Read ទំនុកដំកើង Chapter 103 Online
Read ទំនុកដំកើង Chapter 103 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 103
ជំពូក 103
1. ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ
2. ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ
3. ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
4. ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា បំពាក់ជាមកុដឲ្យឯងវិញ
5. ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯង បានស្កប់ស្កល់ដោយរបស់ល្អ ប្រយោជន៍ឲ្យវ័យក្មេងឯងបានកែឡើងជាថ្មី ដូចជាឥន្ទ្រី
6. ព្រះយេហូវ៉ាទ្រង់សម្រេចកិច្ចការដ៏សុចរិត ហើយនិងសេចក្ដីយុត្តិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
7. ទ្រង់បានសម្ដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ របស់ទ្រង់ដែរ
8. ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនិងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
9. ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ
10. ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
11. ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
12. ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
13. ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
14. ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
15. ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល
16. ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត
17. តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ
18. គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់ និងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់ ដើម្បីនឹងប្រព្រឹត្តតាម
19. ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់
20. ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
21. ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ របស់ទ្រង់អើយ ជាពួកអ្នកបម្រើទ្រង់ដែលធ្វើតាមព្រះហឫទ័យ
22. អស់ទាំងស្នាដៃរបស់ទ្រង់អើយ ចូរសរសើរដល់ព្រះយេហូវ៉ា នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
About ទំនុកដំកើង Chapter 103
Read ទំនុកដំកើង Chapter 103 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 103
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 103 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 103?
ទំនុកដំកើង Chapter 103 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 103 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 106
Explore More from ព្រះគម្ពីរសញ្ញាចាស់
- បទ ចំរៀង សាឡូម៉ូន Chapter 1
- ពង្សាវតារក្សត្រ ទី ១ Chapter 20
- យ៉ូប Chapter 17
- នេហេមា Chapter 6
- សាំយូអែល ទី ១ Chapter 1
- ទំនុកដំកើង Chapter 68
- ទំនុកដំកើង Chapter 101