និក្ខមនំ Chapter 6

For English

Read និក្ខមនំ Chapter 6 Online

Read និក្ខមនំ Chapter 6 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 6

ជំពូក 6

1. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវ​នេះ ឯង​នឹង​ឃើញ​ការ​ដែល​អញ​ធ្វើ​ដល់​ផារ៉ោន ដ្បិត​ដោយ​ដៃ​ខ្លាំង​ពូកែ នោះ​អញ​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ហើយ​ដោយ​ដៃ​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ​ផង។

2. ព្រះ‌ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ទៀត​ថា អញ​ជា​ព្រះ‌យេហូវ៉ា

3. អញ​បាន​លេច​មក​ឯ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​និង​យ៉ាកុប​សម្ដែង​ចេញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ គេ​មិន​បាន​ស្គាល់​អញ​ដោយ​នាម​ជា «យេហូវ៉ា» របស់​អញ​នោះ​ទេ

4. អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ

5. អញ​បាន​ឮ​ដំងូរ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​សាសន៍​អេស៊ីព្ទ​ចាប់​ជា​បាវ​បម្រើ ហើយ​អញ​បាន​រឭក​ដល់​សេចក្ដី​សញ្ញា​របស់​អញ​នោះ

6. ដូច្នេះ ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​និង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ

7. អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ

8. អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ទៅ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​វិញ គឺ​អញ​នេះ​ហើយ​ជា​ព្រះ‌យេហូវ៉ា

9. រួច​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្តែ ដោយ​ព្រោះ​សេចក្ដី​វេទនា​នឹង​ការ​បម្រើ​យ៉ាង​សហ័ស បាន​ជា​គេ​មិន​ព្រម​ស្តាប់​តាម​លោក​ទេ។

10. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

11. ឲ្យ​ចូល​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​ថា ចូរ​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ

12. តែ​ម៉ូសេ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល សូម្បី​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​តាម​ទូល‌បង្គំ​ទៅ​ហើយ ចំណង់​បើ​ផារ៉ោន​ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តាប់​តាម​ទូល‌បង្គំ​បាន បើ​ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ដូច្នេះ​ផង

13. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ម៉ូសេ និង​អើរ៉ុន ជា​សេចក្ដី​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ប្រយោជន៍​ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ។

14. នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន

15. ពួក​កូន​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ នេះ​ឯង​ជា​គ្រួ​ស៊ីម្មាន​ទាំង​ប៉ុន្មាន

16. នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​តំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ និង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ

17. ពួក​កូន​គើសុន គឺ​លិបនី ហើយ​និង​ស៊ីម៉ាយ តាម​គ្រួ​គេ

18. ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ

19. ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​តំណ​របស់​គេ​ត​មក

20. ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ

21. ពួក​កូន​យីតសារ គឺ​កូរេ នេផេក ហើយ​ស៊ីកគ្រី

22. ពួក​កូន​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី

23. ឯ​អើរ៉ុន​លោក​យក​នាង​អេលី‌សេបា ជា​កូន​អ័មី‌ន៉ាដាប់ ហើយ​ជា​ប្អូន​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ​ឲ្យ​លោក

24. ពួក​កូន​កូរេ គឺ​អាស់ស៊ា អែល‌កាណា និង​អេបៀ‌សាប់ នេះ​ឯង​ជា​គ្រួ​ពូជ​កូរេ​ទាំង​ប៉ុន្មាន

25. អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ

26. គឺ​អើរ៉ុន ហើយ​និង​ម៉ូសេ​នេះ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទាំង​កងៗ​ចុះ

27. គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​និង​អើរ៉ុន​នេះ​ឯង។

28. នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ

29. នោះ​ទ្រង់​បង្គាប់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ចូរ​ឯង​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​តាម​គ្រប់​សេចក្ដី​ដែល​អញ​ប្រាប់

30. តែ​ម៉ូសេ​ទូល​ប្រកែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ទេ ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ផារ៉ោន​បាន​ស្តាប់​តាម​ទូល‌បង្គំ។

About និក្ខមនំ Chapter 6

Read និក្ខមនំ Chapter 6 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 6
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 6?

និក្ខមនំ Chapter 6 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 6 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 23
  3. និក្ខមនំ Chapter 31
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 33
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 38

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សុភាសិត Chapter 2
  2. ពួក ចៅហ្វាយ Chapter 14
  3. ទំនុកដំកើង Chapter 84
  4. នេហេមា Chapter 10
  5. ពួក ចៅហ្វាយ Chapter 2
  6. ទំនុកដំកើង Chapter 91
  7. អេម៉ុស Chapter 8

Related Chapters & Readings

  1. យេរេមា Chapter 23
  2. ម៉ាថាយ Chapter 17
  3. សាំយូអែល ទី ១ Chapter 4
  4. ពួក ចៅហ្វាយ Chapter 3
  5. លូកា Chapter 12
  6. និក្ខមនំ Chapter 25
  7. មីកា Chapter 6
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *