Read អេសាយ Chapter 13 Online
Read អេសាយ Chapter 13 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 13
ជំពូក 13
1. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
2. ចូរលើកទង់១សម្រាប់ឯងរាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅតាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់
3. អញបានបង្គាប់ដល់ពួកបរិសុទ្ធរបស់អញ អើ អញបានហៅពួកខ្លាំងពូកែរបស់អញ សម្រាប់នឹងសម្រេចសេចក្ដីកំហឹងរបស់អញ គឺជាពួកអ្នកដែលមានសេចក្ដីអំណរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់អញ
4. មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ ជាសូរអ៊ឹកធឹករបស់នគរនៃសាសន៍ទាំងប៉ុន្មានប្រជុំគ្នា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់កំពុងតែត្រួតត្រាមើលពលទ័ពសម្រាប់ចូលច្បាំង
5. គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនិងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។
6. ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លាញដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
7. ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំង អស់នឹងរលត់ទៅ
8. គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់ និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
9. មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនិងធ្វើឲ្យមនុស្សមានបាបសូន្យចេញ
10. ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ និងផ្កាយចក្ររាសីនឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
11. អញនឹងធ្វើទោសដល់លោកីយ៍ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនិងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់
12. អញនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្ស១នាក់កម្រមានជាជាងមាសពីស្រុកអូភារទៅទៀត
13. ដូច្នេះ អញនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
14. នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានអ្នកគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា
15. ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទម្លុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ
16. កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែក ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេនឹងត្រូវកំហែងចិត្ត។
17. មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ
18. ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំលោះៗអស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ
19. នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុម និងក្រុងកូម៉ូរ៉ាបង់
20. ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ
21. គឺនឹងមានតែសត្វដែលនៅទីរហោស្ថានបានដេកនៅទីនោះវិញ ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូសទ្រីចនឹងអាស្រ័យនៅ ហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ
22. ហ្វូងឆ្កែព្រៃនឹងលូនៅក្នុងដំណាក់របស់គេ ហើយស្វាននឹងនៅក្នុងមន្ទីរជាទីសប្បាយរបស់គេដែរ ឯពេលវេលារបស់ទីក្រុងនោះ ក៏ជិតដល់ហើយ ថ្ងៃកំណត់នឹងមិនបន្ថយប៉ុន្មានទេ។
About អេសាយ Chapter 13
Read អេសាយ Chapter 13 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 13?
អេសាយ Chapter 13 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from អេសាយ
- អេសាយ Chapter 36
- អេសាយ Chapter 47
- អេសាយ Chapter 51
- អេសាយ Chapter 46
- អេសាយ Chapter 52
- អេសាយ Chapter 57
- អេសាយ Chapter 34