និក្ខមនំ Chapter 19

For English

Read និក្ខមនំ Chapter 19 Online

Read និក្ខមនំ Chapter 19 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 19

ជំពូក 19

1. ដល់​ខែ​ទី​៣ ក្រោយ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ

2. គេ​បាន​ចេញ​ពី​រេផិឌីម​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​ដំឡើង​ត្រសាល​នៅ​ទី​នោះ គេ​តាំង​ទី​លំនៅ ក្នុង​ទី​រហោ‌ស្ថាន​ទល់​មុខ​នឹង​ភ្នំ

3. ចំណែក​ឯ​ម៉ូសេ លោក​ក៏​ឡើង​ទៅ​ឯ​ព្រះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​ថា ចូរ​ឯង​និយាយ​នឹង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា

4. ឯង​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ដែល​អញ​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ​ហើយ និង​ការ​ដែល​អញ​បាន​ទ្រ​ឯង​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​អញ​នេះ​ផង

5. ដូច្នេះ បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ

6. ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ។

7. នោះ​ម៉ូសេ​ក៏​មក​វិញ ហៅ​ប្រជុំ​ពួក​ចាស់‌ទុំ​ក្នុង​បណ្តា‌ជន ប្រាប់​គេ​តាម​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក

8. ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា មើល អញ​មក​ឯ​ឯង​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​បណ្តា‌ជន​បាន​ឮ ក្នុង​កាល​ដែល​អញ​និយាយ​នឹង​ឯង ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​ឯង​ជា​ដរាប នោះ​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​តាម​អស់​ទាំង​ពាក្យ​នៃ​ពួក​ជន។

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ

11. ហើយ​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣ ដ្បិត​នៅ​ថ្ងៃ​ទី​៣​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​គេ​ឃើញ

12. ត្រូវ​ឲ្យ​ឯង​ដាក់​កំណត់​គោល​ចារឹក​នៅ​ជុំវិញ​ឲ្យ​បណ្តា‌ជន​គ្រប់​គ្នា ដោយ​ប្រាប់​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​ឡើយ កុំ​ឲ្យ​ទាំង​ជាន់​ដល់​ជើង​ភ្នំ​ផង ដ្បិត​អ្នក​ណា​ដែល​ជាន់​ដល់​ភ្នំ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន

13. នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ

14. ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា

15. រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។

16. លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃ‌លែង រួច​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា

17. នោះ​ម៉ូសេ​លោក​នាំ​គេ​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ទៅ​ជួប​នឹង​ព្រះ គេ​ឈរ​ដំរៀប​គ្នា​នៅ​ទី​ជើង​ភ្នំ

18. ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។

19. កាល​ឮ​សូរ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើង នោះ​ម៉ូសេ​ក៏​ទូល ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​មក​លោក

20. ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ រួច​ម៉ូសេ​ក៏​ឡើង​ទៅ

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តា‌ជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់

22. ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ

23. ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ

About និក្ខមនំ Chapter 19

Read និក្ខមនំ Chapter 19 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 19?

និក្ខមនំ Chapter 19 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 19 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 3
  2. និក្ខមនំ Chapter 31
  3. និក្ខមនំ Chapter 18
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 27
  2. យ៉ូប Chapter 3
  3. យេរេមា Chapter 10
  4. ហាកាយ Chapter 2
  5. សុភាសិត Chapter 29
  6. និក្ខមនំ Chapter 32
  7. អេសាយ Chapter 20

Related Chapters & Readings

  1. អេសាយ Chapter 52
  2. ទំនុកដំកើង Chapter 41
  3. អេសាយ Chapter 60
  4. វិវរណៈ Chapter 4
  5. នេហេមា Chapter 4
  6. និក្ខមនំ Chapter 40
  7. របាក្សត្រ ទី ២ Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *