពី​ឯង​ចេញ ហើយ​ទ្រង់​មិន​ឲ្យ​ឯង​កើត​មាន​ជំងឺ​ដ៏​អាក្រក់​ណា​មួយ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​ស្គាល់​ហើយ​នោះ​ទេ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្អប់​ឯង​វិញ

16. ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។

17. បើ‌សិន​ជា​ឯង​នឹក​ក្នុង​ចិត្ត​ថា សាសន៍​ទាំង​នេះ​គេ​មាន​គ្នា​ច្រើន​ជាង​អញ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចាប់​យក​ស្រុក​របស់​គេ​បាន

18. នោះ​កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​នឹក​តែ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន ហើយ​ដល់​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ប៉ុណ្ណោះ​ចុះ

19. គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ និង​ទី​សម្គាល់ ហើយ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន និង​ពី​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​និង​ព្រះ‌ពាហុ​លើក​សម្រេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រើ ដើម្បី​នឹង​នាំ​ឯង​ចេញ​មក​នោះ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ធ្វើ​ដល់​គ្រប់​អស់​ទាំង​សាសន៍​ដែល​ឯង​ខ្លាច​នោះ​ដែរ

20. មួយ​ទៀត ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចាត់​ឪម៉ាល់ ទៅ​កណ្តាល​គេ ទាល់​តែ​ពួក​គេ​ដែល​សល់​នៅ ហើយ​ពួន​នឹង​ឯង បាន​វិនាស​ចេញ​អស់​ទៅ

21. មិន​ត្រូវ​ឲ្យ​ឯង​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ទ្រង់​គង់​កណ្តាល​ពួក​ឯង​ហើយ

22. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខ​ឯង​បន្តិច​ម្តងៗ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំផ្លាញ​គេ​ទាំង​អស់ ដោយ​រហ័ស​ពេក​ឡើយ ក្រែង​សត្វ​ព្រៃ​ចម្រើន​ឡើង​ដល់​ឯង​វិញ

23. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង ហើយ​និង​កម្ចាត់‌កម្ចាយ​គេ ដោយ​សេចក្ដី​បាក់​ភ្លូក​យ៉ាង​សម្បើម ទាល់​តែ​គេ​វិនាស​បាត់​អស់​ទៅ

24. ហើយ​ទ្រង់​នឹង​ប្រគល់​ពួក​ស្តេច​គេ​មក ក្នុង​កណ្តាប់​ដៃ​ឯង​ដែរ នោះ​ឯង​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ​ចេញ នឹង​គ្មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ ដរាប​ដល់​ឯង​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ

25. ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សម្រាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

26. មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស​ដូច​របស់​ទាំង​នោះ​ដែរ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដ្បិត​ជា​របស់​ត្រូវ​វិនាស​ទៅ។

About ចោទិយកថា Chapter 7

Read ចោទិយកថា Chapter 7 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 7
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 7?

ចោទិយកថា Chapter 7 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 7 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 24
  3. ចោទិយកថា Chapter 31
  4. ចោទិយកថា Chapter 29
  5. ចោទិយកថា Chapter 12
  6. ចោទិយកថា Chapter 34
  7. ចោទិយកថា Chapter 28

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ២ Chapter 12
  2. យ៉ូស្វេ Chapter 14
  3. ហូសេ Chapter 9
  4. អេសាយ Chapter 58
  5. ដានីយ៉ែល Chapter 12
  6. ចោទិយកថា Chapter 11
  7. លេវីវិន័យ Chapter 9

Related Chapters & Readings

  1. ទំនុកដំកើង Chapter 112
  2. យ៉ូហាន Chapter 2
  3. យ៉ូប Chapter 34
  4. ទំនុកដំកើង Chapter 29
  5. ចោទិយកថា Chapter 4
  6. សេផានា Chapter 3
  7. លេវីវិន័យ Chapter 6
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *