យ៉ូស្វេ Chapter 13

For English

Read យ៉ូស្វេ Chapter 13 Online

Read យ៉ូស្វេ Chapter 13 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.

Choose a Chapter

យ៉ូស្វេ 13

ជំពូក 13

1. រីឯ​យ៉ូស្វេ លោក​ចាស់ អាយុ​ក៏​ច្រើន​ណាស់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា ឯង​ចាស់​ហើយ អាយុ​ក៏​ច្រើន​ណាស់​ផង ហើយ​មាន​សល់​នៅ​ស្រុក​ដែល​ត្រូវ​ចាប់​យក​សន្ធឹក​ណាស់​ទៀត

2. នេះ​ជា​ស្រុក​ដែល​នៅ​សល់ គឺ​ដែន​នៃ​ពួក​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​សាសន៍​កេស៊ូរី​ទាំង​អស់

3. ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​និង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ

4. ព្រម​ទាំង​ស្រុក​របស់​សាសន៍​កាណាន​ទាំង​មូល និង​ស្រុក​មារ៉ា ដែល​ជា​របស់​ផង​ក្រុង​ស៊ីដូន រហូត​ដល់​អាផែក និង​ដល់​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី

5. ស្រុក​របស់​ពួក​កេបាល និង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

6. អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រា‌អែល​ទុក​ជា​មរដក​ចុះ ដូច​ជា​អញ​បាន​បង្គាប់​ហើយ

7. គឺ​ត្រូវ​ឲ្យ​ចែក​ស្រុក​ទាំង​នោះ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​មរដក។ ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

8. ឯ​ពួក​រូបេន និង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ដល់​គេ

9. ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន

10. និង​អស់​ទាំង​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន

11. និង​ស្រុក​កាឡាត ហើយ​ព្រំ‌ដែន​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ស្រុក​ភ្នំ​ហ៊ើម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា

12. គឺ​នគរ​របស់​អុក​នៅ​ស្រុក​បាសាន ដែល​សោយ‌រាជ្យ​នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​ម៉ូសេ​បាន​វាយ បណ្តេញ​ពួក​ទាំង​នោះ​ចេញ

13. តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ដរាប​ដែល​សព្វ​ថ្ងៃ​នេះ

14. មាន​តែ​ពូជ​អំបូរ​លេវី​ប៉ុណ្ណោះ​ទេ ដែល​លោក​មិន​បាន​ចែក​មរដក​ឲ្យ​គេ ដ្បិត​អស់​ទាំង​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។

15. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​រូបេន​តាម​គ្រួ​គេ

16. ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា

17. គឺ​ក្រុង​ហែសបូន និង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន

18. ក្រុង​យ៉ាហាស់ ក្រុង​ក្តេម៉ូត ក្រុង​មេផ្អាត

19. ក្រុង​គារ‌យ៉ា‌ថែម ក្រុង​សិបម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ច្រក​ភ្នំ

20. ក្រុង​បេត-ពេអរ និង​ជម្រាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត

21. ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សម្លាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ១ និង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ

22. ឯ​បាឡាម ជា​កូន​បេអ៊រ​ដែល​ជា​គ្រូ​ទាយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ស្លាប់​នោះ​ដែរ

23. ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មរដក​របស់​រូបេន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

24. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​កាឌ់​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ

25. ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​នឹង​ក្រុង​រ៉ាបាត

26. ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ

27. ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត

28. នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​គេ​ទាំង​ប៉ុន្មាន​ផង។

29. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែរ គឺ​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​១​ចំហៀង​តាម​គ្រួ​គេ

30. ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល និង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ

31. ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។

32. នេះ​ហើយ​ជា​មរដក ដែល​លោក​ម៉ូសេ​បាន​ចែក​នៅ​ស្រុក​វាល​របស់​ម៉ូអាប់ ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ទល់​មុខ​នឹង​យេរីខូ

33. តែ​ឯ​ពូជ​អំបូរ​លេវី នោះ​លោក​ម៉ូសេ​មិន​បាន​ចែក​មរដក​ដល់​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។

About យ៉ូស្វេ Chapter 13

Read យ៉ូស្វេ Chapter 13 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យ៉ូស្វេ
Chapter: 13
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យ៉ូស្វេ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យ៉ូស្វេ Chapter 13?

យ៉ូស្វេ Chapter 13 is part of the Book of យ៉ូស្វេ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យ៉ូស្វេ Chapter 13 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from យ៉ូស្វេ

  1. យ៉ូស្វេ Chapter 6
  2. យ៉ូស្វេ Chapter 2
  3. យ៉ូស្វេ Chapter 14
  4. យ៉ូស្វេ Chapter 5
  5. យ៉ូស្វេ Chapter 15
  6. យ៉ូស្វេ Chapter 22
  7. យ៉ូស្វេ Chapter 8

Related Chapters & Readings

  1. អេសេគាល Chapter 24
  2. សាំយូអែល ទី ២ Chapter 7
  3. អេសេគាល Chapter 48
  4. យ៉ូស្វេ Chapter 16
  5. ចោទិយកថា Chapter 22
  6. ពួក ចៅហ្វាយ Chapter 14
  7. សាស្តា Chapter 12
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *