និក្ខមនំ Chapter 32

For English

Read និក្ខមនំ Chapter 32 Online

Read និក្ខមនំ Chapter 32 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 32

ជំពូក 32

1. កាល​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជម្រាប​ថា សូម​លោក​ធ្វើ​ព្រះ​សម្រាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ

2. រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ

3. នោះ​គ្រប់​គ្នា​ក៏​ដោះ​យក​ទៅ​ប្រគល់​ឲ្យ

4. ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

5. កាល​អើរ៉ុន​បាន​ឃើញ​រូប​គោ​ហើយ នោះ​ក៏​សាង​អាសនៈ​១​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា

6. លុះ​ដល់​ថ្ងៃ​ស្អែក បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។

7. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ

8. ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

9. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តា‌ជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង

10. ដូច្នេះ ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​និង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។

11. នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ

12. ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សម្លាប់​នៅ​ទី​ភ្នំ ហើយ​និង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ

13. សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​និង​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចម្រើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។

15. ម៉ូសេ​ក៏​វិល​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់​២​ផ្ទាំង​កាន់​ជាប់​នៅ​ដៃ​ផង ឯ​បន្ទះ​ថ្ម​ទាំង​២​នោះ​សឹង​ដ៏​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ ហើយ​ខាង​ខ្នង

16. ជា​ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ ហើយ​អក្សរ​ដែល​មាន​នៅ​បន្ទះ​ថ្ម​ទាំង​២​នោះ ក៏​ជា​អក្សរ​ដែល​ទ្រង់​ឆ្លាក់​ដែរ

17. កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ នោះ​ក៏​ជម្រាប​ម៉ូសេ​ថា មាន​ឮ​សូរ​ចម្បាំង​នៅ​ទី​ដំឡើង​ត្រសាល​ហើយ

18. តែ​ម៉ូសេ​ឆ្លើយ​ថា តាម​ដែល​អញ​ឮ នោះ​មិន​មែន​ជា​សូរ​សម្រែក​នៃ​ពួក​ដែល​ឈ្នះ ឬ​ពួក​ចាញ់​ទេ គឺ​ជា​សូរ​សំឡេង​នៃ​មនុស្ស​ដែល​ច្រៀង​វិញ​ទេ​តើ

19. លុះ​កាល​លោក​បាន​ទៅ​ដល់​ជិត​ទី​ដំឡើង​ត្រសាល បាន​ឃើញ​រូប​កូន​គោ​នោះ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង នោះ​ម៉ូសេ​កើត​មាន​សេចក្ដី​កំហឹង​ខឹង​ក្តៅ​ជា​ខ្លាំង ក៏​បោះ​បន្ទះ​ថ្ម​ទាំង​២​ចេញ​ពី​ដៃ​បំបែក​នៅ​ជើង​ភ្នំ​ទៅ

20. រួច​លោក​យក​រូប​កូន​គោ​ដែល​គេ​បាន​ធ្វើ​នោះ​ទៅ​ដុត​នឹង​ភ្លើង ក៏​កិន​ឲ្យ​ម៉ដ្ត​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផឹក

21. ម៉ូសេ​ក៏​សួរ​ទៅ​អើរ៉ុន​ថា តើ​គេ​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​ឲ្យ​គេ​ធ្វើ​បាប​ដ៏​មាន​ទំងន់​ដូច្នេះ

22. អើរ៉ុន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​លោក​ម្ចាស់​ខឹង​ក្តៅ​ឡើយ ដ្បិត​ទាំង​ខ្លួន​លោក​ក៏​គង់​ជ្រាប​ដែរ​ថា មនុស្ស​ទាំង​នេះ​ចូល​ចិត្ត​តែ​ខាង​ផ្លូវ​បាប​ទេ

23. គេ​បាន​ប្រាប់​ខ្ញុំ​ថា ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា​ទៅ ដែល​សម្រាប់​នាំ​មុខ​យើង ដ្បិត​ឯ​ម៉ូសេ​នោះ ដែល​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ

24. ខ្ញុំ​បាន​ឆ្លើយ​តប​ថា ដូច្នេះ អ្នក​ណា​ដែល​មាន​មាស ចូរ​ឲ្យ​ដោះ​យក​មក​ចុះ គេ​ក៏​ប្រគល់​មក​ខ្ញុំ រួច​ខ្ញុំ​នាំ​ទៅ​បោះ​ចុះ​ក្នុង​ភ្លើង ស្រាប់​តែ​កើត​បាន​ជា​រូប​កូន​គោ​នេះ​ចេញ​មក។

25. កាល​ម៉ូសេ​ឃើញ​ថា បណ្តា‌ជន​ទាំង‌ឡាយ​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ ដ្បិត​អើរ៉ុន​បាន​បន្ធូរ​សេចក្ដី​បង្ខាំង​ដល់​គេ ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បាន​ដៀល‌ត្មះ​ផង

26. នោះ​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​ថា អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ នោះ​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​លោក

27. រួច​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​មក​ក្នុង​ទី​ដំឡើង​ត្រសាល ពី​ទ្វារ​១​ដល់​ទ្វារ​១ ហើយ​សម្លាប់​បង​ប្អូន និង​មិត្ត​ភក្តិ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ទៅ

28. ពួក​កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ​ឯង មាន​បណ្តា‌ជន​ស្លាប់​ប្រហែល​ជា​៣​ពាន់​នាក់

29. រួច​ម៉ូសេ​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន​បង្កើត ព្រម​ទាំង​បង​ប្អូន​ហើយ។

30. ដល់​ថ្ងៃ​ស្អែក ម៉ូសេ​ក៏​និយាយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ណាស់ តែ​អញ​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ឥឡូវ ប្រហែល​ជា​អញ​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ធួន​នឹង​បាប ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រួច

31. ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តា‌ជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សម្រាប់​ខ្លួន​គេ

32. តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំ​នោះ​សោត សូម​លុប​ឈ្មោះ​ទូល‌បង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុក​ចេញ​ដែរ

33. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ឯ​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​នឹង​អញ នោះ​អញ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ឯង​ពី​បញ្ជី​ចេញ

34. ដូច្នេះ ចូរ​ទៅ​ឥឡូវ ហើយ​នាំ​បណ្តា‌ជន​នេះ​ទៅ​ឯ​កន្លែង​ដែល​អញ​បាន​ប្រាប់​ឯង​ចុះ មើល ទេវតា​អញ​នឹង​នាំ​មុខ​ឯង ប៉ុន្តែ នៅ​ថ្ងៃ​ដែល​អញ​នឹង​មក​ជំនុំ‌ជម្រះ នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​បាប​របស់​គេ

35. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​សេចក្ដី​វេទនា​ផ្សេងៗ​មក​លើ​បណ្តា‌ជន ដោយ​ព្រោះ​គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​អើរ៉ុន​សិត​ឲ្យ​នោះ។

About និក្ខមនំ Chapter 32

Read និក្ខមនំ Chapter 32 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 32
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 32?

និក្ខមនំ Chapter 32 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 32 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 3
  3. និក្ខមនំ Chapter 31
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 10
  6. និក្ខមនំ Chapter 35
  7. និក្ខមនំ Chapter 29

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 138
  2. មីកា Chapter 2
  3. ទំនុកដំកើង Chapter 104
  4. បទ ចំរៀង សាឡូម៉ូន Chapter 5
  5. យ៉ូស្វេ Chapter 13
  6. ទំនុកដំកើង Chapter 103
  7. ទំនុកដំកើង Chapter 30

Related Chapters & Readings

  1. ហូសេ Chapter 14
  2. សាការី Chapter 3
  3. អេសាយ Chapter 43
  4. ទំនុកដំកើង Chapter 123
  5. កិច្ចការ Chapter 1
  6. ជនគណនា Chapter 29
  7. ទំនុកដំកើង Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *