Read យ៉ូប Chapter 10 Online
Read យ៉ូប Chapter 10 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 10
ជំពូក 10
1. ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្ដីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយ ដោយសេចក្ដីជូរល្វីងក្នុងចិត្ត
2. ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
3. ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
4. តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី
5. តើព្រះជន្មនៃទ្រង់ដូចជាអាយុរបស់មនុស្ស ឬអស់ទាំងឆ្នាំនៃទ្រង់ត្រូវនឹងថ្ងៃរបស់មនុស្សឬទេ
6. បានជាទ្រង់ស៊ើបសួររកសេចក្ដីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
7. ទ្រង់ជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួចពីព្រះហស្តរបស់ទ្រង់បាន
8. គឺព្រះហស្តនៃទ្រង់ ដែលបង្កើតរាងកាយ ហើយសម្រេចរូបទូលបង្គំឲ្យជាប់គ្នាគ្រប់ផ្នែក តែទ្រង់បំផ្លាញទូលបង្គំវិញ
9. សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ
10. តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី
11. ទ្រង់បានបំពាក់ទូលបង្គំដោយសាច់ និងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង និងសរសៃ
12. ទ្រង់បានប្រោសផ្តល់ជីវិត និងសេចក្ដីសប្បុរសដល់ទូលបង្គំ ហើយការឃុំគ្រងរបស់ទ្រង់បានគាំពារជីវិតទូលបង្គំ។
13. ប៉ុន្តែ សេចក្ដីទាំងនេះទ្រង់បានលាក់ទុកនៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងទ្រង់ទេ
14. គឺថា បើទូលបង្គំធ្វើបាប នោះទ្រង់ចំណាំទូលបង្គំទុក ហើយទ្រង់មិនលែងឲ្យទូលបង្គំបានរួចពីទោសឡើយ
15. បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្ដីខ្មាស ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ
16. បើកាលណាក្បាលទូលបង្គំងើបឡើង នោះទ្រង់ដេញទូលបង្គំដូចជាសិង្ហ រួចទ្រង់សម្ដែងព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត
17. ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចម្រើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្ដីប្រែប្រួល នឹងសេចក្ដីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
18. យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ
19. នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង
20. តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
21. មុនដែលទូលបង្គំទៅឯទីដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់
22. ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។
About យ៉ូប Chapter 10
Read យ៉ូប Chapter 10 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 10
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 10?
យ៉ូប Chapter 10 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 10 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from យ៉ូប
- យ៉ូប Chapter 4
- យ៉ូប Chapter 35
- យ៉ូប Chapter 31
- យ៉ូប Chapter 18
- យ៉ូប Chapter 14
- យ៉ូប Chapter 15
- យ៉ូប Chapter 28