និក្ខមនំ Chapter 35

For English

Read និក្ខមនំ Chapter 35 Online

Read និក្ខមនំ Chapter 35 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 35

ជំពូក 35

1. ម៉ូសេ​ក៏​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម

2. គឺ​ក្នុង​រវាង​៦​ថ្ងៃ នោះ​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា​វិញ ថ្ងៃ​នោះ​ជា​ថ្ងៃ​ផ្អាក​ការ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ដល់​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​សម្លាប់​ចោល

3. អ្នក​រាល់​គ្នា​មិន​ត្រូវ​ទាំង​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ឯ​ណា​មួយ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ​ផង។

4. ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

5. គឺ​ត្រូវ​ឲ្យ​យក​តង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​តង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន

6. ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ

7. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន

8. ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប​សម្រាប់​ដុត

9. ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ផង

10. ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ

11. គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ និង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​របស់​រោង​នោះ

12. ហឹប និង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សម្រាប់​បាំង​ហឹប

13. តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ

14. ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​និង​ប្រេង​សម្រាប់​ដុត

15. អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ

16. អាសនៈ​សម្រាប់​តង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​ប្រដាប់​អាសនៈ​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

17. រនាំង​បាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង

18. អស់​ទាំង​ចំរ៉ឹង​សម្រាប់​រោង​ឧបោសថ និង​ទីលាន​ព្រម​ទាំង​ខ្សែ​ទាំង​ប៉ុន្មាន

19. អស់​ទាំង​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ អស់​ទាំង​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន​ជា​សង្ឃ និង​សម្លៀក‌បំពាក់​សម្រាប់​ពួក​កូន​លោក​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ

20. នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​ចេញ​ពី​មុខ​ម៉ូសេ​ទាំង​អស់​គ្នា​ទៅ។

21. ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល​នោះ ហើយ​សម្រាប់​សម្លៀក‌បំពាក់​បរិសុទ្ធ​ទាំង​ប៉ុន្មាន

22. ឯ​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យក​កាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ជា​ប្រដាប់​មាស​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​មាស​ដល់​ព្រះ‌យេហូវ៉ា

23. អស់​អ្នក​ណា​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​និង​ស្បែក​ផ្សោត គេ​ក៏​យក​របស់​ទាំង​នោះ​មក​ដែរ

24. អស់​អ្នក​ណា​ដែល​ថ្វាយ​ប្រាក់ ឬ​លង្ហិន ក៏​យក​តង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ឈើ​នាង‌នួន​សម្រាប់​នឹង​ធ្វើ​ការ​អ្វីៗ គេ​ក៏​យក​ឈើ​នោះ​មក​ដែរ

25. អស់​ស្ត្រី​ណា​ដែល​ប៉ិន‌ប្រសប់​នឹង​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ

26. អស់​ស្ត្រី​ណា​ដែល​មាន​ចិត្ត​បណ្តាល​ដោយ​គេ​ចេះ​ធ្វើ នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ

27. ហើយ​ពួក​មេ​លើ​បណ្តា‌ជន​ក៏​យក​ថ្ម​អូនីក្ស និង​ថ្ម​ឯ​ទៀត​សម្រាប់​ដាំ​អេផូឌ ហើយ​និង​ប្រដាប់​បាំង​ទ្រូង​ដែរ

28. ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សម្រាប់​ចង្កៀង សម្រាប់​ប្រេង​ចាក់​លាប ហើយ​សម្រាប់​គ្រឿង​ក្រអូប​ផង

29. អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សម្រាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

30. រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក

31. ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ

32. ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ខាង​មាស ខាង​ប្រាក់ ហើយ​ខាង​លង្ហិន

33. ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់

34. ទ្រង់​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន​ដល់​គេ គឺ​ខ្លួន​គាត់​១ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​ពូជ​អំបូរ​ដាន់​១​ដែរ

35. ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​២​នោះ​មាន​គំនិត​វាង‌វៃ​ដ៏​ពោរ‌ពេញ សម្រាប់​នឹង​ចាត់‌ចែង​អស់​ទាំង​ការ​ខាង​ពួក​ជាង​ចំឡាក់ និង​អ្នក​រចនា​ផ្សេងៗ ឲ្យ​បាន​ចេះ​ប៉ាក់ ចេះ​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​នឹង​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​ការ​ថ្មី​ផង។

About និក្ខមនំ Chapter 35

Read និក្ខមនំ Chapter 35 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 35
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 35 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 35?

និក្ខមនំ Chapter 35 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 35 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 3
  2. និក្ខមនំ Chapter 31
  3. និក្ខមនំ Chapter 29
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 18
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 37

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពួក ចៅហ្វាយ Chapter 6
  2. របាក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 20
  4. យ៉ូស្វេ Chapter 18
  5. អេម៉ុស Chapter 5
  6. យេរេមា Chapter 39
  7. ទំនុកដំកើង Chapter 14

Related Chapters & Readings

  1. ទំនុកដំកើង Chapter 35
  2. ម៉ាថាយ Chapter 23
  3. ទំនុកដំកើង Chapter 58
  4. ធីម៉ូថេ ទី ១ Chapter 4
  5. លោកុប្បត្តិ Chapter 27
  6. ដានីយ៉ែល Chapter 11
  7. របាក្សត្រ ទី ២ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *