និក្ខមនំ Chapter 5

For English

Read និក្ខមនំ Chapter 5 Online

Read និក្ខមនំ Chapter 5 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

A+ A A-

និក្ខមនំ 5

ជំពូក 5

1. ក្រោយ​នោះ​មក ម៉ូសេ និង​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​អញ​នៅ​ទី​រហោ‌ស្ថាន

2. តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្តាប់​តាម​ទ្រង់ និង​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ អញ​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក៏​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ

3. នោះ​គេ​ទូល​ថា ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​លេច​មក​ឯ​យើង​ខ្ញុំ​ហើយ ដូច្នេះ សូម​ទ្រង់​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា ទៅ​ឯ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ខ្លាច​ក្រែង​ទ្រង់​ស្ទុះ​មក​ប្រហារ​យើង​រាល់​គ្នា ដោយ​អាសន្ន‌រោគ​ឬ​ដាវ​ផង

4. តែ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា នែ​ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ឯង​វិញ​ទៅ។

5. ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តា‌ជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។ ស្តេច​ផារ៉ោន​បន្ថែម​ការ‌ងារ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល

6. នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​តម្រួួត​លើ​ជន​ទាំង‌ឡាយ ហើយ​និង​ពួក​នាយ​ថា

7. ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សម្រាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ

8. តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ

9. ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។

10. ពួក​មេ​តម្រួួត​លើ​ពួក​ជន និង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ

11. ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ

12. ដូច្នេះ បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង

13. ពួក​មេ​តម្រួួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ

14. គេ​ក៏​វាយ​ពួក​មេ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​មេ​តម្រួួត​របស់​ផារ៉ោន​បាន​តាំង​លើ​បណ្តា‌ជន ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ​ហើយ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​អំពី​ដើម​មក។

15. នោះ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ស្រែក​ដល់​ផារ៉ោន​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​ពួក​បម្រើ​ទ្រង់​យ៉ាង​ដូច្នេះ

16. ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បម្រើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បម្រើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ

17. ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

18. ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន

19. ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ

20. គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ

21. ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជម្រះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សម្លាប់​យើង​រាល់​គ្នា​ផង។

22. នោះ​ម៉ូសេ គាត់​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ដល់​ពួក​បណ្តា‌ជន​នេះ​ដូច្នេះ តើ​ទ្រង់​បាន​ចាត់​ទូល‌បង្គំ​មក​ធ្វើ​អី

23. ដ្បិត​តាំង​តែ​ពី​ទូល‌បង្គំ​ចូល​ទៅ​ទូល​ផារ៉ោន ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ផារ៉ោន​ចេះ​តែ​ធ្វើ​បាប​ដល់​បណ្តា‌ជន​នេះ ហើយ​ទ្រង់​សោត​ក៏​មិន​បាន​ប្រោស​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ផង​ដែរ។

About និក្ខមនំ Chapter 5

Read និក្ខមនំ Chapter 5 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 5
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 5?

និក្ខមនំ Chapter 5 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 5 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 31
  2. និក្ខមនំ Chapter 18
  3. និក្ខមនំ Chapter 3
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 4
  2. ដានីយ៉ែល Chapter 12
  3. ទំនុកដំកើង Chapter 31
  4. សាំយូអែល ទី ១ Chapter 29
  5. របាក្សត្រ ទី ២ Chapter 17
  6. ទំនុកដំកើង Chapter 56
  7. ទំនុកដំកើង Chapter 119

Related Chapters & Readings

  1. អេសេគាល Chapter 42
  2. របាក្សត្រ ទី ២ Chapter 14
  3. ម៉ាថាយ Chapter 4
  4. ទំនុកដំកើង Chapter 82
  5. វិវរណៈ Chapter 8
  6. សាស្តា Chapter 2
  7. ទំនុកដំកើង Chapter 130
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *