និក្ខមនំ Chapter 18

For English

Read និក្ខមនំ Chapter 18 Online

Read និក្ខមនំ Chapter 18 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 18

ជំពូក 18

1. រីឯ​យេត្រូ ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​ម៉ូសេ កាល​បាន​ឮ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ម៉ូសេ និង​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដោយ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

2. នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា​ជា​ប្រពន្ធ​ម៉ូសេ ដែល​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ជា​មួយ

3. ព្រម​ទាំង​កូន​របស់​នាង​ទាំង​២​ដែរ គឺ​១​ឈ្មោះ​គើសំម ដ្បិត​ម៉ូសេ​នឹក​ថា អញ​នៅ​ប្រទេស​ក្រៅ

4. ហើយ​១​ទៀត​ឈ្មោះ​អេលា‌ស៊ើរ ដ្បិត​លោក​ថា ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​ជួយ​អញ ក៏​បាន​ដោះ​អញ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន​ផង

5. យេត្រូ ឪពុក​ក្មេក​ម៉ូសេ និង​កូន​ទាំង​២ ព្រម​ទាំង​ប្រពន្ធ​ម៉ូសេ ក៏​នាំ​គ្នា​មក​ឯ​លោក​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ដំឡើង​ត្រសាល​នៅ​ជើង​ភ្នំ​នៃ​ព្រះ

6. យេត្រូ​ក៏​ផ្តាំ​ទៅ​ម៉ូសេ​ថា អញ យេត្រូ​ជា​ឪពុក​ក្មេក​ឯង​បាន​មក​ដល់​ហើយ បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ឯង​ទាំង​២​មក​ជា​មួយ​ផង

7. ដូច្នេះ ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល

8. ឯ​ម៉ូសេ លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រា‌អែល និង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់

9. យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រា‌អែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ

10. ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តា‌ជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង

11. ឥឡូវ​នេះ អញ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​លើស​អស់​ទាំង​ព្រះ ដ្បិត​ទ្រង់​បាន​ឈ្នះ​ក្នុង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន​ចំពោះ​ឯង​រាល់​គ្នា

12. រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។

13. ដល់​ថ្ងៃ​ស្អែក​ឡើង ម៉ូសេ​អង្គុយ​ជំនុំ‌ជម្រះ​រឿង​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ ឯ​បណ្តា‌ជន​ទាំង​អស់​ក៏​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច

14. កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ​ដែល​លោក​ធ្វើ​សម្រាប់​ពួក​បណ្តា‌ជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តា‌ជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ

15. ម៉ូសេ​ក៏​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា ពី​ព្រោះ​គេ​មក​ឯ​ខ្ញុំ ដើម្បី​ទូល​សួរ​ដល់​ព្រះ

16. កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​របស់​ព្រះ​ផង

17. ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ

18. ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កម្លាំង​ទៅ ព្រម​ទាំង​កម្លាំង​នៃ​បណ្តា‌ជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កម្លាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ

19. ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់

20. ហើយ​ឯង​នឹង​បង្រៀន​អស់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ដល់​គេ ទាំង​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​ការ​ដែល​គេ​ត្រូវ​ធ្វើ​ដែរ

21. ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង

22. ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជម្រះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង

23. បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តា‌ជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។

24. ម៉ូសេ​លោក​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន

25. គឺ​លោក​រើស​យក​មនុស្ស​ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា‌ជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ

26. អ្នក​ទាំង​នោះ​ក៏​ជំនុំ‌ជម្រះ​ពួក​ជន​ជា​ដរាប​ទៅ គេ​នាំ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​ពិបាកៗ​មក​ដល់​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​តូចៗ នោះ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​វិញ

27. រួច​ម៉ូសេ​បញ្ជូន​ឲ្យ​ឪពុក​ក្មេក​ទៅ នោះ​លោក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ។

About និក្ខមនំ Chapter 18

Read និក្ខមនំ Chapter 18 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 18
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 18?

និក្ខមនំ Chapter 18 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 18 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 31
  2. និក្ខមនំ Chapter 3
  3. និក្ខមនំ Chapter 35
  4. និក្ខមនំ Chapter 29
  5. និក្ខមនំ Chapter 24
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 7

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 18
  2. ទំនុកដំកើង Chapter 66
  3. យ៉ូប Chapter 22
  4. ពួក ចៅហ្វាយ Chapter 21
  5. ពួក ចៅហ្វាយ Chapter 3
  6. និក្ខមនំ Chapter 21
  7. របាក្សត្រ ទី ២ Chapter 12

Related Chapters & Readings

  1. កិច្ចការ Chapter 1
  2. អេសាយ Chapter 53
  3. លោកុប្បត្តិ Chapter 32
  4. លូកា Chapter 9
  5. សុភាសិត Chapter 14
  6. និក្ខមនំ Chapter 2
  7. អេសាយ Chapter 46
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *