Read យេរេមា Chapter 8 Online
Read យេរេមា Chapter 8 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 8
ជំពូក 8
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គេនឹងយកឆ្អឹងនៃស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡឹមចេញពីផ្នូរមក
2. គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ
3. ហើយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលអញបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
4. មួយទៀត ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ
5. ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡឹមទាំងនេះបានរាថយចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ គេកាន់ខ្ជាប់តាមសេចក្ដីកំភូត ហើយមិនព្រមវិលមកវិញទេ
6. អញបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញពីអំពើអាក្រក់របស់ខ្លួន ដោយថា តើអញបានធ្វើអ្វីនេះគ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម
7. ឯសត្វកុកដែលហើរលើអាកាសវាក៏ស្គាល់រដូវវាដែរ ឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែរាស្ត្ររបស់អញ គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
8. ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប្រកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរវិញ
9. ពួកអ្នកប្រាជ្ញគេត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន មើល គេបានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញានៅក្នុងខ្លួនជាយ៉ាងណាវិញ
10. ហេតុនោះ អញនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចម្ការរបស់គេដល់ពួកអ្នកដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ នោះសុទ្ធតែមានសេចក្ដីលោភ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ
11. គេបានមើលរបួសនៃកូនស្រីរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថា សុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ
12. កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ ទេ គេឥតមានសេចក្ដីខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត
13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែល្វានៅដើមល្វាសោះ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលអញបានឲ្យដល់គេនឹងសូន្យបាត់ទៅ។
14. ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានកំផែង ហើយនៅភាំងនៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងទ្រង់
15. យើងបានទន្ទឹងចាំសេចក្ដីសុខ ប៉ុន្តែ ឥតមានអ្វីល្អមកសោះ ក៏សង្ឃឹមនឹងមានពេលប្រោសឲ្យជា តែមើល បានតែសេចក្ដីវេទនាទទេ
16. មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក និងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុកផង ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ
17. ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នាដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។
18. ឱបើខ្ញុំនឹងអាចកំសាន្តទុក្ខរបស់ខ្ញុំបានទៅអេះ ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន
19. ន៏ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅឯស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬអី តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ ហេតុអ្វីបានជាគេបណ្តាលឲ្យអញខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ
20. រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ
21. ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួសរបស់កូនស្រីនៃសាសន៍ខ្ញុំ ខ្ញុំកាន់ទុក្ខ ហើយសេចក្ដីស្រឡាំងកាំងបានចាប់ខ្ញុំផង
22. តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។
About យេរេមា Chapter 8
Read យេរេមា Chapter 8 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 8?
យេរេមា Chapter 8 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 4
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 47
- យេរេមា Chapter 50
- យេរេមា Chapter 26
- យេរេមា Chapter 19
- យេរេមា Chapter 40
- យេរេមា Chapter 2
- យេរេមា Chapter 44