អេសេគាល Chapter 40

For English

Read អេសេគាល Chapter 40 Online

Read អេសេគាល Chapter 40 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.

Choose a Chapter

អេសេគាល 40

ជំពូក 40

1. នៅ​ឆ្នាំ​២៥ ដែល​យើង​រាល់​គ្នា​នៅ​ជា​ឈ្លើយ លុះ​ដល់​ថ្ងៃ​១០​ខែ​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​១៤ តាំង​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ឯ​ទី​នោះ

2. ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដោយ​ការ​ជាក់‌ស្តែង​របស់​ព្រះ ហើយ​បាន​ដាក់​ខ្ញុំ​ចុះ​លើ​ភ្នំ​១​យ៉ាង​ខ្ពស់ ដែល​នៅ​ភ្នំ​នោះ មាន​សណ្ឋាន​ដូច​ជា​ទី​ក្រុង នៅ​ប៉ែក​ខាង​ត្បូង

3. ទ្រង់​នាំ​ខ្ញុំ​ទៅ​ឯ​ទី​នោះ ខ្ញុំ​ក៏​ឃើញ​មាន​មនុស្ស​ម្នាក់​មាន​ភាព​ដូច​ជា​លង្ហិន ដែល​កាន់​ខ្សែ​ខ្លូត‌ទេស​នៅ​ដៃ និង​បបុស​សម្រាប់​វាស់​ផង លោក​ឈរ​នៅ​ក្នុង​ទ្វារ

4. មនុស្ស​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ពិនិត្យ​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក​ចុះ រួច​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រប់​ទាំង​អស់​ដែល​អញ​បង្ហាញ​ដល់​ឯង ដ្បិត​បាន​នាំ​ឯង​មក​នៅ​ទី​នេះ ប្រយោជន៍​ឲ្យ​អញ​បាន​បង្ហាញ​ទាំង​អស់​នេះ​ដល់​ឯង​ហើយ ដូច្នេះ ចូរ​ប្រាប់​ទាំង​អស់​ដែល​ឯង​ឃើញ ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ផង។

5. នោះ​ក៏​ឃើញ​មាន​កំផែង​នៅ​ព័ទ្ធ​ជុំវិញ ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សម្រាប់​វាស់​ប្រវែង​៦​ហត្ថ ដែល​ក្នុង​១​ហត្ថ​នោះ ត្រូវ​ជា​១​ហត្ថ​១​ទះ ដូច្នេះ លោក​ក៏​វាស់​កំរាស់​កំផែង​នោះ​ត្រូវ​ជា​១​ខ្នាត​បបុស ហើយ​កំពស់​ក៏​១​ខ្នាត​នោះ​ដែរ

6. រួច​លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​១​ខ្នាត ហើយ​ទទឹង​១​ទៀត​ក៏​បាន​១​ខ្នាត​ដូច​គ្នា

7. គ្រប់​ទាំង​បន្ទប់ មាន​បណ្តោយ​១​ខ្នាត និង​ទទឹង​១​ខ្នាត ឯ​ប្រឡោះ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​៥​ហត្ថ ហើយ​មាត់​ទ្វារ​បាំង‌សាច​នៃ​ទ្វារ​ខាង​ក្នុង​ក៏​១​ខ្នាត​ដែរ

8. លោក​ក៏​វាស់​បាំង‌សាច​ទ្វារ​ខាង​ក្នុង​បាន​១​ខ្នាត

9. រួច​លោក​វាស់​បាំង‌សាច​បាន​៨​ហត្ថ ហើយ​សសរ​បាំង‌សាច​នោះ​បាន​២​ហត្ថ ឯ​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង

10. បន្ទប់​ទាំង​ប៉ុន្មាន​របស់​ទ្វារ​ខាង​កើត នោះ​មាន​៣​ខាង​នេះ ហើយ​៣​ខាង​នោះ គ្រប់​ទាំង​៣​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ខាង​នេះ និង​នៅ​ខាង​នោះ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ

11. លោក​ក៏​វាស់​ទទឹង​នៃ​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​១០​ហត្ថ ហើយ​បណ្តោយ​បាន​១៣​ហត្ថ

12. ក៏​មាន​របង​១​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំង​ខាង​នេះ និង​ខាង​នោះ​ផង បន្ទប់​ទាំង​នោះ​មាន​ទំហំ​៦​ហត្ថ​៤​ជ្រុង​ស្មើ

13. លោក​ក៏​វាស់​ទ្វារ​ពី​ដំបូល​បន្ទប់​១ ដល់​ដំបូល​បន្ទប់​ម្ខាង​បាន​ទទឹង​២៥​ហត្ថ មាន​ទ្វារ​ទល់​មុខ​នឹង​ទ្វារ

14. លោក​ក៏​ធ្វើ​សសរ​បាន​៦០​ហត្ថ ហើយ​ទីលាន​ក៏​ត្រឹម​សសរ​ទាំង​នោះ នៅ​ព័ទ្ធ​ជុំវិញ​ទ្វារ​កំផែង

15. ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​បាំង‌សាច​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​៥០​ហត្ថ

16. បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។

17. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កម្រាល​ថ្ម​ដែល​ធ្វើ​សម្រាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កម្រាល​ថ្ម​នោះ

18. កម្រាល​ថ្ម​នោះ​ក៏​នៅ​ក្បែរ​ទ្វារ ត្រូវ​នឹង​ប្រវែង​ទ្វារ នោះ​ជា​កម្រាល​ថ្ម​ជាន់​ក្រោម

19. រួច​លោក​វាស់​ទទឹង​ទីលាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទីលាន​ខាង​ក្នុង​បាន​១០០​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង​ផង។

20. លោក​ក៏​វាស់​បណ្តោយ និង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទីលាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង

21. ហើយ​មាន​បន្ទប់​៣​ខាង​នេះ និង​៣​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​១ គឺ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ

22. អស់​ទាំង​បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ​ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ

23. ក៏​មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង និង​ខាង​កើត​ផង រួច​លោក​វាស់​ពី​ទ្វារ​១​ទៅ​ទ្វារ​១​ទៀត​បាន​១០០​ហត្ថ។

24. លោក​ក៏​នាំ​ខ្ញុំ​ទៅ​ខាង​ត្បូង នោះ​ឃើញ​មាន​ទ្វារ​១ ដែល​បើក​ទៅ​ទិស​ខាង​ត្បូង​ដែរ លោក​វាស់​សសរ និង​ខ្លោង‌ទ្វារ​ទាំង​នោះ ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

25. ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បាន​៥០​ហត្ថ ហើយ​ទទឹង​២៥​ហត្ថ

26. ក៏​មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ និង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​១​ខាង​នេះ ហើយ​១​ខាង​នោះ

27. ក៏​មាន​ទ្វារ​១​បើក​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​ត្បូង ហើយ​លោក​វាស់​ពី​ទ្វារ​កំផែង​១ ទៅ​ដល់​ទ្វារ​កំផែង​១​ទៀត ខាង​ត្បូង​នោះ​បាន​១០០​ហត្ថ។

28. រួច​លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទីលាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

29. ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ​ដូច​គ្នា

30. ហើយ​មាន​ខ្លោង‌ទ្វារ​នៅ​ជុំវិញ​បណ្តោយ​២៥​ហត្ថ និង​ទទឹង​៥​ហត្ថ

31. ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​វិញ។

32. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ

33. ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ

34. ឯ​ខ្លោង‌ទ្វារ​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​សង​ខាង ខាង​ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​ដែរ។

35. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​ទិស​ខាង​ជើង ក៏​វាស់​ទ្វារ​នោះ មាន​ទំហំ​ត្រូវ​គ្នា​ដែរ

36. បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​ផង ក៏​មាន​បង្អួច​នៅ​ជុំវិញ ទ្វារ​នោះ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ​ដូច​គ្នា

37. សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​៨​ថ្នាក់​ដែរ។

38. មាន​បន្ទប់​១​ដែល​មាន​ទ្វារ​ក្បែរ​សសរ នៅ​ត្រង់​ទ្វារ​កំផែង គឺ​ជា​ទី​នោះ​ដែល​គេ​លាង​តង្វាយ​ដុត

39. ហើយ​នៅ​បាំង‌សាច​នៃ​ទ្វារ​កំផែង មាន​តុ​២​នៅ​ខាង​នេះ ហើយ​២​ខាង​នោះ សម្រាប់​នឹង​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង

40. ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ឯ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង នោះ​មាន​តុ​២​ម្ខាង ហើយ​២​ម្ខាង​ទៀត​របស់​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ

41. មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សម្រាប់​នឹង​សម្លាប់​យញ្ញ‌បូជា

42. ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សម្រាប់​តង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សម្រាប់​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ

43. ហើយ​មាន​ទំពក់​ប្រវែង​១​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំវិញ ឯ​សាច់​នៃ​តង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។

44. នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សម្រាប់​ពួក​ចម្រៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង

45. លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​១​នេះ​ដែល​បើក​ទៅ​ខាង​ត្បូង នោះ​សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ

46. ហើយ​បន្ទប់​១​ដែល​បើក​ទៅ​ខាង​ជើង នោះ​សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាសនៈ ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់

47. លោក​ក៏​វាស់​ទីលាន​បាន​ប្រវែង​១០០​ហត្ថ ទទឹង​១០០​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​អាសនៈ​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។ ទី​សក្ការៈ

48. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​បាំង‌សាច​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​បាំង‌សាច​នោះ​បាន​៥​ហត្ថ​ខាង​នេះ និង​៥​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​៥​ហត្ថ​ខាង​នេះ និង​៣​ហត្ថ​ខាង​នោះ

49. ប្រវែង​របស់​បាំង‌សាច​នោះ មាន​២០​ហត្ថ និង​ទទឹង​១១​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​បាំង‌សាច​នោះ ដោយ​ថ្នាក់​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ១​ខាង​នេះ ហើយ​១​ខាង​នោះ។

About អេសេគាល Chapter 40

Read អេសេគាល Chapter 40 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: អេសេគាល
Chapter: 40
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading អេសេគាល Chapter 40 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is អេសេគាល Chapter 40?

អេសេគាល Chapter 40 is part of the Book of អេសេគាល in the Holy Bible.

Can I read this chapter online?

Yes. You can read the complete អេសេគាល Chapter 40 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 12
  3. សាស្តា Chapter 1
  4. ហូសេ Chapter 4
  5. ហូសេ Chapter 3
  6. ហូសេ Chapter 1
  7. ហូសេ Chapter 10

Explore More from អេសេគាល

  1. អេសេគាល Chapter 6
  2. អេសេគាល Chapter 26
  3. អេសេគាល Chapter 3
  4. អេសេគាល Chapter 39
  5. អេសេគាល Chapter 43
  6. អេសេគាល Chapter 13
  7. អេសេគាល Chapter 33

Related Chapters & Readings

  1. បទ ចំរៀង សាឡូម៉ូន Chapter 6
  2. ពង្សាវតារក្សត្រ ទី ១ Chapter 12
  3. យេរេមា Chapter 41
  4. សាំយូអែល ទី ២ Chapter 14
  5. ទំនុកដំកើង Chapter 83
  6. ទំនុកដំកើង Chapter 146
  7. លោកុប្បត្តិ Chapter 32
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *