Read និក្ខមនំ Chapter 23 Online
Read និក្ខមនំ Chapter 23 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 23
ជំពូក 23
1. កុំឲ្យបង្កើតរឿងក្លែងក្លាយឲ្យសោះ ក៏កុំឲ្យចូលដៃនឹងមនុស្សអាក្រក់ ដើម្បីនឹងធ្វើជាទីបន្ទាល់ទុច្ចរិតឡើយ។
2. កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់ ហើយកុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្ដីយុត្តិធម៌ចេញនោះឡើយ
3. ក៏កុំឲ្យយល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ។
4. បើប្រទះឃើញគោ ឬលា របស់ខ្មាំងសត្រូវដែលវង្វេង នោះត្រូវឲ្យនាំទៅប្រគល់ដល់ម្ចាស់វិញជាកុំខាន
5. បើឃើញលារបស់អ្នកណាដែលស្អប់ឯង វាលុតជង្គង់ចុះដោយសារបន្ទុកធ្ងន់ នោះប្រហែលជាឯងនឹងចង់ធ្វើព្រងើយឥតជួយគេទេ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយដល់គេវិញជាកុំខាន។
6. កុំឲ្យបង្វែរសេចក្ដីយុត្តិធម៌ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ
7. ត្រូវឲ្យចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំឲ្យសម្លាប់គេឡើយ ដ្បិតឯមនុស្សអាក្រក់ នោះអញមិនដែលរាប់ជាសុចរិតទេ
8. ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
9. កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ ដោយធ្លាប់នៅស្រុកអេស៊ីព្ទ ជាអ្នកប្រទេសក្រៅដែរ។
10. ក្នុងរវាង៦ឆ្នាំ ត្រូវសាបព្រោះនៅដីឯង ហើយត្រូវច្រូតយកផលផង
11. តែដល់ឆ្នាំទី៧ នោះត្រូវឈប់លែង ហើយទុកដីឲ្យនៅទំនេរវិញ ដើម្បីឲ្យពួកមនុស្សទ័លក្របានចិញ្ចឹមជីវិតផង ហើយសំណល់សល់ពីគេ នោះសត្វនៅវាលទាំងប៉ុន្មាននឹងបានស៊ី ឯដំណាំទំពាំងបាយជូរ និងដំណាំអូលីវរបស់ឯង ក៏ត្រូវធ្វើដូច្នោះដែរ។
12. ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សម្រាកវិញ ដើម្បីឲ្យគោ និងលារបស់ឯង បានសម្រាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង និងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន
13. ត្រូវឲ្យប្រយ័ត និងកាន់តាមអស់ទាំងសេចក្ដីដែលអញបានប្រាប់ដល់ឯងរាល់គ្នា ហើយកុំឲ្យចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏កុំឲ្យឮចេញពីមាត់ឯងរាល់គ្នាឲ្យសោះ។
14. ក្នុង១ឆ្នាំ ត្រូវធ្វើបុណ្យថ្វាយអញ៣ដង
15. ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ
16. ត្រូវឲ្យធ្វើបុណ្យចម្រូូត គឺជាផលដំបូងអំពីការឯងធ្វើ ដោយសាបព្រោះនៅដីរបស់ឯង ហើយនិងបុណ្យប្រមូលផលដល់ចុងឆ្នាំ ក្នុងកាលដែលឯងបានប្រមូលផលកើតអំពីការរបស់ឯងធ្វើនៅចម្ការមក
17. គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ាជាព្រះអម្ចាស់ គ្រប់៣ដង។
18. កុំឲ្យយកឈាមរបស់យញ្ញបូជានៃអញ ថ្វាយជាមួយនឹងនំបុ័ងមានដំបែឡើយ ហើយមិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកទេ។
19. ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។
20. មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបម្រុងឯងតាមផ្លូវ ហើយនិងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ
21. ចូរប្រយ័ត និងស្តាប់បង្គាប់តាមទ្រង់ កុំឲ្យបណ្តាលឲ្យទ្រង់ខ្ញាល់ឡើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេ ពីព្រោះឈ្មោះអញនៅក្នុងទ្រង់
22. បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្ដីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង
23. ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនិងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។
24. កុំឲ្យក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
25. ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ និងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ
26. នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ
27. អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនិងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង
28. អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនិងសាសន៍ហេត ពីមុខឯងចេញ
29. អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ
30. គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន
31. នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
32. កុំឲ្យតាំងសេចក្ដីសញ្ញានឹងគេ ឬនឹងព្រះរបស់គេឡើយ
33. ក៏មិនត្រូវឲ្យគេនៅក្នុងស្រុករបស់ឯងដែរ ក្រែងគេនាំឲ្យឯងធ្វើបាបចំពោះអញ ដ្បិតបើឯងគោរពប្រតិបត្តិដល់ព្រះគេ នោះនឹងត្រឡប់ជាអន្ទាក់ដល់ឯងហើយ។
About និក្ខមនំ Chapter 23
Read និក្ខមនំ Chapter 23 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 23
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 23?
និក្ខមនំ Chapter 23 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 23 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូស្វេ Chapter 15
- ទំនុកដំកើង Chapter 32
- ហាបាគុក Chapter 1
- ជនគណនា Chapter 25
- បរិទេវ Chapter 2
- យេរេមា Chapter 31
- ទំនុកដំកើង Chapter 125