Read សាំយូអែល ទី ២ Chapter 17 Online
Read សាំយូអែល ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ២ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ២ 17
ជំពូក 17
1. មួយទៀត អ័ហ៊ីថូផែល លោកទូលទៅអាប់សាឡំមថា សូមឲ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង
2. ទូលបង្គំ នឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កម្លាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្តាទ័ពទាំងអស់ដែលនៅជាមួយ នឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ
3. ហើយនិងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ យ៉ាងនោះបណ្តាជនទាំងអស់គ្នានឹងបានសេចក្ដីសុខហើយ
4. ពាក្យនោះក៏គាប់ព្រះទ័យដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
5. តែអាប់សាឡំមមានព្រះបន្ទូលថា ចូរហៅហ៊ូសាយ ជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ
6. កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានព្រះបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ
7. ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ
8. ដ្បិតទ្រង់ជ្រាបថា ព្រះបិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀត ព្រះបិតាទ្រង់ជាមនុស្សថ្នឹកចម្បាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ
9. ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់តាំងច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡំមស្លាប់សន្ធឹកហើយ
10. យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
11. ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
12. យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនិងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតា និងពួកដែលនៅជាមួយផង
13. ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់នឹងយកពួរទៅទាញអូសទីក្រុងនោះ ទម្លាក់ចុះក្នុងទន្លេ ដរាបដល់រកថ្ម១យ៉ាងតូចនៅទីនោះមិនឃើញផង
14. នោះអាប់សាឡំម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល (ព្រះយេហូវ៉ាទ្រង់បានតម្រូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្ដីអាក្រក់មកលើអាប់សាឡំមវិញ)។
15. គ្រានោះ ហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនិងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ
16. ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់។
17. រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ
18. ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡំម តែអ្នកទាំង២នាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំង២ក៏ចុះទៅពួនក្នុងអណ្តូងនោះ
19. ឯស្ត្រី ជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ
20. ចំណែកពួកអ្នកដែលអាប់សាឡំមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា តើអ័ហ៊ីម៉ាស និងយ៉ូណាថាននៅឯណា តែស្រីនោះឆ្លើយថា គេបានឆ្លងស្ទឹងទៅបាត់ហើយ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នា ត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។
21. លុះកាលគេចេញទៅបាត់ហើយ នោះអ្នកទាំង២ក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ស្តេចដាវីឌ ដោយពាក្យថា សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ
22. ដូច្នេះ ដាវីឌ និងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។
23. កាលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
24. រួចមកដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡំម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
25. អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែលជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់
26. ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡំម គេបោះទ័ពនៅស្រុកកាឡាត។
27. កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ីជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
28. គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ សណ្តែកបាយ និងសណ្តែកលីង
29. ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម ទឹកដោះគោខះ មកសម្រាប់ដាវីឌ និងពួកបណ្តាជនដែលនៅជាមួយបានបរិភោគ ដោយថា ពួកបណ្តាជនគេស្រេកឃ្លាន ហើយល្វើយនៅទីរហោស្ថាន។
About សាំយូអែល ទី ២ Chapter 17
Read សាំយូអែល ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ២
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ២ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ២ Chapter 17?
សាំយូអែល ទី ២ Chapter 17 is part of the Book of សាំយូអែល ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ២ Chapter 17 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from សាំយូអែល ទី ២
- សាំយូអែល ទី ២ Chapter 18
- សាំយូអែល ទី ២ Chapter 21
- សាំយូអែល ទី ២ Chapter 12
- សាំយូអែល ទី ២ Chapter 20
- សាំយូអែល ទី ២ Chapter 2
- សាំយូអែល ទី ២ Chapter 3
- សាំយូអែល ទី ២ Chapter 19