ពង្សាវតារក្សត្រ ទី ១ Chapter 12

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 12 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ១ 12

ជំពូក 12

1. ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ឯ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​មក​ឯ​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច

2. កាល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ឮ ក្នុង​កាល​ដែល​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​លោក​បាន​រត់​ទៅ​អាស្រ័យ​នៅ ដើម្បី​ឲ្យ​រួច​ពី​ស្តេច​សាឡូ‌ម៉ូន

3. ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម និង​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា

4. ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពន់‌ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌វរ‌បិតា​ទ្រង់ និង​នឹម​យ៉ាង​ធ្ងន់​ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​រាល់​គ្នា បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

5. ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សូម​ត្រឡប់​មក​វិញ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បង្គំ​លា​ទៅ។

6. ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូ‌ម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

7. លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​បាវ​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ

8. ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ

9. ដោយ​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ

10. រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា ឯ​ពួក​រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពន់‌ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង

11. ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។

12. លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​មូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ដោយ​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​មក​ឯ​យើង​វិញ

13. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

14. គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ

15. ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តា‌ជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

16. កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

17. ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ

18. រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​គេ​ចោល​លោក​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ នឹង​ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម

19. គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

20. គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ទៅ​អញ្ចើញ​លោក​មក​ក្នុង​ជំនុំ​គេ រួច​គេ​តាំង​លោក​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជវង្ស​របស់​ដាវីឌ​ឡើយ មាន​តែ​ពូជ​អំបូរ​យូដា​១​ប៉ុណ្ណោះ។

21. លុះ​កាល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​ពូជ​អំបូរ​បេន‌យ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន​វិញ

22. ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

23. ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា និង​បេន‌យ៉ាមីន ហើយ​និង​ពួក​ជន​ឯ​ទៀត​ថា

24. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​កុំ​ឲ្យ​អ្នក​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ឯ​ផ្ទះ​របស់​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទៅ។

25. ក្រោយ​នោះ​មក យេរ៉ូ‌បោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រា‌អិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត។

26. យេរ៉ូ‌បោម​ទ្រង់​ព្រះ‌តម្រិះ​ក្នុង​ព្រះ‌ហឫទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ

27. បើ‌សិន​ជា​បណ្តា‌ជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡឹម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​វិញ​គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សម្លាប់​អញ​បង់ ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា

28. ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង​ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

29. ទ្រង់​ក៏​តម្កល់​ទុក​១​នៅ​ក្រុង​បេត-អែល ហើយ​១​ទៀត​នៅ​ក្រុង​ដាន់

30. ដំណើរ​នោះ​ក៏​ត្រឡប់​ជា​ហេតុ​ឲ្យ​មាន​បាប​ឡើង ពី​ព្រោះ​ពួក​ជន​ទាំង‌ឡាយ គេ​ខំ​ទៅ​ថ្វាយ‌បង្គំ នៅ​ចំពោះ​រូប​១​នោះ ដែល​នៅ​ក្រុង​ដាន់

31. ទ្រង់​ក៏​ស្អាង​វិហារ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​បាន​យក​មនុស្ស​ពី​បណ្តា‌ជន​ទាំង‌ឡាយ ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ

32. រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​១៥​ខែ​កត្តិក ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ​ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល

33. ដល់​ថ្ងៃ​១៥​ខែ​កត្តិក ជា​វេលា​ដែល​ទ្រង់​បាន​គិត​សម្រេច​ក្នុង​ព្រះ‌ទ័យ​ហើយ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ នៅ​លើ​អាសនៈ​ផង។

About ពង្សាវតារក្សត្រ ទី ១ Chapter 12

Read ពង្សាវតារក្សត្រ ទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 12
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 12?

ពង្សាវតារក្សត្រ ទី ១ Chapter 12 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 12 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 13
  4. ពង្សាវតារក្សត្រ ទី ១ Chapter 11
  5. ពង្សាវតារក្សត្រ ទី ១ Chapter 6
  6. ពង្សាវតារក្សត្រ ទី ១ Chapter 8
  7. ពង្សាវតារក្សត្រ ទី ១ Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 1
  2. ទំនុកដំកើង Chapter 35
  3. មីកា Chapter 1
  4. លោកុប្បត្តិ Chapter 44
  5. របាក្សត្រ ទី ១ Chapter 14
  6. ទំនុកដំកើង Chapter 139
  7. ចោទិយកថា Chapter 31

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 21
  2. កូរិនថូសទី ១ Chapter 16
  3. ជនគណនា Chapter 12
  4. ទំនុកដំកើង Chapter 17
  5. ទំនុកដំកើង Chapter 126
  6. យេរេមា Chapter 29
  7. របាក្សត្រ ទី ២ Chapter 12
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *