ទំនុកដំកើង Chapter 86

For English

Read ទំនុកដំកើង Chapter 86 Online

Read ទំនុកដំកើង Chapter 86 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 86

ជំពូក 86

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​តប​មក​ទូល‌បង្គំ​ផង ពី​ព្រោះ​ទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត

2. សូម​ការ‌ពារ​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​ជ្រះ‌ថ្លា ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ជួយ​សង្គ្រោះ​អ្នក​បម្រើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់

3. ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ

4. សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បម្រើ​ទ្រង់ បាន​រីក‌រាយ​ឡើង ពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់

5. ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បម្រុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់

6. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ ហើយ​ស្តាប់​សំឡេង​ដែល​ទូល‌បង្គំ​អង្វរ​ផង

7. នៅ​ថ្ងៃ​វេទនា នោះ​ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​នឹង​ឆ្លើយ​តប​មក

8. ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះ គ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយ ក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ

9. ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត គេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​គេ​នឹង​លើក​តម្កើង​ព្រះ‌នាម​ទ្រង់

10. ដ្បិត​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ សូម​បំព្រួម​ចិត្ត​ទូល‌បង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

12. ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត ហើយ​និង​លើក​តម្កើង​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ត​ទៅ

13. ដ្បិត​ទ្រង់​មាន​សេចក្ដី​សប្បុរស​យ៉ាង​ខ្លាំង ចំពោះ​ទូល‌បង្គំ ទ្រង់​បាន​ប្រោស​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ជ្រៅ​បំផុត

14. ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ទូល‌បង្គំ​ហើយ មាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ

15. តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា ករុណា និង​អាណិត‌អាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ

16. ឱ​សូម​វិល​មក​ឯ​ទូល‌បង្គំ​វិញ ហើយ​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង សូម​ប្រទាន​កម្លាំង​របស់​ទ្រង់ មក​ទូល‌បង្គំ​ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ជួយ​សង្គ្រោះ​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​ទ្រង់​ដែរ

17. សូម​សម្ដែង​ទី​សម្គាល់​១​ពី​សេចក្ដី​ល្អ ដែល​នឹង​ប្រោស​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស​វិញ ដោយ​ព្រោះ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ជួយ ហើយ​កំសាន្ត​ចិត្ត​នៃ​ទូល‌បង្គំ​ហើយ។

About ទំនុកដំកើង Chapter 86

Read ទំនុកដំកើង Chapter 86 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 86
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 86 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 86?

ទំនុកដំកើង Chapter 86 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 86 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 71
  2. ទំនុកដំកើង Chapter 150
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 129
  5. ទំនុកដំកើង Chapter 101
  6. ទំនុកដំកើង Chapter 18
  7. ទំនុកដំកើង Chapter 68

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 14
  2. អេសាយ Chapter 29
  3. ទំនុកដំកើង Chapter 67
  4. ចោទិយកថា Chapter 33
  5. និក្ខមនំ Chapter 21
  6. ទំនុកដំកើង Chapter 100
  7. យេរេមា Chapter 11

Related Chapters & Readings

  1. ហេព្រើរ Chapter 7
  2. វិវរណៈ Chapter 5
  3. វិវរណៈ Chapter 11
  4. លោកុប្បត្តិ Chapter 46
  5. លោកុប្បត្តិ Chapter 34
  6. ពួក ចៅហ្វាយ Chapter 17
  7. ពួក ចៅហ្វាយ Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *