Read និក្ខមនំ Chapter 17 Online
Read និក្ខមនំ Chapter 17 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 17
ជំពូក 17
1. ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ
2. បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី
3. នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសម្លាប់យើង ព្រមទាំងកូនចៅ និងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ
4. នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឲ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ
5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុនគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះ ជាប់នៅដៃផង
6. មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល
7. លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនិង «មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
8. នោះសាសន៍អាម៉ាលេក ក៏មកច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់រេផិឌីម
9. ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះ អញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ
10. យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន និងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ
11. បើកាលណាម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកម្លាំងជាង តែបើកាលណាម៉ូសេដាក់ដៃសម្រាកចុះ នោះខាងសាសន៍អាម៉ាលេកមានកម្លាំងជាងវិញ
12. តែម៉ូសេទៅជារួយដៃណាស់ បានជាគេយកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចអើរ៉ុន និងហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះ ដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច
13. យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ
14. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ
15. គ្រានោះ ម៉ូសេក៏ស្អាងអាសនៈ១ដាក់ឈ្មោះថា «យេហូវ៉ា-នីស៊ី»
16. ដោយថា ព្រះយេហូវ៉ាដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងនឹងសាសន៍អាម៉ាលេក គ្រប់ទាំងតំណតរៀងទៅ។
About និក្ខមនំ Chapter 17
Read និក្ខមនំ Chapter 17 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 17?
និក្ខមនំ Chapter 17 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 17 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 37
- និក្ខមនំ Chapter 35
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អែសរ៉ា Chapter 10
- នាង រស់ Chapter 4
- អេសេគាល Chapter 29
- ពង្សាវតារក្សត្រ ទី ១ Chapter 13
- សាការី Chapter 14
- ពង្សាវតារក្សត្រ ទី ២ Chapter 21
- អេសាយ Chapter 28