Read សាស្តា Chapter 2 Online
Read សាស្តា Chapter 2 online from the Holy Bible. This chapter is part of the Book of សាស្តា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាស្តា and the Holy Bible online.
Choose a Chapter
សាស្តា 2
ជំពូក 2
1. យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ
2. យើងបាននិយាយពីការសើចសប្បាយថា នេះជាការចម្កួតទទេ ហើយពីការគ្រឹកគ្រេងថា តើមានផលអ្វី
3. យើងបាននឹករកក្នុងចិត្ត ពីបែបយ៉ាងណានឹងធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញាផង ហើយតោងជាប់នឹងសេចក្ដីចម្កួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់១ជីវិត
4. ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ
5. បានធ្វើសួនច្បារ និងសួនឈើសម្រាប់ខ្លួនយើងផង បានទាំងដាំដើមឈើមានផ្លែគ្រប់មុខក្នុងសួននោះដែរ
6. យើងបានជីកស្រះទឹក សម្រាប់នឹងស្រោចចម្ការបណ្តុះកូនឈើ
7. យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវកើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡឹមមុនយើង
8. យើងបានប្រមូលប្រាក់ និងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច ហើយពីខេត្តទាំងប៉ុន្មាន ក៏ប្រមូលបានពួកចម្រៀងទាំងប្រុសទាំងស្រី និងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង
9. យ៉ាងនោះយើងបានជាធំ ហើយក៏ចម្រើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡឹមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ
10. ហើយរបស់អ្វីដែលភ្នែកចង់បាន នោះយើងមិនបានបង្អត់ឲ្យឡើយ យើងមិនបានហាមឃាត់ចិត្ត មិនឲ្យមានសេចក្ដីអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយនឹងបណ្តាការដែលយើងធ្វើទាំងនោះ ហើយនោះឯងជាផលដែលកើតពីអស់ទាំងការរបស់យើង
11. គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។
12. រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ
13. នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺក៏វិសេសជាងងងឹតដែរ
14. ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែ យើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា
15. រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសម្រេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ
16. ពីព្រោះអ្នកមានប្រាជ្ញាក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
17. ហេតុនោះ យើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។
18. យើងបានស្អប់បណ្តាការនឿយហត់ទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយយើង
19. ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែ អ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសម្ដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ
20. ដោយហេតុនោះ យើងបានវិលមកបណ្តាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ
21. ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយតម្រិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង
22. ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ និងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ
23. ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសម្រាកដែរ នេះជាការឥតមានទំនងដែរ។
24. គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
25. ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្ដីអំណរជាជាងយើងនេះ
26. ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា តម្រិះ និងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសម្រាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។
About សាស្តា Chapter 2
Read សាស្តា Chapter 2 online from the Holy Bible. This chapter is part of the Book of សាស្តា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាស្តា
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាស្តា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាស្តា Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាស្តា Chapter 2?
សាស្តា Chapter 2 is part of the Book of សាស្តា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាស្តា Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាស្តា
- សាស្តា Chapter 5
- សាស្តា Chapter 6
- សាស្តា Chapter 1
- សាស្តា Chapter 7
- សាស្តា Chapter 12
- សាស្តា Chapter 11
- សាស្តា Chapter 3