Read និក្ខមនំ Chapter 11 Online
Read និក្ខមនំ Chapter 11 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 11
ជំពូក 11
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អញនឹងនាំសេចក្ដីវេទនា១ទៀតមកលើផារ៉ោន ហើយនិងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ ហើយកាលណាឲ្យទៅ នោះនឹងបង្ខំឲ្យចេញផុតពីនេះទៅទាំងអស់គ្នាផង
2. ចូរនិយាយដាក់ត្រចៀកបណ្តាជនទាំងឡាយឥឡូវចុះ ប្រយោជន៍ឲ្យគេទាំងប្រុសទាំងស្រីបានសូមគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងខ្លួន
3. ព្រះយេហូវ៉ាទ្រង់ក៏ធ្វើឲ្យពួកជនបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ១ទៀតម៉ូសេក៏ជាអ្នកធំនៅភ្នែកនៃពួកមហាតលិកផារ៉ោន ហើយនិងបណ្តាជនទាំងឡាយនៅស្រុកអេស៊ីព្ទផង។
4. ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រ អញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ
5. នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ ចុះមកដល់កូនច្បងរបស់បាវស្រីដែលនៅខាងក្រោយត្បាល់កិន ហើយគ្រប់ទាំងកូនច្បងក្នុងហ្វូងសត្វដែរ
6. នោះគេនឹងស្រែកទ្រហោយំនៅពេញក្នុងស្រុកអេស៊ីព្ទ ដល់ម៉្លេះបានជាពីដើមមក មិនដែលមានដូច្នេះឡើយ ហើយទៅមុខទៀតក៏មិនដែលមានដែរ
7. ប៉ុន្តែ នៅក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែ១ក៏នឹងមិនកម្រើកអណ្តាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ាទ្រង់រាប់សាសន៍អេស៊ីព្ទ និងសាសន៍អ៊ីស្រាអែលផ្សេងអំពីគ្នា
8. នោះអស់ទាំងពួកមហាតលិកទាំងនេះ គេនឹងចុះមកឱនគោរពចំពោះទូលបង្គំដោយថា សូមលោកអញ្ជើញចេញពីនេះទៅ ព្រមទាំងពួកអ្នកដែលតាមលោកផង ទើបទូលបង្គំនឹងចេញទៅ នោះលោកក៏ថយចេញពីផារ៉ោនទៅទាំងមានចិត្តក្តៅជាខ្លាំង។
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ផារ៉ោនមិនព្រមស្តាប់ឯងទេ គឺដើម្បីឲ្យការអស្ចារ្យរបស់អញបានចម្រើនឡើងនៅក្នុងស្រុកអេស៊ីព្ទ
10. ម៉ូសេ និងអើរ៉ុនក៏ធ្វើអស់ទាំងការអស្ចារ្យនោះនៅចំពោះផារ៉ោន តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅទេ។
About និក្ខមនំ Chapter 11
Read និក្ខមនំ Chapter 11 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 11
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 11?
និក្ខមនំ Chapter 11 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 11 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សុភាសិត Chapter 23
- សាំយូអែល ទី ២ Chapter 3
- បរិទេវ Chapter 5
- ពង្សាវតារក្សត្រ ទី ១ Chapter 21
- ទំនុកដំកើង Chapter 143
- សាំយូអែល ទី ១ Chapter 27
- សាការី Chapter 7