Read និក្ខមនំ Chapter 20 Online
Read និក្ខមនំ Chapter 20 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 20
ជំពូក 20
1. នោះព្រះទ្រង់មានព្រះបន្ទូលនូវពាក្យទាំងនេះថា
2. អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបម្រើនៅស្រុកអេស៊ីព្ទមក។
3. កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។
4. កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង
5. ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤តំណផង ចំពោះអស់អ្នកណាដែលស្អប់អញ
6. តែអញផ្តល់សេចក្ដីសប្បុរស ដល់ទាំងពាន់តំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់អញទាំងប៉ុន្មានវិញ។
7. កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។
8. ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ
9. ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ
10. តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី
11. ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សម្រាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយក៏ញែកចេញជាបរិសុទ្ធ។
12. ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
13. កុំឲ្យសម្លាប់មនុស្សឲ្យសោះ។
14. កុំឲ្យផិតគ្នាឲ្យសោះ។
15. កុំឲ្យលួចប្លន់ឲ្យសោះ។
16. កុំឲ្យធ្វើជាទីបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។
17. កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។
18. កាលបណ្តាជនទាំងអស់គ្នាបានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ
19. គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់
20. ម៉ូសេក៏តបថា កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ
21. ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ។
22. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ទៅម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក
23. ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសម្រាប់ខ្លួនឡើយ។
24. ត្រូវឲ្យឯងយកដីស្អាងអាសនៈឲ្យអញ ហើយត្រូវថ្វាយតង្វាយដុត និងតង្វាយមេត្រី ជាចៀម ហើយនិងគោរបស់ឯង នៅលើអាសនៈនោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះអញ
25. បើឯងស្អាងអាសនៈពីថ្មឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ
26. ក៏កុំឲ្យមានថ្នាក់ជណ្តើរដើម្បីឡើងទៅឯអាសនៈអញឡើយ ក្រែងគេឃើញកេរខ្មាសឯង។
About និក្ខមនំ Chapter 20
Read និក្ខមនំ Chapter 20 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 20
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 20?
និក្ខមនំ Chapter 20 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 20 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 23
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 4
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ២ Chapter 1
- សាការី Chapter 4
- សាំយូអែល ទី ១ Chapter 20
- ទំនុកដំកើង Chapter 121
- សាស្តា Chapter 4
- សាការី Chapter 8
- បរិទេវ Chapter 4