និក្ខមនំ Chapter 15

For English

Read និក្ខមនំ Chapter 15 Online

Read និក្ខមនំ Chapter 15 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 15

ជំពូក 15

1. រួច​ពី​នោះ​មក ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជម្នះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ

2. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​តម្កើង​ទ្រង់

3. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចម្បាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា

4. ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ និង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម

5. អស់​ទាំង​ទី​ជម្រៅ​បាន​គ្រប​គេ​បាត់ គេ​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្រ​ដូច​ជា​ថ្ម

6. ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​បោក​ពួក​ខ្មាំង​សត្រូវ​ខ្ទេច‌ខ្ទី​ហើយ

7. គឺ​ទ្រង់​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់ ដោយ​ឫទ្ធា‌នុភាព​ដ៏​ជា​ធំ​របស់​ទ្រង់ ទ្រង់​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ជា​ភ្លើង​ឆេះ​ជញ្ជ្រាំង

8. ហើយ​ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ

9. ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ

10. តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ‌តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

12. ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ

13. ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី

14. គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

15. ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត

16. សេចក្ដី​ស្ញែង‌ខ្លាច និង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ

17. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀប‌ចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង

18. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ​រាជ្យ ជា​រៀង‌រាប​ត​ទៅ អស់​កល្ប‌ជានិច្ច

19. ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​របស់​ទ្រង់​ដែល​ជិះ​ដោយ​ទៅ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ។

20. ឯ​ហោរា​ម៉ារាម ជា​បង​ស្រី​របស់​អើរ៉ុន នាង​ក៏​យក​ក្រាប់​មក​នៅ​ដៃ ហើយ​បណ្តា​ស្ត្រី​ទាំង​អស់​គ្នា​ក៏​ទៅ​តាម​ទាំង​បន្ទរ​ក្រាប់ ហើយ​លោត‌កញ្ឆេង​កញ្ឆាត់​ផង

21. ម៉ារាម​នាង​ក៏​ទទួល​ពាក្យ​ឆ្លើយ​នឹង​គេ​ថា ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជម្នះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ។

22. ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល ពី​សមុទ្រ​ក្រហម​ទៅ ហើយ​គេ​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ើរ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៣​ថ្ងៃ មិន​ឃើញ​មាន​ទឹក​សោះ

23. កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ម៉ារ៉ា

24. បណ្តា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា តើ​យើង​មាន​អ្វី​ផឹក

25. លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើម​ឈើ​១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ នៅ​ទី​នោះ​ទ្រង់​បាន​តែង​ជា​ច្បាប់ និង​បញ្ញត្ត​សម្រាប់​គេ ព្រម​ទាំង​ល្បង​គេ​ដែរ

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ឯង​រាល់​គ្នា​ប្រុង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​នៃ​ទ្រង់ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បញ្ញត្ត​ទ្រង់ ហើយ​កាន់​តាម​ច្បាប់​ទ្រង់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​ជា​អញ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​សាសន៍​អេស៊ីព្ទ​នោះ​ឡើយ ដ្បិត​អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​ប្រោស​ឯង​រាល់​គ្នា​ឲ្យ​ជា។

27. គេ​ក៏​ទៅ​ដល់​អេលីម ជា​ទី​ដែល​មាន​ក្បាល​ទឹក​១២ មាន​លម៉ើ​៧០​ដើម​ផង ហើយ​គេ​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ ជិត​កន្លែង​ទឹក។

About និក្ខមនំ Chapter 15

Read និក្ខមនំ Chapter 15 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 15
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 15?

និក្ខមនំ Chapter 15 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 15 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 31
  2. និក្ខមនំ Chapter 18
  3. និក្ខមនំ Chapter 3
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. របាក្សត្រ ទី ២ Chapter 6
  2. យេរេមា Chapter 14
  3. ទំនុកដំកើង Chapter 33
  4. ទំនុកដំកើង Chapter 119
  5. អេសាយ Chapter 36
  6. ពង្សាវតារក្សត្រ ទី ២ Chapter 17
  7. នាង អេសធើរ Chapter 9

Related Chapters & Readings

  1. ថែស្សាឡូនីច ទី ១ Chapter 3
  2. និក្ខមនំ Chapter 13
  3. សុភាសិត Chapter 9
  4. ទំនុកដំកើង Chapter 142
  5. លោកុប្បត្តិ Chapter 12
  6. លោកុប្បត្តិ Chapter 42
  7. សាំយូអែល ទី ១ Chapter 24
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *