Read យេរេមា Chapter 14 Online
Read យេរេមា Chapter 14 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 14
ជំពូក 14
1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ពីដំណើរគ្រារាំងភ្លៀង
2. ពួកយូដាគេសោយសោក ហើយទ្វារក្រុងក៏ថយកម្លាំងចុះ គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសម្រែកនៃក្រុងយេរូសាឡឹមក៏ឮឡើង
3. ពួកអ្នកធំរបស់គេចាត់អ្នកបម្រើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏គ្រលុំក្បាល
4. ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ
5. អើទាំងក្តាន់ញីនៅវាលក៏ទម្លាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ
6. លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
7. ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់
8. ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ
9. ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីសាសន៍នេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនិងធ្វើទោសដល់គេជាពិត
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្ដីល្អឲ្យសាសន៍នេះឡើយ
12. កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ និងអាសន្នរោគវិញ។
13. នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្ដីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត
14. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ
15. ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងសេចក្ដីអំណត់អត់នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ និងសេចក្ដីអំណត់នោះឯង
16. ហើយពួកជនដែលគេបានទាយប្រាប់នោះ នឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡឹម ដោយព្រោះសេចក្ដីអំណត់ ហើយនិងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ
17. ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់
18. បើខ្ញុំចេញទៅឯវាល នោះមើល មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ នោះមើល មានសុទ្ធតែមនុស្សដែលឈឺ ដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
19. តើទ្រង់បានបោះបង់ចោលពួកយូដាជាដាច់ខាតឬ តើព្រះហឫទ័យទ្រង់ស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬអី ហេតុអ្វីបានជាទ្រង់វាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល បានតែសេចក្ដីភ័យវិញ
20. ឱព្រះយេហូវ៉ាអើយយើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត
21. សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ
22. ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។
About យេរេមា Chapter 14
Read យេរេមា Chapter 14 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 14
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 14?
យេរេមា Chapter 14 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 14 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 35
- យេរេមា Chapter 17
- យេរេមា Chapter 45
- យេរេមា Chapter 25
- យេរេមា Chapter 50
- យេរេមា Chapter 16
- យេរេមា Chapter 2