Read និក្ខមនំ Chapter 29 Online
Read និក្ខមនំ Chapter 29 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 29
ជំពូក 29
1. នេះជាការដែលឯងត្រូវធ្វើ ដើម្បីនឹងញែកអ្នកទាំងនោះចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ គឺត្រូវឲ្យយកគោឈ្មោលស្ទាវ១ និងចៀមឈ្មោល២ដ៏ឥតខ្ចោះ
2. ហើយយកម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត ធ្វើនំបុ័ងឥតដំបែ និងនំឥតដំបែលាយដោយប្រេង ហើយនិងនំក្រៀបឥតដំបែប្រោះដោយប្រេង
3. ត្រូវឲ្យដាក់នំទាំងនោះនៅក្នុងកញ្ច្រែង រួចនាំយកមកជាមួយនឹងគោឈ្មោល ព្រមទាំងចៀមឈ្មោលទាំង២
4. ហើយត្រូវនាំអើរ៉ុន និងកូនលោកចូលមកឯទ្វារត្រសាលជំនុំ រួចយកទឹកមកផ្ងូតគេ
5. ត្រូវយកសម្លៀកបំពាក់ទាំងប៉ុន្មានមកបំពាក់ឲ្យ គឺអាវខ្លី អាវវែងនៃអេផូឌ ហើយអេផូឌ និងប្រដាប់បាំងទ្រូងឲ្យអើរ៉ុន ហើយយកខ្សែក្រវាត់របស់អេផូឌមកក្រវាត់ឲ្យដែរ
6. ព្រមទាំងបំពាក់មួយលើក្បាល ហើយដាក់ស្លាកនៃសេចក្ដីបរិសុទ្ធនៅភ្ជាប់នឹងមួកនោះ
7. ត្រូវយកប្រេងមកចាក់លើក្បាល តាំងលោកឡើង
8. រួចត្រូវនាំកូនលោកចូលមកបំពាក់អាវខ្លីឲ្យ
9. ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន និងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃនឹងបានជារបស់ផងគេ ជាច្បាប់សម្រាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនិងពួកកូនលោកឡើង។
10. រួចត្រូវនាំគោឈ្មោលមក នៅមុខត្រសាលជំនុំ ហើយអើរ៉ុន និងកូនលោក ត្រូវដាក់ដៃលើក្បាលគោនោះ
11. ត្រូវសម្លាប់គោនោះនៅត្រង់មាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា
12. ហើយយកម្រាមដៃជ្រលក់ចុះក្នុងឈាមនោះខ្លះប្រឡាក់នៅស្នែងអាសនៈ រួចត្រូវចាក់ឈាមទាំងអស់នៅជើងអាសនៈ
13. ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនៈ
14. តែសាច់ និងស្បែក ហើយនិងលាមកទាំងប៉ុន្មាន នោះត្រូវយកទៅខាងក្រៅទីដំឡើងត្រសាលដុតនៅទីនោះទៅ នោះហើយជាតង្វាយលោះបាប។
15. ត្រូវឲ្យយកចៀមឈ្មោល១មក ហើយអើរ៉ុន និងកូនលោកត្រូវដាក់ដៃលើក្បាលចៀមនោះ
16. ត្រូវសម្លាប់ចៀមនោះ យកឈាមទៅប្រោះនៅគ្រប់ជុំវិញលើអាសនៈ
17. រួចត្រូវកាប់ជាដុំៗ ហើយលាងអាការៈខាងក្នុងទាំងប៉ុន្មាន និងផើងផង យកទៅដាក់លើដុំសាច់ ហើយនិងក្បាល
18. រួចដុតទាំងអស់នៅលើអាសនៈ នោះហើយជាតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺជាតង្វាយដុតនឹងភ្លើងសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
19. ត្រូវយកចៀម១ទៀតនោះមក ហើយត្រូវឲ្យអើរ៉ុន និងកូនលោកដាក់ដៃលើក្បាល
20. រួចសម្លាប់យកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំអើរ៉ុន ហើយលើទងត្រចៀកស្តាំនៃពួកកូនលោកដែរ លើមេដៃស្តាំ ហើយលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមទាំងអស់ទៅគ្រប់លើអាសនៈជុំវិញ
21. ត្រូវឲ្យយកឈាមខ្លះដែលនៅលើអាសនៈ និងប្រេងទៅប្រោះលើអើរ៉ុន លើសម្លៀកបំពាក់លោក លើពួកកូនលោក និងសម្លៀកបំពាក់ពួកកូនលោកផង នោះលោកនឹងបានបរិសុទ្ធ ព្រមទាំងសម្លៀកបំពាក់ ហើយពួកកូនលោក និងសម្លៀកបំពាក់របស់គេដែរ
22. ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនិងស្មាស្តាំផង ដ្បិតនេះជាចៀមសម្រាប់បុណ្យតាំងជាសង្ឃ
23. ហើយត្រូវយកនំបុ័ង១ដុំ នំលាយប្រេង១ និងនំក្រៀប១ ពីនំឥតដំបែដែលនៅក្នុងកញ្ច្រែងនៅចំពោះព្រះយេហូវ៉ា
24. ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
25. រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើតង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនៈ សម្រាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាតង្វាយដុតថ្វាយព្រះយេហូវ៉ា
26. ត្រូវឲ្យយកទ្រូងចៀម១នោះ ដែលសម្រាប់បុណ្យតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នោះនឹងបានជាចំណែកដល់ឯង
27. ឯទ្រូង និងស្មារបស់ចៀម ដែលសម្រាប់បុណ្យតាំងអើរ៉ុន និងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង
28. នោះនឹងបានជារបស់ផងអើរ៉ុន ហើយនិងកូនលោក គឺជាច្បាប់សម្រាប់នៅអស់កល្បជានិច្ច ដែលពួកកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះឯងជាតង្វាយលើកចុះឡើង ហើយក្នុងអស់ទាំងតង្វាយមេត្រីដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ នោះតង្វាយលើកចុះឡើងជាតង្វាយសម្រាប់ព្រះយេហូវ៉ា។
29. ឯអស់ទាំងសម្លៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន នឹងត្រូវទុកឲ្យពួកកូនចៅលោកតរៀងទៅ ឲ្យគេបានស្លៀកពាក់ក្នុងកាលដែលបានចាក់ប្រេងតាំងគេឡើងជាសង្ឃដែរ
30. កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសម្លៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។
31. រួចត្រូវឲ្យយកចៀមឈ្មោលសម្រាប់បុណ្យតាំងជាសង្ឃ ទៅស្ងោរនៅកន្លែងបរិសុទ្ធ
32. នោះអើរ៉ុន ព្រមទាំងកូនលោក និងបរិភោគសាច់ចៀម ហើយនិងនំបុ័ងក្នុងកញ្ច្រែងនៅមាត់ទ្វារត្រសាលជំនុំ
33. ត្រូវឲ្យគេបរិភោគរបស់ទាំងនោះ ដែលបានថ្វាយឲ្យធួននឹងបាប ដើម្បីនឹងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ ឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតរបស់ទាំងនោះជារបស់បរិសុទ្ធ
34. បើសិនជាមានសាច់ពីបុណ្យនោះ ឬនំបុ័ងបានសល់នៅដល់ព្រឹកឡើង នោះត្រូវយកសំណល់នោះទៅដុតនឹងភ្លើងទៅ មិនត្រូវបរិភោគឡើយ ដ្បិតជារបស់បរិសុទ្ធ។
35. ត្រូវធ្វើបុណ្យនេះគ្រប់៧ថ្ងៃ ដើម្បីនឹងតាំងអើរ៉ុន និងពួកកូនលោកឡើងធ្វើជាសង្ឃ តាមអស់ទាំងសេចក្ដីដែលអញបានបង្គាប់
36. រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាតង្វាយលោះបាបសម្រាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសម្អាតអាសនៈ ដោយសារតង្វាយ ដែលសម្រាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនៈចេញជាបរិសុទ្ធ
37. ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយតង្វាយឲ្យធួននឹងអាសនៈ ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនៈនឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនៈក៏នឹងបានជាបរិសុទ្ធដែរ។
38. រីឯតង្វាយដែលត្រូវថ្វាយនៅលើអាសនៈរាល់តែថ្ងៃជានិច្ច នោះគឺកូនចៀម២ អាយុ១ខួប
39. កូនចៀម១ត្រូវថ្វាយក្នុងពេលព្រឹក ហើយ១ទៀតក្នុងពេលល្ងាច
40. ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង និងតង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
41. លុះដល់ល្ងាច ត្រូវឲ្យឯងថ្វាយកូនចៀម១ទៀត ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចដូចថ្វាយពីព្រឹកដែរ នេះគឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
42. នេះហើយជាតង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ាជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង
43. អញនឹងមកជួបនឹងពួកកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អនៃអញ
44. អញនឹងញែកត្រសាលជំនុំ ហើយនិងអាសនៈចេញជាបរិសុទ្ធ ព្រមទាំងអើរ៉ុន និងពួកកូនលោកដែរ ដើម្បីឲ្យអ្នកទាំងនោះបានធ្វើការងារជាសង្ឃដល់អញ
45. យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនិងធ្វើជាព្រះឲ្យគេ
46. ដូច្នេះ គេនឹងដឹងថា អញជាព្រះយេហូវ៉ាជាព្រះដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបាននៅកណ្តាលគេ គឺអញនេះហើយជាយេហូវ៉ា ជាព្រះនៃគេ។
About និក្ខមនំ Chapter 29
Read និក្ខមនំ Chapter 29 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 29
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 29 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 29?
និក្ខមនំ Chapter 29 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 29 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 23
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 4
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 31
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 20
- របាក្សត្រ ទី ២ Chapter 24
- លេវីវិន័យ Chapter 26
- យ៉ូស្វេ Chapter 10
- ជនគណនា Chapter 2
- យ៉ូស្វេ Chapter 21
- អេសាយ Chapter 14