Read បទ ចំរៀង សាឡូម៉ូន Chapter 5 Online
Read បទ ចំរៀង សាឡូម៉ូន Chapter 5 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បទ ចំរៀង សាឡូម៉ូន and the Holy Bible online.
Choose a Chapter
បទ ចំរៀង សាឡូម៉ូន 5
ជំពូក 5
1. ឱប្អូន ជាប្រពន្ធអើយ អញបានចូលមកក្នុងសួនច្បារអញហើយ អញបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់អញ អញបានបរិភោគសំណុំ និងទឹកឃ្មុំរបស់អញ អញបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសំឡាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសំឡាញ់អើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
2. ៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញ ជាអ្នករិសុទ្ធរបស់អញអើយ ចូរបើកទ្វារឲ្យអញផង ដ្បិតក្បាលអញទទឹកជោកដោយសន្សើម សរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់
3. អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញ ពាក់វិញបាន អញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់ ទៀតបាន
4. ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់
5. ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសំឡាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ចេញពីដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ
6. ខ្ញុំបានបើកឲ្យស្ងួនសំឡាញ់ខ្ញុំ តែស្ងួនសំឡាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានព្រះបន្ទូលហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ
7. ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំ គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ
8. ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសំឡាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។
9. ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់ ណាទៀតយ៉ាងណា បានជានាងចាប់ឲ្យយើងស្បថដូច្នេះ តើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់ ណាទៀតយ៉ាងណាទៅ។
10. ៙ ស្ងួនសំឡាញ់របស់ខ្ញុំសម្បុរស មានថ្ពាល់ក្រហម ទ្រង់ជាឯកអង្គក្នុងពួក១ម៉ឺននាក់
11. ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់រំកាញ់ ហើយខ្មៅដូចសារិកា
12. ព្រះនេត្រទ្រង់ដូចជាព្រាបនៅមាត់ផ្លូវទឹក ដែលលាងដោយទឹកដោះ ហើយដាំក្នុងគ្រោង យ៉ាងសមល្អ
13. ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប ដូចជាដំណាំស្មៅមានក្លិនផ្អែម ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14. ព្រះហស្តទ្រង់ដូចជាចិញ្ចៀនមាសដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុកស្រោបដោយនិលរតន៍
15. ព្រះបាទទ្រង់ដូចជាសសរថ្មកែវ តម្កល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ
16. ព្រះឱស្ឋទ្រង់ក៏ផ្អែមក្រអូប អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ នេះហើយជាស្ងួនសំឡាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
About បទ ចំរៀង សាឡូម៉ូន Chapter 5
Read បទ ចំរៀង សាឡូម៉ូន Chapter 5 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: បទ ចំរៀង សាឡូម៉ូន
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading បទ ចំរៀង សាឡូម៉ូន. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading បទ ចំរៀង សាឡូម៉ូន Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is បទ ចំរៀង សាឡូម៉ូន Chapter 5?
បទ ចំរៀង សាឡូម៉ូន Chapter 5 is part of the Book of បទ ចំរៀង សាឡូម៉ូន in the Holy Bible.
Can I read this chapter online?
Yes. You can read the complete បទ ចំរៀង សាឡូម៉ូន Chapter 5 online for free with easy chapter navigation.
More Chapters from បទ-ចំរៀង សាឡូម៉ូន
- បទ ចំរៀង សាឡូម៉ូន Chapter 3
- បទ ចំរៀង សាឡូម៉ូន Chapter 2
- បទ ចំរៀង សាឡូម៉ូន Chapter 7
- បទ ចំរៀង សាឡូម៉ូន Chapter 1
- បទ ចំរៀង សាឡូម៉ូន Chapter 8
- បទ ចំរៀង សាឡូម៉ូន Chapter 6
- បទ ចំរៀង សាឡូម៉ូន Chapter 4
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 42
- យ៉ូប Chapter 30
- អេសេគាល Chapter 34
- ពង្សាវតារក្សត្រ ទី ១ Chapter 17
- យ៉ូប Chapter 4
- ជនគណនា Chapter 12
- សុភាសិត Chapter 9