និក្ខមនំ Chapter 24

For English

Read និក្ខមនំ Chapter 24 Online

Read និក្ខមនំ Chapter 24 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 24

ជំពូក 24

1. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ថ្វាយ‌បង្គំ​ពី​ចម្ងាយ

2. ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ឯង​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ឲ្យ​ចូល​មក​ជិត​ទេ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ត្រូវ​ទាំង​ឡើង​មក​ជា​មួយ​ផង។

3. នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា‌ជន តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​និង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក។

4. ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនៈ​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២

5. រួច​លោក​ចាត់​ពួក​កំលោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​និង​សម្លាប់​គោ​ឈ្មោល​ថ្វាយ​ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

6. លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាសនៈ

7. រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក ហើយ​និង​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ផង

8. ដូច្នេះ ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំង‌ឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទ្រង់​ទាំង​នេះ។

9. បន្ទាប់​នោះ​ម៉ូសេ​ក៏​ឡើង​ទៅ នាំ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយ​និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​៧០​នាក់​ផង

10. គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ

11. តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។

12. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រឹត្យ‌វិន័យ ហើយ​និង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សម្រាប់​នឹង​បង្រៀន​ដល់​បណ្តា‌ជន

13. នោះ​ម៉ូសេ និង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ

14. លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន និង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។

15. ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ

16. សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ

17. ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ ចំពោះ​ដល់​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

18. ម៉ូសេ​លោក​ចូល​ទៅ​ក្នុង​ពពក​ឡើង​ទៅ​លើ​ភ្នំ ហើយ​ក៏​នៅ​ឯ​ណោះ​អស់​៤០​ថ្ងៃ​៤០​យប់។

About និក្ខមនំ Chapter 24

Read និក្ខមនំ Chapter 24 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 24
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 24?

និក្ខមនំ Chapter 24 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 24 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 3
  2. និក្ខមនំ Chapter 31
  3. និក្ខមនំ Chapter 18
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 15

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 68
  2. ពួក ចៅហ្វាយ Chapter 9
  3. លោកុប្បត្តិ Chapter 37
  4. យេរេមា Chapter 46
  5. របាក្សត្រ ទី ២ Chapter 4
  6. ទំនុកដំកើង Chapter 69
  7. ទំនុកដំកើង Chapter 13

Related Chapters & Readings

  1. និក្ខមនំ Chapter 31
  2. កិច្ចការ Chapter 26
  3. ទំនុកដំកើង Chapter 100
  4. យ៉ូហាន Chapter 10
  5. សាស្តា Chapter 2
  6. ជនគណនា Chapter 36
  7. ទំនុកដំកើង Chapter 80
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *