ពង្សាវតារក្សត្រ ទី ១ Chapter 6

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 6 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 6 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ១ 6

ជំពូក 6

1. គ្រា​ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​៤៨០​ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ​ទី​៤​ដែល​សាឡូ‌ម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​ខែ​ពិសាខ ជា​ខែ​ទី​២ នោះ​សាឡូ‌ម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

2. ឯ​ព្រះ‌វិហារ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មាន​បណ្តោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ

3. មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវ​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ

4. ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចំរ៉ឹង​ខ្ទាស់​គ្នា

5. ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំវិញ

6. ឯ​ថ្នាក់​ក្រោម នោះ​ទទឹង​៥​ហត្ថ ថ្នាក់​កណ្តាល ទទឹង​៦​ហត្ថ ហើយ​ថ្នាក់​ទី​៣ ទទឹង​៧​ហត្ថ ពី​ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះ‌វិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំវិញ ដើម្បី​កុំ​ឲ្យ​រត​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ

7. មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ ឬ​ពូថៅ ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ

8. ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្តាល នោះ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្តាល​នោះ ហើយ​ពី​ថ្នាក់​កណ្តាល​ទៅ​ឯ​ថ្នាក់​ទី​៣​ដោយ‌សារ​ជណ្តើរ​វង់

9. ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ

10. ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។

11. គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​សាឡូ‌ម៉ូន​ថា

12. ឯ​ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​អញ ហើយ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្ដី​បង្គាប់​របស់​អញ​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​សម្រេច​ដល់​ឯង តាម​ពាក្យ​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ​ជា​ឪពុក​ឯង

13. ហើយ​អញ​នឹង​ស្ថិត​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​រាស្ត្រ​របស់​អញ​ឡើយ។

14. ដូច្នេះ សាឡូ‌ម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច

15. គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ​ដែរ

16. ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សម្រាប់​ជា​ទី​ទទួល​ព្រះ‌បន្ទូល

17. ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ នោះ​មាន​បណ្តោយ​៤០​ហត្ថ

18. ហើយ​ឈើ​តាត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ នោះ​ក៏​ឆ្លាក់​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ​ដោយ​ឈើ​តាត្រៅ ឥត​ឃើញ​ថ្ម​ឡើយ

19. ទ្រង់​ក៏​រៀប‌ចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សម្រាប់​ដាក់​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា

20. ឯ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​មាន​បណ្តោយ​២០​ហត្ថ និង​ទទឹង​២០​ហត្ថ ហើយ​កំពស់​២០​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាសនៈ​ដែល​ធ្វើ​ពី​ឈើ​តាត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ

21. ដូច្នេះ សាឡូ‌ម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ

22. ដូច្នេះ ព្រះ‌វិហារ​ទាំង​មូល​សុទ្ធ​តែ​ស្រោប​ដោយ​មាស ទាល់​តែ​បាន​រួច​ជា​ស្រេច​ទាំង​អស់ ទោះ​ទាំង​អាសនៈ​ទាំង​មូល​របស់​ផង​ទី​បរិសុទ្ធ​បំផុត ក៏​ស្រោប​ដោយ​មាស​ដែរ។

23. នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​បាន​ធ្វើ​រូប​ចេរូប៊ីន​២ ដោយ​ឈើ​អូលីវ មាន​កំពស់​១០​ហត្ថ​ទាំង​គូ

24. ស្លាប​ម្ខាងៗ​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់​ចុង​ស្លាប​ម្ខាង ត្រូវ​ជា​១០​ហត្ថ

25. ឯ​ចេរូប៊ីន​១​ទៀត​នោះ ក៏​មាន​១០​ហត្ថ​ដែរ ចេរូប៊ីន​ទាំង​២​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា

26. ចេរូប៊ីន​១​មាន​កំពស់​១០​ហត្ថ ហើយ​១​ទៀត​ក៏​យ៉ាង​នោះ​ដែរ

27. ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះ‌វិហារ

28. ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។

29. ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ

30. ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ

31. ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង

32. ទ្វារ​ទាំង​២​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​និង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូប៊ីន និង​ដើម​លម៉ើ​ផង

33. នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង

34. ហើយ​ផ្ទាំង​ទ្វារ​ទាំង​២ នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង

35. ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង

36. ទ្រង់​ធ្វើ​ទីលាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់។

37. នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

38. រួច​ដល់​ឆ្នាំ​១១ ខែ​កត្តិក គឺ​ជា​ខែ​ទី​៨ គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់ តាម​ផែន​ទី​គ្រប់​ ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​៧​ឆ្នាំ​ទើប​បាន​ហើយ។

About ពង្សាវតារក្សត្រ ទី ១ Chapter 6

Read ពង្សាវតារក្សត្រ ទី ១ Chapter 6 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 6
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 6?

ពង្សាវតារក្សត្រ ទី ១ Chapter 6 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 6 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 13
  4. ពង្សាវតារក្សត្រ ទី ១ Chapter 11
  5. ពង្សាវតារក្សត្រ ទី ១ Chapter 19
  6. ពង្សាវតារក្សត្រ ទី ១ Chapter 12
  7. ពង្សាវតារក្សត្រ ទី ១ Chapter 22

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 136
  2. យេរេមា Chapter 46
  3. យ៉ូប Chapter 7
  4. យ៉ូប Chapter 17
  5. សាំយូអែល ទី ១ Chapter 28
  6. ទំនុកដំកើង Chapter 44
  7. របាក្សត្រ ទី ២ Chapter 5

Related Chapters & Readings

  1. យេរេមា Chapter 30
  2. ទំនុកដំកើង Chapter 4
  3. ម៉ាថាយ Chapter 25
  4. សុភាសិត Chapter 10
  5. យ៉ូស្វេ Chapter 9
  6. ទំនុកដំកើង Chapter 119
  7. អេសេគាល Chapter 44
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *