ពង្សាវតារក្សត្រ ទី ២ Chapter 20

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 20 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 20 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 20

ជំពូក 20

1. នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ

2. នោះ​ទ្រង់​ក៏​បែរ​ព្រះ‌‌ភ័ក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា

3. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង

4. ឯ​អេសាយ លោក​បាន​ចេញ​ទៅ មិន​ទាន់​ដល់​ទី‌ធ្លា​កណ្តាល​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា

5. ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេសេគា ជា​មេ​លើ​រាស្ត្រ​អញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ​អយ្យកោ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា រួច​ដល់​ថ្ងៃ​ទី​៣ ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន

6. អញ​នឹង​ចម្រើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​និង​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ​ផង

7. អេសាយ​ក៏​ទូល​ថា សូម​យក​ផ្លែ​ល្វា​១​ផែន​មក នោះ​គេ​ក៏​យក​មក​បិទ​លើ​បូស​នោះ រួច​ទ្រង់​បាន​ជា​ឡើង។

8. ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អេសាយ​ថា តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​ដូច្នេះ

9. អេសាយ​ទូល​តប​ថា នេះ​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សម្រេច​តាម​សេចក្ដី​ដែល​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​១០​ចុច ឬ​ថយ​ក្រោយ​១០​ចុច​វិញ

10. នោះ​ហេសេគា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដែល​ស្រមោល​ជ្រេ​ទៅ​១០​ចុច​នោះ​ស្រណុក​ទេ សូម​ឲ្យ​បាន​ថយ​មក​វិញ​១០​ចុច​ចុះ

11. ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​១០​ចុច។

12. គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ មក​ថ្វាយ​ហេសេគា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ហេសេគា​បាន​ប្រឈួន

13. ហេសេគា​ក៏​ស្តាប់​តាម​គេ គឺ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់​ផង គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់​ទាំង​អស់ ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ

14. នោះ​ហោរា​អេសាយ លោក​មក​គាល់​ស្តេច​ហេសេគា ទូល​សួរ​ថា អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​ដូច្នេះ ហេសេគា​ទ្រង់​តប​ថា គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន

15. រួច​លោក​ទូល​សួរ​ទៀត​ថា គេ​បាន​ឃើញ​អ្វី​ខ្លះ នៅ​ក្នុង​ព្រះ‌រាជ‌វាំង ហេសេគា​ឆ្លើយ​ថា គេ​បាន​ឃើញ​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ដំណាក់​យើង ហើយ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​អម្បាល‌ម៉ាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។

16. ដូច្នេះ អេសាយ​លោក​ទូល​ដល់​ហេ‌សេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន

17. មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18. ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន

19. ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​ព្រះ‌បន្ទូល​ទៀត​ថា បើ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ

20. រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា និង​ពី​អំណាច​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

21. ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

About ពង្សាវតារក្សត្រ ទី ២ Chapter 20

Read ពង្សាវតារក្សត្រ ទី ២ Chapter 20 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 20
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 20?

ពង្សាវតារក្សត្រ ទី ២ Chapter 20 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 20 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 11
  2. ពង្សាវតារក្សត្រ ទី ២ Chapter 22
  3. ពង្សាវតារក្សត្រ ទី ២ Chapter 18
  4. ពង្សាវតារក្សត្រ ទី ២ Chapter 19
  5. ពង្សាវតារក្សត្រ ទី ២ Chapter 6
  6. ពង្សាវតារក្សត្រ ទី ២ Chapter 25
  7. ពង្សាវតារក្សត្រ ទី ២ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាំយូអែល ទី ១ Chapter 13
  2. លេវីវិន័យ Chapter 3
  3. សាំយូអែល ទី ១ Chapter 17
  4. នាង រស់ Chapter 1
  5. និក្ខមនំ Chapter 21
  6. និក្ខមនំ Chapter 33
  7. ពង្សាវតារក្សត្រ ទី ២ Chapter 9

Related Chapters & Readings

  1. ដានីយ៉ែល Chapter 3
  2. សាការី Chapter 7
  3. ហូសេ Chapter 8
  4. យ៉ូហាន Chapter 1
  5. លេវីវិន័យ Chapter 2
  6. អេភេសូ Chapter 6
  7. សាំយូអែល ទី ២ Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *