និក្ខមនំ Chapter 3

For English

Read និក្ខមនំ Chapter 3 Online

Read និក្ខមនំ Chapter 3 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 3

ជំពូក 3

1. កាល​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន នោះ​លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន​រហូត​ដល់​ភ្នំ​ព្រះ គឺ​ជា​ភ្នំ​ហូរែប

2. នៅ​ទី​នោះ មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​លោក​ក្នុង​អណ្តាត​ភ្លើង​នៅ​កណ្តាល​គុម្ព​បន្លា លោក​ក៏​មើល​ទៅ​ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​ឥត​បាន​សុស​ទេ

3. ម៉ូសេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​ងាក​ចេញ​ទៅ​មើល​ការ​ចម្លែក​នេះ តើ​ហេតុ​អ្វី​បាន​ជា​គុម្ព​បន្លា​នេះ​ឆេះ​មិន​សុស​ដូច្នេះ

4. កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​លោក​ងាក​បែរ​មក​មើល​ដូច្នេះ នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​ពី​ក្នុង​គុម្ព​បន្លា​ថា ម៉ូសេៗ​អើយ រួច​លោក​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់

5. ទ្រង់​ក៏​បង្គាប់​ថា កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា អញ​ជា​ព្រះ​នៃ​អយ្យកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប នោះ​ម៉ូសេ​ក៏​ខ្ទប់​មុខ ដ្បិត​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។

7. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ

8. ដូច្នេះ អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ​វិញ ជា​ទី​កន្លែង​របស់​ផង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស

9. ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ

10. ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

11. នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូល‌បង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល‌បង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

12. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​និង​បាន​ជា​ទី​សម្គាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ

13. ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល កាល​ណា​ទូល‌បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ‌ទ្រង់​ព្រះ‌នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច

14. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

15. ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​សម្រាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​តំណ​រៀង‌រាប​ត​ទៅ

16. ទៅ​ចុះ ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ទ្រង់​បាន​លេច​មក​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថា អញ​បាន​មក​ប្រោស​ឯង​រាល់​គ្នា​ជា​ប្រាកដ​ហើយ ក៏​បាន​ឃើញ​ការ​ដែល​គេ​ធ្វើ​ដល់​ឯង​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

17. ហើយ​អញ​បាន​សម្រេច​ថា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​សេចក្ដី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

18. គេ​នឹង​ស្តាប់​តាម​ឯង ហើយ​ឯង និង​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ស្រុក​អេស៊ីព្ទ​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​មក​ជួប​នឹង​យើង​ខ្ញុំ​រាល់​គ្នា​ហើយ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ចម្ងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា

19. តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ

20. អញ​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ស្រុក​នោះ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ

21. អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​ចេញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​មិន​ទៅ​ដោយ​ដៃ​ទទេ​ឡើយ

22. គឺ​គ្រប់​ទាំង​ស្រីៗ​នឹង​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បំពាក់​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​វិញ ដូច្នេះ ឯង​រាល់​គ្នា​នឹង​បង្ហិន​ពួក​សាសន៍​អេស៊ីព្ទ​ទៅ។

About និក្ខមនំ Chapter 3

Read និក្ខមនំ Chapter 3 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 3
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 3?

និក្ខមនំ Chapter 3 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 3 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 23
  3. និក្ខមនំ Chapter 24
  4. និក្ខមនំ Chapter 10
  5. និក្ខមនំ Chapter 31
  6. និក្ខមនំ Chapter 4
  7. និក្ខមនំ Chapter 35

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 32
  2. ទំនុកដំកើង Chapter 88
  3. សាំយូអែល ទី ២ Chapter 3
  4. ពង្សាវតារក្សត្រ ទី ១ Chapter 11
  5. អេសាយ Chapter 58
  6. បរិទេវ Chapter 4
  7. អេសាយ Chapter 66

Related Chapters & Readings

  1. សុភាសិត Chapter 14
  2. ទំនុកដំកើង Chapter 91
  3. បទ ចំរៀង សាឡូម៉ូន Chapter 4
  4. លូកា Chapter 4
  5. ទំនុកដំកើង Chapter 42
  6. កិច្ចការ Chapter 24
  7. លេវីវិន័យ Chapter 25
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *