និក្ខមនំ Chapter 38

For English

Read និក្ខមនំ Chapter 38 Online

Read និក្ខមនំ Chapter 38 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 38

ជំពូក 38

1. គាត់​ស្អាង​អាសនៈ​តង្វាយ​ដុត​ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ

2. នៅ​ជ្រុង​ទាំង​៤ គាត់​ធ្វើ​ស្នែង​ចេញ​ពី​អាសនៈ ស្រោប​ដោយ​លង្ហិន

3. គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាសនៈ គឺ​ជា​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​និង​ជើង‌ក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់

4. គាត់​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាសនៈ ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​របស់​កំពស់​អាសនៈ

5. រួច​សិត​ធ្វើ​កង​៤​ដាក់​នៅ​ប្រទាស​លង្ហិន​ទាំង​៤​ជ្រុង សម្រាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ

6. ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​ដោយ​លង្ហិន

7. គាត់​ប្រហក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន នៅ​សង​ខាង​អាសនៈ សម្រាប់​នឹង​សែង​ទៅ​ឯ​អាសនៈ​នោះ គាត់​ធ្វើ​ឲ្យ​ខូង​ពី​ក្តារ។

8. គាត់​ក៏​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន ព្រម​ទាំង​ជើង​នៃ​ចាន​ក្លាំ​ដែរ គឺ​ធ្វើ​ពី​កញ្ចក់​របស់​ស្រីៗ​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

9. គាត់​ធ្វើ​ទីលាន ឯ​នៅ​ខាង​ត្បូង មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ សម្រាប់​បាំង​ទីលាន ប្រវែង​១០០​ហត្ថ

10. មាន​ទាំង​សសរ​២០​ដាក់​លើ​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ ហើយ​និង​គន្លឹះ នោះ​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​វិញ

11. នៅ​ខាង​ជើង មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​សសរ​២០ និង​ជើង​លង្ហិន​២០ មាន​ទាំង​ទំពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

12. នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

13. ឯ​នៅ​ខាង​កើត​ក៏​មាន​ទទឹង​៥០​ហត្ថ​ដូច​គ្នា

14. តែ​នៅ​១​ចំហៀង មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣

15. ឯ​ចំហៀង​១​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទីលាន​នោះ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣​ដូច​គ្នា

16. រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំវិញ​ទីលាន​នោះ​សុទ្ធ​តែ​ត្បាញ ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

17. អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយ‌សារ​ទំពក់​ប្រាក់

18. រនាំង​មាត់​ទ្វារ​ទីលាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​២០​ហត្ថ កំពស់​៥​ហត្ថ ស្មើ​នឹង​រនាំង​ទីលាន​ទាំង​អស់

21. នេះ​ហើយ​ជា​បញ្ជី​ប្រដាប់‌ប្រដា​សម្រាប់​រោង​ឧបោសថ គឺ​ជា​រោង​នៃ​សេចក្ដី​បន្ទាល់ ឯ​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ គាត់​បាន​ទទួល​បង្គាប់​ម៉ូសេ ដើម្បី​នឹង​រាប់​ប្រដាប់​ទាំង​នោះ សម្រាប់​ការ‌ងារ​នៃ​ពួក​លេវី

22. ឯ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

23. មាន​ទាំង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់​ក្នុង​ពូជ​អំបូរ​ដាន់​មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ការ​ចំឡាក់ ហើយ​ខាង​បង្កើត​ការ​ថ្មី និង​ខាង​ធ្វើ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត

24. ឯ​មាស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ថ្វាយ​សម្រាប់​នឹង​ប្រើ​ធ្វើ​អស់​ទាំង​ការ​ស្អាង​ទី​បរិសុទ្ធ នោះ​មាន​ចំនួន​២៩​ហាប​៧៣០​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

25. ហើយ​ប្រាក់​របស់​អស់​អ្នក​ក្នុង​ពួក​ជំនុំ​ដែល​បាន​រាប់​ដាក់​បញ្ជី នោះ​មាន​ចំនួន​១០០​ហាប​១៧៧៥​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

26. គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់

27. ហើយ​ប្រាក់​១០០​ហាប​នោះ គេ​ក៏​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​១​មាន​១​ហាប​ប្រាក់ ឯ​ជើង​១០០ នោះ​ត្រូវ​ជា​១០០​ហាប

28. គេ​ក៏​យក​ប្រាក់​១៧៧៥​ដំឡឹង​ទៅ​ធ្វើ​ជា​ទំពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា

29. ឯ​លង្ហិន​ដែល​គេ​បាន​ថ្វាយ នោះ​មាន​ចំនួន​៧០​ហាប​២៤០០​ដំឡឹង

30. លង្ហិន​នោះ​គេ​ប្រើ​សម្រាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាសនៈ​លង្ហិន និង​ប្រទាស ហើយ​អស់​ទាំង​ប្រដាប់​សម្រាប់​អាសនៈ​នោះ

31. អស់​ទាំង​ជើង​នៃ​ទីលាន​នៅ​គ្រប់​ជុំវិញ ព្រម​ទាំង​ជើង​ទ្វារ​ទីលាន និង​អស់​ទាំង​ចំរ៉ឹង​សម្រាប់​រោង​ឧបោសថ ហើយ​និង​ទីលាន​នៅ​ជុំវិញ​ដែរ។

About និក្ខមនំ Chapter 38

Read និក្ខមនំ Chapter 38 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 38
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 38 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 38?

និក្ខមនំ Chapter 38 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 38 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 3
  2. និក្ខមនំ Chapter 35
  3. និក្ខមនំ Chapter 31
  4. និក្ខមនំ Chapter 29
  5. និក្ខមនំ Chapter 24
  6. និក្ខមនំ Chapter 18
  7. និក្ខមនំ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ១ Chapter 6
  2. យ៉ូប Chapter 10
  3. សាំយូអែល ទី ១ Chapter 24
  4. សាការី Chapter 7
  5. អេសាយ Chapter 4
  6. អេសាយ Chapter 56
  7. និក្ខមនំ Chapter 20

Related Chapters & Readings

  1. ទំនុកដំកើង Chapter 75
  2. យ៉ូស្វេ Chapter 15
  3. ហូសេ Chapter 13
  4. លូកា Chapter 18
  5. ពេត្រុស ទី ២ Chapter 1
  6. កូរិនថូសទី ២ Chapter 10
  7. ពង្សាវតារក្សត្រ ទី ២ Chapter 20
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *