និក្ខមនំ Chapter 21

For English

Read និក្ខមនំ Chapter 21 Online

Read និក្ខមនំ Chapter 21 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 21

ជំពូក 21

1. នេះ​ជា​មាត្រា​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ឯង​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ។

2. បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បម្រើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ

3. បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា

4. បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅ‌ហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ

5. តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ​ខ្ញុំ និង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ

6. នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ បាវ​នោះ​នឹង​ត្រូវ​នៅ​បម្រើ​ចៅ‌ហ្វាយ​ជា​ដរាប​ទៅ។

7. បើ​មនុស្ស​ណា​លក់​កូន​ស្រី​ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បម្រើ​គេ រូប​កូន​នោះ​ឯង​នឹង​ចេញ​ទៅ​ដូច​ជា​បាវ​ប្រុស​ពុំ​បាន​ទេ

8. បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​ចៅ‌ហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ

9. តែ​បើ​គាត់​បាន​យក​មក​បម្រុង​ទុក​ឲ្យ​កូន​ប្រុស​វិញ នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​នាង​តាម​ធម្មតា​ច្បាប់​ជា​កូន​ស្រី

10. បើ​បាន​យក​សម្រាប់​ខ្លួន​ឯង រួច​ទៅ​យក​ប្រពន្ធ​១​ទៀត នោះ​មិន​ត្រូវ​បន្ថយ​អាហារ ឬ​សម្លៀក‌បំពាក់ ឬ​ច្បាប់​ជា​ប្ដី​ចេញ​ពី​ប្រពន្ធ​ដើម​សោះ​ឡើយ

11. តែ​បើ‌សិន​ជា​គាត់​មិន​ធ្វើ​តាម​សេចក្ដី​ទាំង​៣​ប្រការ​នេះ​ដល់​នាង​ទេ នោះ​នាង​នឹង​ត្រូវ​ចេញ​បាន​ទទេ ឥត​សង​ប្រាក់​អ្វី​ឡើយ។

12. អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សម្លាប់​ចេញ​ជា​មិន​ខាន

13. តែ​បើ​មិន​បាន​លប​វាយ​ទេ គឺ​ដោយ​ព្រះ​បាន​ឲ្យ​គេ​ស្លាប់ ដោយ‌សារ​ដៃ​អ្នក​នោះ​វិញ នោះ​អញ​នឹង​តាំង​ឲ្យ​មាន​កន្លែង​១ ដែល​អ្នក​នោះ​នឹង​រត់​ទៅ​ទី​ពឹង​បាន

14. ប៉ុន្តែ បើ‌សិន​ជា​អ្នក​ណា​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន​ចំពោះ​អ្នក​ជិត​ខាង ទាំង​សម្លាប់​ដោយ​ឧបាយ‌កល នោះ​ទោះ​បើ​បាន​ចូល​ទៅ​ទី​ពឹង​ដល់​អាសនៈ​អញ​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​នាំ​ចេញ​ទៅ​សម្លាប់​ដែរ ។

15. ឯ​អ្នក​ណា​ដែល​វាយ​ឪពុក ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន

16. ហើយ​អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន

17. ឯ​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ដល់​ឪពុក ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ចេញ​ជា​មិន​ខាន​ដែរ។

18. បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​អ្នក​១​បាន​យក​ថ្ម​ទៅ​គប់​អ្នក​១ ឬ​ដាល់​តប់​គេ តែ​មិន​បាន​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដល់​ដេក​នៅ​គ្រែ​ប៉ុណ្ណោះ

19. បើ‌សិន​ជា​អ្នក​រង​គ្រោះ​នោះ​ក្រោក​កាន់​ឈើ​ច្រត់​ដើរ​ទៅ​ក្រៅ​បាន នោះ​អ្នក​ដែល​បាន​វាយ​នឹង​បាន​រួច តែ​ត្រូវ​សង​បំពេញ​ការ​គេ ហើយ​ត្រូវ​មើល​គេ​ទាល់​តែ​បាន​ជា​ស្រឡះ​ដែរ។

20. បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ជា​មិន​ខាន

21. ប៉ុន្តែ បើ​បាវ​នោះ​រស់​នៅ​បាន​២ ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។

22. បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សម្រេច​ឲ្យ

23. ប៉ុន្តែ បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​វិញ

24. ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង

25. រលាក​ឲ្យ​ធួន​នឹង​រលាក របួស​ឲ្យ​ធួន​នឹង​របួស ជាំ​ឲ្យ​ធួន​នឹង​ជាំ​ដែរ។

26. បើ​អ្នក​ណា​វាយ​ត្រូវ​ភ្នែក​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្លួន​ឲ្យ​ខ្វាក់ នោះ​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ ដោយ​ព្រោះ​ភ្នែក

27. ហើយ​បើ​វាយ​បំបាក់​ធ្មេញ​បាវ​ប្រុស​បាវ​ស្រី នោះ​ក៏​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ​ដែរ ដោយ​ព្រោះ​ធ្មេញ។

28. បើ​គោ​ណា​ជល់​មនុស្ស​ប្រុស ឬ​ស្រី ដល់​ស្លាប់ នោះ​ត្រូវ​ចោល​គោ​នោះ​សម្លាប់​នឹង​ថ្ម​ជា​មិន​ខាន ហើយ​មិន​ត្រូវ​ទាំង​ស៊ី​សាច់​វា​ផង ឯ​ម្ចាស់​វា​ត្រូវ​រួច​ខ្លួន​វិញ

29. ប៉ុន្តែ បើ​ពី​ដើម​គោ​នោះ​ធ្លាប់​តែ​ជល់​គេ ក៏​មាន​គេ​បាន​ប្រាប់​ដល់​ម្ចាស់​ហើយ តែ​ម្ចាស់​មិន​បាន​ឃុំ‌ឃាំង​វា ហើយ​វា​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ឲ្យ​ស្លាប់​ទៅ នោះ​ឯ​រូប​គោ ត្រូវ​គេ​ចោល​សម្លាប់​នឹង​ថ្ម ឯ​ម្ចាស់​ក៏​ត្រូវ​ស្លាប់​ដែរ

30. តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ

31. ទោះ​បើ​បាន​ជល់​ដល់​កូន​ប្រុស​ឬ​កូន​ស្រី​ក្តី ក៏​ត្រូវ​ឲ្យ​ជំនុំ‌ជម្រះ​តាម​ច្បាប់​នេះ​ដែរ

32. តែ​បើ​គោ​នោះ​បាន​ជល់​ដល់​បាវ​ប្រុស​ឬ​បាវ​ស្រី​គេ​វិញ នោះ​ត្រូវ​សង​តែ​ប្រាក់​៣០​រៀល​ទៅ​ចៅ‌ហ្វាយ​វា​បាន​ហើយ ឯ​រូប​គោ​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ។

33. បើ​អ្នក​ណា​បើក​អណ្តូង ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​នោះ

34. នោះ​ម្ចាស់​អណ្តូង​ត្រូវ​សង​ប្រាក់​ដល់​ម្ចាស់​វា​តាម​តម្លៃ​សត្វ រួច​សត្វ​ស្លាប់​នោះ​នឹង​បាន​មក​ម្ចាស់​អណ្តូង​វិញ។

35. បើ​គោ​របស់​អ្នក​ណា​ជល់​គោ​គេ​ឲ្យ​ស្លាប់ នោះ​គេ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​សាច់​គោ​ស្លាប់​ក៏​ត្រូវ​ចែក​គ្នា​ដែរ

36. តែ​បើ​ម្ចាស់​ដឹង​ថា គោ​នោះ​ធ្លាប់​ជល់​ពី​ដើម​មក ហើយ​មិន​បាន​បង្ខាំង​ទុក នោះ​ត្រូវ​សង​ជា​គោ​ឲ្យ​ធួន​នឹង​គោ​ជា​មិន​ខាន រួច​គោ​ស្លាប់​នឹង​បាន​មក​ខ្លួន​វិញ។

About និក្ខមនំ Chapter 21

Read និក្ខមនំ Chapter 21 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 21
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 21?

និក្ខមនំ Chapter 21 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 21 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 35
  3. និក្ខមនំ Chapter 31
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 23
  6. និក្ខមនំ Chapter 10
  7. និក្ខមនំ Chapter 4

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ជនគណនា Chapter 19
  2. ពង្សាវតារក្សត្រ ទី ១ Chapter 7
  3. នាង អេសធើរ Chapter 6
  4. ណាហ៊ុម Chapter 2
  5. ទំនុកដំកើង Chapter 73
  6. និក្ខមនំ Chapter 38
  7. លោកុប្បត្តិ Chapter 35

Related Chapters & Readings

  1. កាឡាទី Chapter 5
  2. យ៉ូប Chapter 26
  3. លោកុប្បត្តិ Chapter 32
  4. នេហេមា Chapter 12
  5. យ៉ូហាន Chapter 21
  6. ទំនុកដំកើង Chapter 93
  7. ជនគណនា Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *