Read និក្ខមនំ Chapter 39 Online
Read និក្ខមនំ Chapter 39 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 39
ជំពូក 39
1. គេក៏ប្រើអស់ទាំងសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើជាសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ និងសម្លៀកបំពាក់សម្រាប់អើរ៉ុន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
2. គេបានធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
3. គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នោះតាមរចនានៃជាងមានស្នាដៃ
4. ក៏ធ្វើខ្សែស្មាសម្រាប់នឹងចងភ្ជាប់គ្នា នោះអេផូឌទាំងសងខាងបានជាប់គ្នាតែ១
5. ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
6. គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនអ៊ីស្រាអែលដូចជាគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស
7. យកមកដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សម្រាប់ជាទីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។
8. គេបានធ្វើប្រដាប់បាំងទ្រូង តាមការរចនានៃជាងមានស្នាដៃ បែបដូចជាធ្វើអេផូឌដែរ គឺពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
9. គេធ្វើជា៤ជ្រុងស្មើបត់ជាពីរ មានបណ្តោយ១ចំអាម ទទឹង១ចំអាមជា២ផ្នត់
10. គេដាំត្បូង៤ជួរ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ និងបារកេត១
11. ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ និងពេជ្រ១
12. ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ និងត្បូងត្របែក១
13. ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ និងកែវមណីជោតិ១ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស
14. មានត្បូង១២តាមចំនួនឈ្មោះពួកកូនអ៊ីស្រាអែល គ្រប់តែត្បូងនោះបានឆ្លាក់ ដូចជាគេឆ្លាក់ត្រាក្នុងត្បូង១ មានឆ្លាក់ចុះឈ្មោះ១ ក្នុងពូជអំបូរទាំង១២
15. គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង
16. ក៏ធ្វើគ្រោងមាស២ និងក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង
17. ហើយបញ្ចូលខ្សែមាស២ ក្នុងក្រវិលមាសទាំង២ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ
18. ឯចុងខ្សែមាសទាំង២ គេក៏ចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ
19. ក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូងដែលជាប់នឹងអេផូឌ
20. គេក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មាជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ
21. គេក៏យកខ្សែខៀវមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ កុំឲ្យរបូតចេញឡើយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
22. គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ
23. នៅកណ្តាលអាវវែងនោះមានក ដូចជាកនៃអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ
24. នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់
25. ក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចំរុះត្រង់កណ្តាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវដែរ
26. គឺចង្ក្រង់១ផ្លែទទឹម១ ចង្ក្រង់១ផ្លែទទឹម១ នៅគ្រប់ជុំវិញជាយអាវសម្រាប់ការងារ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
27. គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្តសម្រាប់អើរ៉ុន និងពួកកូនលោក
28. ក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួត ពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តសម្រាប់ជាសេចក្ដីលំអ ហើយនិងខោស្នាប់ភ្លៅ ពីសំពត់ខ្លូតទេសដែរ គឺសំពត់ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
29. ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ហើយពណ៌ក្រហម ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
30. គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះដូចជាគេឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា»
31. រួចគេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
32. ដូច្នេះ អស់ទាំងការស្អាងរោងឧបោសថ និងត្រសាលជំនុំ នោះក៏រួចជាស្រេច ពួកកូនចៅអ៊ីស្រាអែលគេបានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ បានហើយជាស្រេចទាំងអស់។
33. គេនាំយករោងឧបោសថមកឯម៉ូសេ គឺទាំងត្រសាល និងប្រដាប់ត្រសាលទាំងប៉ុន្មាន ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងទាំងប៉ុន្មាន
34. គំរបធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយគំរបធ្វើពីស្បែកផ្សោត វាំងននសម្រាប់ខាំង
35. ហឹបទីបន្ទាល់ និងឈើស្នែងសម្រាប់សែង និងទីសន្តោសប្រោសហើយ
36. តុ និងគ្រឿងប្រដាប់សម្រាប់តុ ហើយនិងនំបុ័ងតាំងទុក
37. ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀងទាំងប៉ុន្មាន គឺជាចង្កៀងសម្រាប់ដាក់លើជើងនោះ និងអស់ទាំងគ្រឿងប្រដាប់ចង្កៀង ព្រមទាំងប្រេងផង
38. អាសនៈមាស ប្រេងចាក់លាប និងគ្រឿងក្រអូប រនាំងបាំងនៅមាត់ទ្វារត្រសាល
39. អាសនៈលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងប្រដាប់អាសនៈទាំងអស់ ព្រមទាំងចានក្លាំ និងជើងនៃចាននោះ
40. រនាំងទីលាន អស់ទាំងសសរ និងជើងរបស់សសរ រនាំងសម្រាប់បាំងមាត់ទ្វារទីលាន អស់ទាំងខ្សែចំរ៉ឹង ហើយគ្រឿងប្រដាប់សម្រាប់រោងឧបោសថ ហើយសម្រាប់ត្រសាលជំនុំទាំងអស់ផង
41. និងសម្លៀកបំពាក់សម្រាប់ការងារនៅទីបរិសុទ្ធ អស់ទាំងសម្លៀកបំពាក់បរិសុទ្ធ សម្រាប់អើរ៉ុនដ៏ជាសង្ឃ ហើយនិងសម្លៀកបំពាក់ទាំងអស់សម្រាប់ឲ្យពួកកូនលោកធ្វើការងារជាសង្ឃ។
42. ពួកកូនចៅអ៊ីស្រាអែល គេធ្វើអស់ទាំងការនេះសម្រេច តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
43. ម៉ូសេក៏ពិនិត្យមើលគ្រប់ការទាំងអស់នោះឃើញថា គេបានធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេបានធ្វើការនោះស្រេចទាំងអស់ រួចម៉ូសេក៏ឲ្យពរដល់គេ។
About និក្ខមនំ Chapter 39
Read និក្ខមនំ Chapter 39 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 39
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 39 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 39?
និក្ខមនំ Chapter 39 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 39 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 23
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 4
- និក្ខមនំ Chapter 38
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 66
- យ៉ូណាស Chapter 4
- អែសរ៉ា Chapter 7
- សាំយូអែល ទី ២ Chapter 24
- សាំយូអែល ទី ១ Chapter 11
- ពង្សាវតារក្សត្រ ទី ២ Chapter 2
- យេរេមា Chapter 39