ចោទិយកថា Chapter 13

For English

Read ចោទិយកថា Chapter 13 Online

Read ចោទិយកថា Chapter 13 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 13

ជំពូក 13

1. បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង​នៅ​ក្នុង​ពួក​ឯង ដែល​តែង‌តែ​យល់​សប្តិ ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា

2. រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មក​មែន តាម​ដូច​ជា​អ្នក​នោះ​ប្រាប់​មក​ឯង ដោយ​ល្បួង​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​ឯង​មិន​បាន​ស្គាល់​សោះ)

3. នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​ដែល​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គ្រាន់​តែ​ល្បង​ឯង​មើល ឲ្យ​ដឹង​ជា​ឯង​រាល់​គ្នា​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ឬ​ទេ

4. ត្រូវ​ឲ្យ​ដើរ​តាម​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ក៏​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ផង

5. ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សម្លាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បម្រើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។

6. បើ‌សិន​ជា​បង ឬ​ប្អូន​ពោះ​១​នឹង​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ឬ​ប្រពន្ធ ជា​ដួង​ជីវិត​របស់​ឯង ឬ​សំឡាញ់​ថ្លើម​១​នឹង​ឯង បាន​បបួល​ដោយ​សម្ងាត់​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​ឯង ឬ​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់​សោះ

7. គឺ​ក្នុង​អស់​ទាំង​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង ទោះ​ជិត ឬ​ឆ្ងាយ​ពី​ឯង​ក្តី ចាប់​តាំង​ពី​ចុង​ផែនដី​ម្ខាង ដល់​ចុង​ផែនដី​ម្ខាង

8. នោះ​មិន​ត្រូវ​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​អាណិត ឬ​ប្រណី ឬ​បំពួន​ទុក​ដែរ

9. ត្រូវ​តែ​ឯង​សម្លាប់​វិញ​កុំ​ខាន ត្រូវ​ឲ្យ​ឯង​ដាក់​ដៃ​លើ​អ្នក​នោះ​ជា​មុន​គេ រួច​សឹម​បណ្តា‌ជន​ទាំង​អស់​គ្នា​ជា​ខាង​ក្រោយ ដើម្បី​នឹង​សម្លាប់​អ្នក​នោះ​ចោល

10. ត្រូវ​ឲ្យ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​ជា​អ្នក​រក​ទាញ​ឲ្យ​ឯង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បម្រើ នៅ​ស្រុក​អេស៊ីព្ទ​មក

11. ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​យ៉ាង​នោះ​នៅ​ក្នុង​ពួក​ឯង​ត​ទៅ។

12. បើ‌សិន​ជា​ឯង​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​ឯង​នៅ ថា

13. មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ពួក​ឯង ទៅ​នាំ​ប្រទាញ​ពួក​អ្នក​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ស្គាល់​សោះ

14. នោះ​ត្រូវ​ស៊ើប‌សួរ​រក​ឲ្យ​អស់​ពី​ចិត្ត បើ​ពិត​ដូច្នោះ​មែន ការ​នោះ​ត្រូវ​ដូច​ជា​បាន​ឮ​ហើយ ថា​មាន​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​នោះ នៅ​ក្នុង​ពួក​ឯង​ជា​ពិត

15. នោះ​ត្រូវ​ឲ្យ​កាប់​ពួក​មនុស្ស​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​ជា​កុំ​ខាន ទាំង​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ ព្រម​ទាំង​របស់​នៅ​ក្នុង​ទី​ក្រុង​នោះ និង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ

16. រួច​ត្រូវ​ឲ្យ​ប្រមូល​អស់​ទាំង​របឹប​នៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​នា​ផ្លូវ ហើយ​ដុត​ទាំង​អស់​ចោល ទាំង​ទី​ក្រុង និង​របឹប​ទាំង​អស់ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ

17. ក៏​មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ​ទាំង​នោះ នៅ​ក្នុង​ដៃ​ឯង​ដែរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​បាត់​សេចក្ដី​ខ្ញាល់​ដ៏​ក្តៅ​ក្រហាយ​ចេញ បែរ​មក​មាន​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​ឯង​វិញ ព្រម​ទាំង​ចម្រើន​ឯង​ឲ្យ​ច្រើន​ឡើង ដូច​ជា​ទ្រង់​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ផង

18. ដោយ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​សេចក្ដី​ណា​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។

About ចោទិយកថា Chapter 13

Read ចោទិយកថា Chapter 13 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 13
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 13?

ចោទិយកថា Chapter 13 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 13 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 12
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 17
  6. ចោទិយកថា Chapter 11
  7. ចោទិយកថា Chapter 2

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ចោទិយកថា Chapter 28
  2. ជនគណនា Chapter 1
  3. ទំនុកដំកើង Chapter 64
  4. លេវីវិន័យ Chapter 16
  5. ម៉ាឡាគី Chapter 1
  6. លោកុប្បត្តិ Chapter 42
  7. សាំយូអែល ទី ២ Chapter 15

Related Chapters & Readings

  1. រ៉ូម Chapter 6
  2. អេសាយ Chapter 50
  3. កិច្ចការ Chapter 10
  4. ទំនុកដំកើង Chapter 115
  5. ទំនុកដំកើង Chapter 122
  6. របាក្សត្រ ទី ២ Chapter 28
  7. អេសាយ Chapter 64
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *