Read នេហេមា Chapter 2 Online
Read នេហេមា Chapter 2 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.
Choose a Chapter
នេហេមា 2
ជំពូក 2
1. លុះដល់ខែចេត្រ ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្តេចអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកថ្វាយដល់ទ្រង់ ឯពីមុន ខ្ញុំមិនដែលមានសេចក្ដីព្រួយ នៅចំពោះទ្រង់ឡើយ
2. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ នេះកើតតែពីសេចក្ដីទុក្ខក្នុងចិត្តទេ នោះខ្ញុំក៏ភ័យខ្លាចណាស់
3. តែខ្ញុំទូលដល់ស្តេចថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចម្រើនចុះ ធ្វើដូចម្តេចមិនឲ្យទូលបង្គំមានទឹកមុខព្រួយបាន បើទីក្រុង ជាទីមានផ្នូរខ្មោចរបស់ពួកអយ្យកោរបស់ទូលបង្គំនៅតែគ្រាំគ្រា ហើយទ្វារក៏ឆេះអស់ហើយដូច្នេះ
4. ស្តេចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌
5. រួចខ្ញុំទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះហឫទ័យយ៉ាងនេះ ហើយបើទ្រង់អាណិតមេត្តាដល់ទូលបង្គំ នោះសូមទ្រង់ចាត់ទូលបង្គំឲ្យទៅឯស្រុកយូដា ដល់ទីក្រុង ជាទីមានផ្នូរខ្មោច របស់អយ្យកោទូលបង្គំ ឲ្យបានសង់ទីក្រុងនោះឡើងវិញចុះ
6. ឯស្តេចទ្រង់មានព្រះបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះហឫទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប
7. មួយទៀត ខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា
8. និងព្រះរាជសាសន៍មួយច្បាប់ដល់អេសាភ ជាមេព្រៃហ្លួង ឲ្យលោកបានបើកឈើដល់ទូលបង្គំ សម្រាប់ធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងទ្វារកំផែងនៃទីក្រុង ហើយសម្រាប់ផ្ទះដែលទូលបង្គំត្រូវអាស្រ័យនៅផង ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ
9. រួចមក ខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព និងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ
10. ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្ដីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បម្រុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង។
11. យ៉ាងនោះ ខ្ញុំបានមកដល់ក្រុងយេរូសាឡឹម ក៏នៅទីនោះអស់៣ថ្ងៃ
12. រួចខ្ញុំ និងអ្នកខ្លះឯទៀតក៏ក្រោកឡើងជាមួយគ្នានៅពេលយប់ តែខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡឹមឡើយ ក៏គ្មានសត្វណានៅជាមួយនឹងខ្ញុំដែរ លើកតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ
13. ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ តម្រង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡឹមដែលបាក់បែក និងទ្វារទាំងប៉ុន្មានដែលឆេះហើយ
14. រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ
15. ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំ យ៉ាងនោះបានដល់ផ្ទះវិញ
16. ឯពួកតម្រួួតទីក្រុង ឥតបានដឹងជាខ្ញុំទៅឯណា ឬបានធ្វើអ្វីទេ ខ្ញុំក៏មិនទាន់បានប្រាប់ដល់ពួកយូដា ពួកសង្ឃ ឬពួកអ្នកមានត្រកូលខ្ពស់ ពួកតម្រួួត ឬពួកអ្នកឯទៀត ដែលរកស៊ីធ្វើការ នៅឡើយដែរ។
17. រួចមក ខ្ញុំនិយាយនឹងគេថា អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់យើងរាល់គ្នានេះហើយថា ក្រុងយេរូសាឡឹមនៅតែគ្រាំគ្រា ហើយទ្វារក្រុងទាំងប៉ុន្មានភ្លើងឆេះអស់ ដូច្នេះ ចូរមក យើងសង់កំផែងក្រុងយេរូសាឡឹមឡើង ដើម្បីកុំឲ្យមានគេត្មះតិះដៀលដល់យើងទៀត
18. រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ និងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានព្រះបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចម្រើនកម្លាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ
19. តែកាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាជំនិតលោក ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮ នោះគេក៏សើចចំអក ហើយមើលងាយដល់យើងថា តើឯងរាល់គ្នាធ្វើអ្វីនេះ តើគិតបះបោរនឹងស្តេចឬអី
20. ខ្ញុំក៏ឆ្លើយទៅគេថា ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចម្រើនដល់យើងរាល់គ្នា ហេតុនោះ យើងរាល់គ្នាជាពួកបម្រើទ្រង់ នឹងលើកគ្នាឡើងធ្វើ តែឯអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានច្បាប់ ឬទីនឹករឭកនៅក្រុងយេរូសាឡឹមឡើយ។
About នេហេមា Chapter 2
Read នេហេមា Chapter 2 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នេហេមា
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នេហេមា Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នេហេមា Chapter 2?
នេហេមា Chapter 2 is part of the Book of នេហេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នេហេមា Chapter 2 online for free with easy chapter navigation.
More Chapters from នេហេមា
- នេហេមា Chapter 12
- នេហេមា Chapter 8
- នេហេមា Chapter 1
- នេហេមា Chapter 7
- នេហេមា Chapter 5
- នេហេមា Chapter 11
- នេហេមា Chapter 10
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សាស្តា Chapter 1
- អេសេគាល Chapter 5
- នេហេមា Chapter 3
- សាំយូអែល ទី ២ Chapter 19
- សុភាសិត Chapter 10
- យេរេមា Chapter 5
- លោកុប្បត្តិ Chapter 18