Read និក្ខមនំ Chapter 40 Online
Read និក្ខមនំ Chapter 40 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 40
ជំពូក 40
1. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. នៅថ្ងៃ១កើតខែដំបូង នោះត្រូវដំឡើងរោងឧបោសថផងត្រសាលជំនុំ
3. ត្រូវដាក់ហឹបនៃសេចក្ដីបន្ទាល់ទៅក្នុងត្រសាលនោះ ហើយយកវាំងននមកបាំង
4. ត្រូវយកតុមករៀបតាមរបៀប ហើយយកជើងចង្កៀងមកទាំងរៀបចំអស់ទាំងចង្កៀងផង
5. ត្រូវដាក់អាសនៈមាសសម្រាប់ដុតគ្រឿងក្រអូបនៅមុខហឹបនៃសេចក្ដីបន្ទាប់ រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ
6. ត្រូវដាក់អាសនៈតង្វាយដុត នៅមុខមាត់ទ្វាររោងឧបោសថរបស់ផងត្រសាលជំនុំ
7. ហើយត្រូវដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ និងអាសនៈនោះ រួចដាក់ទឹកចុះក្នុងចានក្លាំផង
8. ឯទីលានត្រូវរៀបចំជុំវិញ ព្រមទាំងបាំងរនាំងនៅមាត់ទ្វារដែរ
9. ត្រូវយកប្រេងចាក់លាបមកលាបរោងឧបោសថ និងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ទាំងញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង នោះនឹងបានបរិសុទ្ធទាំងអស់
10. ត្រូវលាបប្រេងនៅអាសនៈតង្វាយដុត និងគ្រឿងប្រដាប់អាសនៈនោះទាំងប៉ុន្មាន ទាំងញែកចេញជាបរិសុទ្ធ ដូច្នេះ អាសនៈនោះនឹងបានបរិសុទ្ធជាទីបំផុត
11. ត្រូវលាបប្រេងនៅចានក្លាំ និងជើងនៃចាននោះ ទាំងញែកចេញជាបរិសុទ្ធ
12. ត្រូវនាំអើរ៉ុន និងពួកកូនលោកមកជិតទ្វារត្រសាលជំនុំ ហើយផ្ងូតអ្នកទាំងនោះដោយទឹក
13. រួចយកសម្លៀកបំពាក់បរិសុទ្ធមកបំពាក់អើរ៉ុន ហើយចាក់ប្រេងញែកលោកចេញជាបរិសុទ្ធ ដើម្បីឲ្យលោកបានធ្វើការងារជាសង្ឃដល់អញ
14. រួចត្រូវនាំពួកកូនលោកមកបំពាក់អាវខ្លីឲ្យ
15. ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសម្រាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងតំណគេតទៅ។
16. ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសម្រេចទាំងអស់
17. នៅថ្ងៃ១កើតក្នុងខែដំបូងឆ្នាំទី២ នោះរោងឧបោសថបានដំឡើងរួចជាស្រេច
18. ម៉ូសេបានដំឡើងរោងឧបោសថ លោកដាក់ជើងទាំងប៉ុន្មាន ក៏បញ្ឈរក្តារ ហើយរៀបរនុកក៏លើកសសរទាំងប៉ុន្មានឡើង
19. រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
20. លោកយកសេចក្ដីបន្ទាល់មកដាក់ក្នុងហឹប រួចប្រហកឈើស្នែងភ្ជាប់នឹងហឹប ហើយដាក់ទីសន្តោសប្រោសនៅលើហឹបនោះ
21. លោកយកហឹបទៅដាក់ក្នុងរោងឧបោសថ ហើយលាវាំងននបាំងហឹបនៃសេចក្ដីបន្ទាល់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
22. លោកដាក់តុនៅខាងជើងក្នុងត្រសាលជំនុំត្រង់ខាងមុខវាំងនន
23. រួចរៀបនំបុ័ងលើតុនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
24. លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ
25. រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
26. លោកដាក់អាសនៈមាស នៅមុខវាំងនន ក្នុងត្រសាលជំនុំ
27. ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
28. លោកដាក់រនាំង បាំងនៅមាត់ទ្វាររោងឧបោសថ
29. ហើយក៏ដាក់អាសនៈតង្វាយដុតនៅមុខទ្វាររោងឧបោសថផងត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
30. លោកដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ ហើយនិងអាសនៈ រួចដាក់ទឹកក្នុងចាននោះ សម្រាប់នឹងលាងសម្អាត
31. ហើយម៉ូសេ អើរ៉ុន និងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ
32. វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនៈ នោះតែងលាងសម្អាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
33. លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនិងអាសនៈ រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះ ម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
34. នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ
35. ឯម៉ូសេ លោកចូលទៅក្នុងត្រសាលជំនុំមិនបាន ពីព្រោះពពកនៅពីលើ ហើយដោយព្រោះសិរីល្អនៃព្រះយេហូវ៉ាដែលនៅពេញក្នុងរោងឧបោសថនោះផង
36. បើកាលណាពពកបានឡើង ផុតពីលើរោងឧបោសថ នោះពួកកូនចៅអ៊ីស្រាអែលក៏តែងធ្វើដំណើរដើរទៅជាដរាប ក្នុងគ្រប់ទាំងវេលាដែលគេកំពុងតែធ្វើដំណើរនោះ
37. តែបើកាលណាពពកមិនបានឡើងទេ នោះគេក៏មិនធ្វើដំណើរទៅដែរ ទាល់តែពពកឡើងផុតចេញ
38. ដ្បិតក្នុងអស់ទាំងការដំណើរនៃពួកកូនចៅអ៊ីស្រាអែល នោះនៅវេលាថ្ងៃ តែងមានពពកនៃព្រះយេហូវ៉ាស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងវិញ ឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ។:៚
About និក្ខមនំ Chapter 40
Read និក្ខមនំ Chapter 40 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 40
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 40 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 40?
និក្ខមនំ Chapter 40 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 40 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 37
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 67
- និក្ខមនំ Chapter 20
- អេសេគាល Chapter 16
- នាង អេសធើរ Chapter 10
- យ៉ូប Chapter 28
- ជនគណនា Chapter 16
- លេវីវិន័យ Chapter 12