និក្ខមនំ Chapter 13

For English

Read និក្ខមនំ Chapter 13 Online

Read និក្ខមនំ Chapter 13 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 13

ជំពូក 13

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​អស់​ទាំង​កូន​ច្បង​ចេញ​ទុក​សម្រាប់​អញ គឺ​ជា​កូន​ណា​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​បង្អស់ ទោះ​មនុស្ស​ឬ​សត្វ​ក្តី នោះ​ជា​របស់​ផង​អញ។

3. ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តា‌ជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ

4. គឺ​នៅ​ថ្ងៃ​នេះ​ឯង​ក្នុង​ខែ​ចេត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក

5. ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី ហើយ​និង​សាសន៍​យេប៊ូស ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ ហើយ​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ក្នុង​ខែ​នេះ​ឯង

6. អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ​នោះ ហើយ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា

7. នៅ​៧​ថ្ងៃ​ទាំង​នោះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​នឹង​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង

8. ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ដល់​កូន​ចៅ​ថា យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​យើង ក្នុង​កាល​ដែល​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

9. នោះ​នឹង​បាន​សម្រាប់​ជា​ទី​សម្គាល់​នៅ​ដៃ​អ្នក​រាល់​គ្នា ហើយ​ក៏​ជា​សេចក្ដី​រំឭក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​យ៉ាង​ខ្លាំង​ពូកែ​ហើយ

10. ដូច្នេះ រាល់​តែ​ឆ្នាំ ដល់​កំណត់​ហើយ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម​របៀប​នេះ។

11. កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន ដូច​ទ្រង់​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា នូវ​ពួក​អយ្យកោ ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ

12. នោះ​ត្រូវ​ឲ្យ​ញែក​អស់​ទាំង​កូន​ដែល​កើត​មុន​បង្អស់ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​កូន​ច្បង​ដែល​កើត​ពី​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់

13. ឯ​អស់​ទាំង​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ថ្វាយ​កូន​ចៀម ដើម្បី​ស្នង​នឹង​លោះ​វា តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ច្បង​របស់​មនុស្ស ក្នុង​ពួក​កូន​ចៅ​នៃ​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ

14. រួច​ដល់​ថ្ងៃ​ក្រោយ បើ​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា ការ​នេះ​ជា​អ្វី នោះ​ត្រូវ​ប្រាប់​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ

15. ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​មិន​ព្រម​ឲ្យ​យើង​រាល់​គ្នា​ទៅ នោះ​ព្រះ‌យេហូវ៉ា​ក៏​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​ចោល ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ច្បង​នៃ​ពួក​សត្វ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មុន​បង្អស់ ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ច្បង​បង្កើត​របស់​អញ នោះ​អញ​លោះ​វិញ

16. នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៅ​លើ​ដៃ និង​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ។

17. កាល​ផារ៉ោន​បាន​ឲ្យ​គេ​ទៅ​ហើយ នោះ​ព្រះ​ទ្រង់​មិន​បាន​នាំ​គេ​តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលីស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្លាច​ក្រែង​គេ​ឃើញ​ចម្បាំង ហើយ​រសាយ​ចិត្ត រួច​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ

18. គឺ​ទ្រង់​បាន​នាំ​គេ​ដើរ​ពង្វាង​តាម​ផ្លូវ​ទី​រហោ‌ស្ថាន ក្បែរ​សមុទ្រ​ក្រហម​វិញ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ

19. ម៉ូសេ​ក៏​យក​ឆ្អឹង​ខ្មោច​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ដ្បិត​យ៉ូសែប​បាន​ចាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ស្បថ​ដោយ​ថា ព្រះ‌ទ្រង់​នឹង​ប្រោស​ឯង​រាល់​គ្នា​ជា​មិន​ខាន នោះ​ត្រូវ​ឲ្យ​យក​ឆ្អឹង​អញ​ពី​ទី​នេះ​ឡើង​ទៅ​ជា​មួយ​ផង ។

20. គេ​ក៏​ចេញ​ពី​សិកូត​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​ស្រុក​អេថាម ត្រង់​ក្បែរ​ទី​រហោ‌ស្ថាន

21. នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ

22. ហើយ​បង្គោល​ពពក​ដែល​សម្រាប់​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​ដែល​សម្រាប់​ពេល​យប់ នោះ​មិន​បាន​ថយ​ចេញ​ពី​គេ​ឡើយ។

About និក្ខមនំ Chapter 13

Read និក្ខមនំ Chapter 13 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 13
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 13?

និក្ខមនំ Chapter 13 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 13 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 23
  3. និក្ខមនំ Chapter 24
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 31
  6. និក្ខមនំ Chapter 25
  7. និក្ខមនំ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាំយូអែល ទី ១ Chapter 1
  2. ណាហ៊ុម Chapter 3
  3. របាក្សត្រ ទី ១ Chapter 29
  4. ទំនុកដំកើង Chapter 43
  5. សាំយូអែល ទី ២ Chapter 13
  6. អេសាយ Chapter 64
  7. ពង្សាវតារក្សត្រ ទី ២ Chapter 17

Related Chapters & Readings

  1. ទំនុកដំកើង Chapter 95
  2. ភីលីព Chapter 1
  3. ដានីយ៉ែល Chapter 12
  4. លេវីវិន័យ Chapter 1
  5. ម៉ាកុស Chapter 7
  6. អេសាយ Chapter 50
  7. អេសាយ Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *