Read និក្ខមនំ Chapter 24 Online
Read និក្ខមនំ Chapter 24 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 24
ជំពូក 24
1. ទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯង និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ ហើយនិងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ ឡើងមកឯព្រះយេហូវ៉ា ហើយឲ្យថ្វាយបង្គំពីចម្ងាយ
2. ត្រូវឲ្យម៉ូសេតែម្នាក់ឯងចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវឲ្យចូលមកជិតទេ ហើយពួកបណ្តាជនក៏មិនត្រូវទាំងឡើងមកជាមួយផង។
3. នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនិងបញ្ញត្តទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមក។
4. ម៉ូសេក៏កត់អស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅស្អាងអាសនៈ១នៅជើងភ្នំ ហើយក៏បញ្ឈរថ្ម១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២
5. រួចលោកចាត់ពួកកំលោះៗ ជាកូនចៅពួកអ៊ីស្រាអែលឲ្យទៅថ្វាយតង្វាយដុត ហើយនិងសម្លាប់គោឈ្មោលថ្វាយជាតង្វាយមេត្រីដល់ព្រះយេហូវ៉ា
6. លោកក៏យកឈាមពាក់កណ្តាលដាក់ក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនៈ
7. រួចយកសៀវភៅសញ្ញាមកអានមើលឲ្យបណ្តាជនស្តាប់ គេក៏ឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនិងស្តាប់បង្គាប់គ្រប់ជំពូកផង
8. ដូច្នេះ ម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយដោយពាក្យថា នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ។
9. បន្ទាប់នោះម៉ូសេក៏ឡើងទៅ នាំទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយនិងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ផង
10. គេក៏បានឃើញព្រះនៃសាសន៍អ៊ីស្រាអែល ហើយនៅក្រោមព្រះបាទទ្រង់មានដូចជាកម្រាលធ្វើពីត្បូងកណ្តៀងស្រឡះត្រចះដូចផ្ទៃមេឃ
11. តែទ្រង់មិនបានដាក់ព្រះហស្តលើពួកកូនចៅអ៊ីស្រាអែលដ៏មានត្រកូលខ្ពស់ទាំងនោះទេ គេបានឃើញព្រះអង្គ រួចក៏នាំគ្នាបរិភោគភោជន៍។
12. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឡើងមកឯអញនៅលើភ្នំឲ្យបាននៅឯណេះចុះ អញនឹងឲ្យក្រឹត្យវិន័យ ហើយនិងសេចក្ដីបង្គាប់ទាំងប៉ុន្មានដែលអញបានចារឹកទុកនៅបន្ទះថ្មដល់ឯង សម្រាប់នឹងបង្រៀនដល់បណ្តាជន
13. នោះម៉ូសេ និងយ៉ូស្វេ ជាអ្នកជំនួយការលោកក៏ក្រោកឡើង ហើយម៉ូសេលោកឡើងទៅលើភ្នំព្រះ
14. លោកបង្គាប់ដល់ពួកចាស់ទុំថា ចូរអ្នករាល់គ្នារង់ចាំយើងនៅទីនេះចុះ ទំរាំយើងត្រឡប់មកវិញ មើល មានអើរ៉ុន និងហ៊ើរ នៅជាមួយនឹងអ្នករាល់គ្នាហើយ បើអ្នកណាកើតមានវិវាទទាស់ទែងគ្នា នោះត្រូវចូលមកសួរលោកចុះ។
15. ម៉ូសេក៏ឡើងទៅលើភ្នំស៊ីណាយ ហើយមានពពកគ្របលើភ្នំ
16. សិរីល្អនៃព្រះយេហូវ៉ាក៏នៅលើភ្នំ ហើយពពកក៏គ្របលើភ្នំពេញចំនួន៦ថ្ងៃ លុះដល់ថ្ងៃទី៧ ទើបទ្រង់មានព្រះបន្ទូលពីកណ្តាលពពកហៅម៉ូសេ
17. ឯសិរីល្អនៃព្រះយេហូវ៉ា នោះមើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ ចំពោះដល់ភ្នែកនៃពួកកូនចៅអ៊ីស្រាអែល
18. ម៉ូសេលោកចូលទៅក្នុងពពកឡើងទៅលើភ្នំ ហើយក៏នៅឯណោះអស់៤០ថ្ងៃ៤០យប់។
About និក្ខមនំ Chapter 24
Read និក្ខមនំ Chapter 24 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 24
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 24?
និក្ខមនំ Chapter 24 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 24 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 37
- និក្ខមនំ Chapter 35
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូប Chapter 38
- សាំយូអែល ទី ២ Chapter 15
- យ៉ូប Chapter 12
- អេសេគាល Chapter 28
- ទំនុកដំកើង Chapter 104
- លេវីវិន័យ Chapter 8
- សាំយូអែល ទី ២ Chapter 9