Read ពង្សាវតារក្សត្រ ទី ២ Chapter 17 Online
Read ពង្សាវតារក្សត្រ ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
ពង្សាវតារក្សត្រ ទី ២ 17
ជំពូក 17
1. នៅឆ្នាំទី១២ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៩ឆ្នាំ
2. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនបានដល់ពួកស្តេចអ៊ីស្រាអែល ដែលនៅមុនទ្រង់នោះទេ
3. សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង
4. តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
5. រួចមកស្តេចអាសស៊ើរទ្រង់យាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារីអស់៣ឆ្នាំ
6. នៅឆ្នាំទី៩ ក្នុងរាជ្យហូស៊ា នោះស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់ដឹកនាំពួកអ៊ីស្រាអែលទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
7. ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ
8. ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទម្លាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ និងតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ
9. ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃគេ ក៏ធ្វើទីខ្ពស់សម្រាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង
10. គេបានធ្វើបង្គោលសម្រាប់គោរព និងរូបព្រះ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង
11. ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធ
12. គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
13. ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល និងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា និងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកអយ្យកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបម្រើរបស់អញ
14. ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកអយ្យកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះនៃគេដែរ
15. គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ និងសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងពួកអយ្យកោគេចេញ ព្រមទាំងសេចក្ដីបន្ទាល់ ដែលទ្រង់បានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែសេចក្ដីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ
16. គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោ២ ហើយធ្វើរូបព្រះ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង
17. គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ
18. ដោយហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្រទ្រង់ទៅ សល់នៅតែពូជអំបូរយូដាតែ១ប៉ុណ្ណោះ។
19. ឯពួកយូដា គេក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ាជាព្រះនៃគេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
20. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភ័ក្ត្រទ្រង់ចេញ
21. ទ្រង់បានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោម ជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោមក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្តាលឲ្យគេធ្វើបាបជាទំងន់
22. ពួកកូនចៅអ៊ីស្រាអែលក៏បានដើរតាមអស់ទាំងអំពើបាប ដែលយេរ៉ូបោមបានប្រព្រឹត្តទាំងនោះ គេមិនបានវៀរបង់លែងប្រព្រឹត្តតាមអំពើទាំងនោះឡើយ
23. ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេពីចំពោះព្រះភ័ក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបម្រើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
24. រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ
25. កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះ ព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសម្លាប់អ្នកខ្លះបង់
26. ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះទ្រង់ឲ្យសត្វសិង្ហ ទៅនៅកណ្តាលគេ ហើយមើល សត្វទាំងនោះកំពុងតែសម្លាប់គេទៅ ដោយព្រោះគេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះ។
27. នោះស្តេចអាសស៊ើរទ្រង់បង្គាប់ថា ចូរនាំយកពួកសង្ឃម្នាក់ ដែលបានដឹកនាំចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ
28. ដូច្នេះ ពួកសង្ឃម្នាក់ដែលគេបានដឹកនាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែលបង្ហាត់បង្រៀនគេ ពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា
29. ប៉ុន្តែ គ្រប់ទាំងសាសន៍នោះបានធ្វើព្រះសម្រាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងអស់ទាំងវិហារនៅទីខ្ពស់ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ
30. ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះសិកូត-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា
31. ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ
32. យ៉ាងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ា ព្រមទាំងតាំងពួកគេខ្លះឡើង ឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សម្រាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងអស់ទាំងវិហារនៃទីខ្ពស់ទាំងនោះ
33. គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន
34. គេនៅតែប្រព្រឹត្តតាមបែបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាជាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្ត តាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ និងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលទ្រង់ឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង
35. ព្រះយេហូវ៉ាទ្រង់បានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា ឯងរាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពដល់ព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
36. គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ ដែលទ្រង់បាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ និងព្រះហស្តលើកសម្រេច ហើយត្រូវក្រាបគោរពដល់ទ្រង់ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ
37. ឯអស់ទាំងបញ្ញត្ត និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលទ្រង់បានកត់ទុកឲ្យឯងរាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ
38. ក៏មិនត្រូវភ្លេចសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នាដែរ គឺមិនត្រូវឲ្យកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ
39. ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯងវិញ នោះទ្រង់នឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់
40. ប៉ុន្តែ គេមិនបានស្តាប់តាមសោះ គឺបានប្រព្រឹត្តតាមតែបែបដើមនោះវិញ
41. យ៉ាងនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។
About ពង្សាវតារក្សត្រ ទី ២ Chapter 17
Read ពង្សាវតារក្សត្រ ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពង្សាវតារក្សត្រ ទី ២
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពង្សាវតារក្សត្រ ទី ២ Chapter 17?
ពង្សាវតារក្សត្រ ទី ២ Chapter 17 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 17 online for free with easy chapter navigation.
More Chapters from ពង្សាវតារក្សត្រ ទី ២
- ពង្សាវតារក្សត្រ ទី ២ Chapter 22
- ពង្សាវតារក្សត្រ ទី ២ Chapter 18
- ពង្សាវតារក្សត្រ ទី ២ Chapter 23
- ពង្សាវតារក្សត្រ ទី ២ Chapter 21
- ពង្សាវតារក្សត្រ ទី ២ Chapter 20
- ពង្សាវតារក្សត្រ ទី ២ Chapter 19
- ពង្សាវតារក្សត្រ ទី ២ Chapter 16
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ចោទិយកថា Chapter 23
- ទំនុកដំកើង Chapter 142
- ជនគណនា Chapter 12
- អេសាយ Chapter 34
- សាស្តា Chapter 5
- យេរេមា Chapter 15
- ពង្សាវតារក្សត្រ ទី ២ Chapter 21