និក្ខមនំ Chapter 33

For English

Read និក្ខមនំ Chapter 33 Online

Read និក្ខមនំ Chapter 33 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

A+ A A-

និក្ខមនំ 33

ជំពូក 33

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​ចុះ ឲ្យ​ចេញ​ពី​ទី​នេះ​ឡើង​ទៅ ព្រម​ទាំង​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង ទៅ​ឯ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដោយ​ពាក្យ​ថា នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ឯង​ត​ទៅ

2. អញ​នឹង​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ហើយ​និង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ

3. ឯង​នឹង​ឡើង​ទៅ​ឯ​ស្រុក​១​ដែល​មាន​ទឹក​ដោះ ហើយ​និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​អញ​មិន​ឡើង​ទៅ​កណ្តាល​ពួក​ឯង​ទេ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​វិនាស​តាម​ផ្លូវ ដ្បិត​ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង។

4. កាល​ពួក​ជន​ទាំង‌ឡាយ​បាន​ឮ​ដំណឹង​អាក្រក់​នោះ​ហើយ គេ​ក៏​មាន​ចិត្ត​ស្រងូត‌ស្រងាត់ ឥត​មាន​អ្នក​ណា​មួយ​ពាក់​គ្រឿង​លំអ​អ្វី​ឡើយ

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង បើ​អញ​ឡើង​ទៅ​កណ្តាល​ឯង​រាល់​គ្នា​តែ​១​ភ្លែត នោះ​នឹង​ធ្វើ​ឲ្យ​វិនាស​អស់​ហើយ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ដោះ​គ្រឿង​លំអ​ពី​ខ្លួន​ចេញ​ឥឡូវ ដើម្បី​ឲ្យ​អញ​ដឹង​ជា​ត្រូវ​ធ្វើ​ដល់​ឯង​រាល់​គ្នា​ជា​យ៉ាង​ណា

6. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដោះ​គ្រឿង​លំអ​ទាំង​អស់​ពី​ខ្លួន​ចេញ ត្រង់​ភ្នំ​ហូរែប។

7. ម៉ូសេ​លោក​ក៏​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ទី​ឆ្ងាយ​ក្រៅ​ពី​ទី​ដំឡើង​ត្រសាល​របស់​គេ ហើយ​ឲ្យ​មាន​ឈ្មោះ​ថា «ត្រសាល​ជំនុំ» ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា គេ​ក៏​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​នោះ

8. កាល​ណា​ម៉ូសេ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ បណ្តា‌ជន​ទាំង​អស់​ក៏​ក្រោក​ឡើង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន ទាំង​មើល​តាម​លោក​ទាល់​តែ​បាន​ចូល​ផុត​ក្នុង​ត្រសាល​ជំនុំ

9. គ្រា​ដែល​ម៉ូសេ​ចូល​ផុត​ទៅ​ហើយ នោះ​បង្គោល​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សន្ទនា​នឹង​ម៉ូសេ

10. ឯ​បណ្តា‌ជន​គេ​ឃើញ​បង្គោល​ពពក​សណ្ឋិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ក៏​ក្រោក​ឡើង​ថ្វាយ‌បង្គំ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន រួច​លោក​ត្រឡប់​មក​ដល់​ទី​ដំឡើង​ត្រសាល​គេ​វិញ តែ​យ៉ូស្វេ​កូន​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​មក​ទេ។

12. ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​បណ្តា‌ជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង

13. ដូច្នេះ បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​សម្ដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ទ្រង់ ហើយ​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត រួច​សូម​ទ្រង់​នឹក​ចាំ​ពី​សាសន៍​នេះ​ថា​ជា​រាស្ត្រ​របស់​ទ្រង់​ផង

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា វិញ្ញាណ​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​សម្រាក

15. ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ

16. ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូល‌បង្គំ ហើយ​និង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូល‌បង្គំ និង​រាស្ត្រ​របស់​ផង​ទ្រង់​នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។

17. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ឯង​បាន​សូម​នេះ​ដែរ ដ្បិត​ឯង​ប្រកប​ដោយ​គុណ​នៃ​អញ ហើយ​អញ​ក៏​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ​ផង

18. លោក​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​អញ​ដើរ​កាត់​នៅ​មុខ​ឯង ព្រម​ទាំង​ប្រកាស​ពី​ព្រះ‌នាម «យេហូវ៉ា» នៅ​មុខ​ឯង​ផង អញ​នឹង​ប្រោស​ដល់​អ្នក​ណា​ដែល​អញ​ចង់​ប្រោស ហើយ​និង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​អញ​ចង់​ផ្សាយ​ឲ្យ

20. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ

21. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល មាន​កន្លែង​នេះ​ជា​ទី​នៅ​ជិត​អញ ត្រូវ​ឲ្យ​ឯង​ឈរ​នៅ​លើ​ថ្មដា​នេះ​ចុះ

22. កំពុង​ដែល​សិរី‌ល្អ​របស់​អញ​កាត់​នៅ​មុខ​ឯង នោះ​អញ​នឹង​ដាក់​ឯង​ទៅ​ក្នុង​ទី​ក្រហែង​ថ្ម​១ ហើយ​និង​បាំង​ឯង​ដោយ​ដៃ​ដរាប​ដល់​អញ​បាន​ទៅ​ហួស

23. រួច​អញ​នឹង​ដក​ដៃ​អញ​ចេញ ឲ្យ​បាន​ឃើញ​អញ​ពី​ខាង​ខ្នង​វិញ ឥត​ឃើញ​មុខ​ឡើយ។

About និក្ខមនំ Chapter 33

Read និក្ខមនំ Chapter 33 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 33
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 33 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 33?

និក្ខមនំ Chapter 33 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 33 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 31
  2. និក្ខមនំ Chapter 18
  3. និក្ខមនំ Chapter 3
  4. និក្ខមនំ Chapter 35
  5. និក្ខមនំ Chapter 29
  6. និក្ខមនំ Chapter 27
  7. និក្ខមនំ Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យេរេមា Chapter 34
  2. លេវីវិន័យ Chapter 24
  3. ទំនុកដំកើង Chapter 32
  4. ដានីយ៉ែល Chapter 4
  5. អេសេគាល Chapter 22
  6. លេវីវិន័យ Chapter 15
  7. និក្ខមនំ Chapter 7

Related Chapters & Readings

  1. ទំនុកដំកើង Chapter 56
  2. នេហេមា Chapter 6
  3. នាង អេសធើរ Chapter 2
  4. និក្ខមនំ Chapter 4
  5. យេរេមា Chapter 37
  6. អូបាឌា Chapter 1
  7. សាំយូអែល ទី ២ Chapter 2
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *