Read ទំនុកដំកើង Chapter 116 Online
Read ទំនុកដំកើង Chapter 116 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 116
ជំពូក 116
1. ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ
2. ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
3. ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានចាប់ខ្ញុំ ខ្ញុំក៏កើតមានទុក្ខវេទនា និងព្រួយបារម្ភ
4. នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
5. ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា និងសេចក្ដីសុចរិត អើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ
6. ព្រះយេហូវ៉ាទ្រង់ជួយទំនុកបម្រុងមនុស្សឆោតល្ងង់ ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
7. ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសម្រាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
8. គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់ និងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
9. ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា នៅក្នុងស្ថាននៃមនុស្សរស់
10. ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11. ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថា មនុស្សទាំងអស់សុទ្ធតែភូតកុហក
12. តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13. គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះ ហើយនិងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
14. ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
15. ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់
16. ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់ តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
17. ទូលបង្គំនឹងថ្វាយតង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ា ហើយនិងអំពាវនាវដល់ព្រះនាមទ្រង់
18. ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
19. គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ា គឺនៅកណ្តាលឯង ឱក្រុងយេរូសាឡឹមអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
About ទំនុកដំកើង Chapter 116
Read ទំនុកដំកើង Chapter 116 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 116
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 116 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 116?
ទំនុកដំកើង Chapter 116 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 116 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 106
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 138
- ពង្សាវតារក្សត្រ ទី ១ Chapter 19
- ជនគណនា Chapter 7
- ទំនុកដំកើង Chapter 114
- សាការី Chapter 11
- នាង អេសធើរ Chapter 3
- យេរេមា Chapter 6