និក្ខមនំ Chapter 26

For English

Read និក្ខមនំ Chapter 26 Online

Read និក្ខមនំ Chapter 26 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 26

ជំពូក 26

1. រីឯ​រោង​ឧបោសថ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូប៊ីន តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ

2. បណ្តា​សំពត់​នីមួយៗ​ត្រូវ​ឲ្យ​មាន​បណ្តោយ​២៨​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់

3. សំពត់​៥​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា ហើយ​សំពត់​៥​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ

4. ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​មាន​ពណ៌​ខៀវ​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ត្រូវ​ធ្វើ​ដូច្នោះ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​១​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ

5. ត្រូវ​ធ្វើ​ឲ្យ​មាន​ខ្សែ​ក្រវិល​៥០​នៅ​សំពត់​ទី​១ ហើយ​៥០​ទៀត​នៅ​សំពត់​ទី​២ ត្រូវ​ដាក់​ខ្សែ​ក្រវិល​ទាំង​នោះ​ឲ្យ​ស្មើ​គ្នា​ទាំង​អស់

6. ត្រូវ​ធ្វើ​ទំពក់​មាស​៥០ ដើម្បី​នឹង​ភ្ជាប់​សំពត់​ទាំង​២​ផ្ទាំង​នឹង​ទំពក់​នោះ ឲ្យ​រោង​ឧបោសថ​បាន​ជាប់​នៅ​ជា​រោង​តែ​១។

7. រួច​ត្រូវ​ធ្វើ​សំពត់​ពី​រោម​ពពែ ទុក​សម្រាប់​គ្រប​ពី​លើ​រោង​ឧបោសថ ត្រូវ​ឲ្យ​ធ្វើ​សំពត់​នោះ​១១​ផ្ទាំង

8. ឲ្យ​មាន​បណ្តោយ​៣០​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់

9. ត្រូវ​ដេរ​សំពត់​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៦​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ ឯ​សំពត់​ទី​៦ នោះ​ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល

10. ហើយ​ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​៥០​ដាក់​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់​ទី​២​ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ

11. ត្រូវ​ធ្វើ​ទំពក់​លង្ហិន​៥០ សម្រាប់​ថ្ពក់​នឹង​ខ្សែ​ក្រវិល​ទាំង​នោះ​ភ្ជាប់​ត្រសាល​រួម​មក​តែ​១

12. ឯ​សំពត់​ត្រសាល​ដែល​លើស​ពាក់​កណ្តាល ក្នុង​១​ផ្ទាំង​ខាង​ចុង នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោសថ​វិញ

13. ហើយ​សំពត់​ដែល​សល់​១​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ បាំង​រោង​ឧបោសថ​ទាំង​សង​ខាង​ដែរ

14. រួច​ត្រូវ​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយ​និង​គំរប​ស្បែក​ផ្សោត ដើម្បី​នឹង​គ្រប់​ពី​លើ​នោះ​ទៀត។

15. ត្រូវ​ធ្វើ​ក្តារ​ពី​ឈើ​នាង‌នួន ដាក់​បញ្ឈរ សម្រាប់​ជា​ជញ្ជាំង​នៃ​រោង​ឧបោសថ

16. ក្តារ​ទាំង​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ

17. គ្រប់​តែ​ក្តារ ត្រូវ​មាន​ពន្លួញ​២​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់ សម្រាប់​រោង​ឧបោសថ

18. ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក​សម្រាប់​ខាង​ត្បូង​រោង​ឧបោសថ

19. ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សម្រាប់​ស៊ក​ពន្លួញ​ចូល​ទៅ

20. ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក សម្រាប់​រោង​ឧបោសថ​នៅ​ទិស​ខាង​ជើង​ទៀត

21. និង​ជើង​ប្រាក់​ចំនួន​៤០ សម្រាប់​ក្តារ​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​តែ​ក្តារ

22. ហើយ​ត្រូវ​ធ្វើ​ក្តារ​៦​សន្លឹក សម្រាប់​ចុង​រោង​ឧបោសថ​នៅ​ទិស​ខាង​លិច

23. ត្រូវ​ធ្វើ​ក្តារ​២​សន្លឹក សម្រាប់​ជ្រុង​រោង​ឧបោសថ​នៅ​ខាង​ចុង

24. ក្តារ​២​សន្លឹក​នោះ ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ នៅ​ជ្រុង​ទាំង​២ ត្រូវ​មាន​ក្តារ​២​ដូច​គ្នា

25. ដូច្នេះ ត្រូវ​ឲ្យ​មាន​ក្តារ​៨​សន្លឹក ហើយ​និង​ជើង​ប្រាក់​សម្រាប់​ក្តារ​ទាំង​នោះ​ចំនួន​ជា​១៦ គឺ​ជើង​ពីរៗ​នៅ​រៀង​រាល់​តែ​ក្តារ

26. ត្រូវ​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សម្រាប់​ក្តារ​នៅ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង

27. និង​រនុក​៥​ទៀត សម្រាប់​ក្តារ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង ហើយ​រនុក​៥ សម្រាប់​ក្តារ​ជញ្ជាំង​នៅ​ឯ​ចុង​រោង​ឧបោសថ​ខាង​លិច

28. ឯ​រនុក​កណ្តាល ត្រូវ​ឲ្យ​វែង​បង្ហូត​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង

29. ត្រូវ​ស្រោប​ក្តារ​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សម្រាប់​ប្រហក​រនុក​ចូល ទោះ​ទាំង​រនុក​នោះ​ក៏​ត្រូវ​ស្រោប​ដោយ​មាស​ដែរ

30. ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។

31. រួច​ត្រូវ​ធ្វើ​វាំង‌នន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ

32. ហើយ​ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​៤ ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​៤ មាន​ទាំង​ទំពក់​មាស​ផង

33. ត្រូវ​ពាក់​វាំង‌នន​នឹង​ទំពក់​ទាំង​នោះ រួច​ត្រូវ​យក​ហឹប​នៃ​សេចក្ដី​បន្ទាល់​ចូល​ទៅ ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខាំង​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​ឯង​រាល់​គ្នា

34. រួច​ត្រូវ​ដាក់​ទី​សន្តោស​ប្រោស​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត

35. ហើយ​ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំង‌នន ចំហៀង​ខាង​ជើង ឯ​ជើង​ចង្កៀង នោះ​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោសថ។

36. នៅ​មុខ​ត្រសាល ត្រូវ​ធ្វើ​រនាំង ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង

37. ត្រូវ​ធ្វើ​សសរ​នាង‌នួន​៥​ស្រោប​ដោយ​មាស សម្រាប់​រនាំង​នោះ ត្រូវ​មាន​ទំពក់​មាស ហើយ​ត្រូវ​សិត​ជើង​លង្ហិន​៥​សម្រាប់​សសរ​ទាំង​នោះ​ដែរ។

About និក្ខមនំ Chapter 26

Read និក្ខមនំ Chapter 26 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 26
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 26?

និក្ខមនំ Chapter 26 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 26 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 24
  3. និក្ខមនំ Chapter 23
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 31
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 4

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. នាង រស់ Chapter 1
  2. ទំនុកដំកើង Chapter 69
  3. ទំនុកដំកើង Chapter 53
  4. សាំយូអែល ទី ១ Chapter 2
  5. ពង្សាវតារក្សត្រ ទី ១ Chapter 14
  6. អេម៉ុស Chapter 8
  7. យេរេមា Chapter 12

Related Chapters & Readings

  1. ទំនុកដំកើង Chapter 107
  2. របាក្សត្រ ទី ១ Chapter 28
  3. ពួក ចៅហ្វាយ Chapter 18
  4. ធីម៉ូថេ ទី ២ Chapter 1
  5. រ៉ូម Chapter 16
  6. និក្ខមនំ Chapter 23
  7. លោកុប្បត្តិ Chapter 13
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *